Home ព័ត៌មានអន្តរជាតិ សហព័ន្ធកីឡាសីដក់ម៉ាឡេស៊ី ដាក់ពាក្យប្ដឹ.ងមន្ត្រីជាន់ខ្ពស់ថៃ ៣នាក់ ករណីចា.ញ់ហើយនៅបង្កការរញ៉េរញ៉ៃក្នុងទីលានប្រកួត

សហព័ន្ធកីឡាសីដក់ម៉ាឡេស៊ី ដាក់ពាក្យប្ដឹ.ងមន្ត្រីជាន់ខ្ពស់ថៃ ៣នាក់ ករណីចា.ញ់ហើយនៅបង្កការរញ៉េរញ៉ៃក្នុងទីលានប្រកួត

103
0

វប្បធម៌អនាធិបតេយ្យ និងចរឹតយូកូងទៅណាមិនច្រឡំគេកំពុងធ្វើឲ្យថៃល្បីឈ្មោះមិនល្អនៅលើឆាកអន្តរជាតិសារជាថ្មី! ដោយសហព័ន្ធកីឡាសីដក់ម៉ាឡេស៊ី កំពុងដាក់ពាក្យបណ្តឹងប្រទេសថៃ ករណីមន្ត្រីជាន់ខ្ពស់ជនជាតិថៃ ៣ នាក់បានចូលទៅរំខាន និងបង្កភាពរញ៉េរញ៉ៃក្នុងអំឡុងការប្រកួតកីឡាសីដក់របស់ក្រុមម៉ាឡេស៊ី ទល់នឹងក្រុមថៃ ក្នុងព្រឹត្តិការណ៍ «ពានរង្វាន់សីដក់ពិភពលោក ឆ្នាំ២០២៦»។ ម៉ាឡេស៊ីបានរិះគ.ន់ចំៗថានេះគឺជាទង្វើការខ្វះការគោរព និងគ្មានសីលធម៌ពីសំណាក់មន្រ្តីជាន់ខ្ពស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieUgmLJ52t4NhHv-SCYl05UGTw1N3Je0kDHcbcNL8i_rdLHyLJjq-Qon4BgE4B1V-_cvEljBYlVLc7ioEaw3WM0UGlOp8NvyNNPaeEWz6Iy_-jL4gCcNUhKnVJSo91CH4RALEntMMB51843A6_9ZOif5kDNB8SmPs5rJi8b51FgROYI9KenJCQWWBWMns/s1000/photo_2026-05-26_13-24-28.jpg

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ របស់លោក Datuk Abidullah Salleh អគ្គលេខាធិការសហព័ន្ធសីដក់ម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់ថៃទាំង ៣ រូប ដែលត្រូវបានបញ្ជាក់ឈ្មោះនៅក្នុងលិខិតបណ្ដឹង រួមមាន លោក Thana Chaiprasit ប្រធានសមាគមសីដក់នៃប្រទេសថៃ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ រួមជាមួយ បណ្ឌិត Chalerm Chaivakit មន្ត្រីជាន់ខ្ពស់នៃសមាគមសីដក់ថៃ និងមន្ត្រីអមដំណើរជាន់ខ្ពស់ម្នាក់ទៀតរបស់ភាគីថៃ។ ភាគីម៉ាឡេស៊ីបានលាតត្រដាងថា មន្ត្រីទាំងនេះមិនមានឈ្មោះនៅក្នុងបញ្ជីចុះឈ្មោះផ្លូវការសម្រាប់ចូលទៅក្នុងទីលានឡើយ ប៉ុន្តែនៅពេលដែលការប្រកួតមានភាពតានតឹងរឿងអាជ្ញាកណ្ដាលកាត់សេចក្តី ពួកគេបែរជាដើរចូលទៅអន្តរាគមន៍ បង្កភាពរញ៉េរញ៉ៃ និងដាក់សម្ពាធមិនឱ្យកីឡាករប្រកួតបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmRTfOSuwLHpEWGCMuNJv7CuvyE1zAaSzavKBY8bz1bWEtSHQdtI354grO_qLvf2-5PufPSpbpHC1J_WMxyFlpeocbfnm01uME24gOsMn1GoYcl_fKCUyPn645obfT3xMIJDKQnxIVeTZHs26mo-WVOH-LTwF3TtHZShJx35xpzDBrTw0ysQiFQTZTXeY/s1110/photo_2026-05-26_13-24-27%20(2).jpg
នៅក្នុងលិខិតបណ្ដឹងដដែលនោះ ម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ទង្វើគ្មានវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនៃកម្មវិធីប្រកួតលំដាប់ពិភពលោក ទំនុកចិត្តរបស់អ្នកឧបត្ថម្ភកម្មវិធី និងអារម្មណ៍របស់ទស្សនិកជនរាប់លាននាក់ដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់។ ជំនួសឱ្យការប្រើតួនាទីជាថ្នាក់ដឹកនាំដើម្បីសម្របសម្រួល បន្ធូរបន្ថយស្ថានការណ៍ ឬដាស់តឿនក្រុមកីឡាកររបស់ខ្លួនឱ្យគោរពតាមបទបញ្ជាការប្រកួត មន្ត្រីជាន់ខ្ពស់ថៃទាំងនេះបែរជាចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាឆាកល្ខោនស្រែកតវ៉ាខុសលក្ខណៈបច្ចេកទេសកីឡាទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7owmy4dcspRRdlW-QTGLJIHBU8W8ZG67wSuncYV-0KNTRzTwufa-omeLxIkw5piv29t2iPAcNDivU6fzPJH1Ld-RM92tC7CpFOJ0b2xSgFhUqoEGcohUNnYOAl5Eb-9a8vJ-y7mhXmQtRY_0ZHd1msTfIBwHzbJjbhVaSVwozIS2q34tNQlCS2aIdyxs/s1200/photo_2026-05-26_13-24-27.jpg
តាមរយៈពាក្យបណ្ដឹងនេះ សហព័ន្ធសីដក់ម៉ាឡេស៊ី (PSM) បានស្នើឱ្យគណៈកម្មាធិការវិន័យ និងអភិបាលកិច្ចរបស់សហព័ន្ធអន្តរជាតិ (ISTAF) ធ្វើការពិនិត្យរូបភាពវីដេអូភស្តុតាងទាំងអស់ ដើម្បីដាក់ទណ្ឌកម្មវិន័យយ៉ាងតឹងរ៉ឹងបំផុត និងហាមឃាត់មន្ត្រីទាំងនេះមិនឱ្យចូលរួមក្នុងកម្មវិធីអន្តរជាតិដទៃទៀត។ វិធានការផ្លូវច្បាប់កីឡានេះ ធ្វើឡើងក្នុងបំណងលុបបំបាត់វប្បធម៌មិនចេះចាញ់ និងការចូលចិត្តបង្កការរំខានរបស់ភាគីថៃ នៅពេលណាដែលលទ្ធផលនៃការប្រកួតមិនដើរស្របទៅតាមអ្វីដែលពួកគេចង់បាននៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBiQT0N4ZYeYPJ1ZyTDaeUaBLd4nKYl5OGJqhMkNYQXrWjDjjFnzAU_mn3hK6JH9vN7fB64M77tqT0yjdPlx1HFW29c5pwiEoxv3sTTo6ajEPEkliQ_yXUVfJ5NvpGMsP9Ocj3lPalxvGvaiAGK_nM31Fqi6yhyE42lkrEGHAwKO5A3ZEq-EsdndjbygY/s1280/photo_2026-05-26_13-24-28%20(2).jpg

គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលអន្តរជាតិបានសម្ដែងហួសចិត្តចំពោះអត្តចរិតក្អេងក្អាង និងទម្លាប់បង្កការរំខានមិនចេះចប់របស់ភាគីថៃ នៅក្នុងព្រឹត្តិការណ៍ធំៗ។ ទម្លាប់មិនទទួលស្គាល់បរាជ័យ មិនព្រមចាញ់ និងវប្បធម៌បង្កភាពរញ៉េរញ៉ៃរបស់ថៃលើឆាកអន្តរជាតិ ដែលធ្លាប់បានកើតឡើងតាមរយៈការដើរចេញពីទីលានក្នុង AFF Suzuki Cup ឆ្នាំ២០០៦ ការតវ៉ានៅអូឡាំពិកឆ្នាំ២០១២ និង Asian Games ឆ្នាំ២០១៤ រួមទាំងការប្រកាសពហិការមិនប្រកួត «គុនខ្មែរ» នៅ SEA Games ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ សកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទម្លាប់មិនគោរពច្បាប់ និងការប្រើប្រាស់ឥរិយាបថក្អេងក្អាង នៅពេលលទ្ធផលមិនសមតាមបំណង៕