Home ព័ត៌មានអន្តរជាតិ វៀតណាមនឹងពិន័យប្រាក់ពលរដ្ឋដែលចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម

វៀតណាមនឹងពិន័យប្រាក់ពលរដ្ឋដែលចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម

92
0

រដ្ឋាភិបាលវៀតណាមបានប្រកាសដាក់ចេញនូវអនុក្រឹត្យដើម្បីរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធឌីជីថល ដោយកំណត់ប្រាក់ពិន័យយ៉ាងច្រើនរហូតដល់៥០លានដុង (ប្រមាណ១,៩០០ដុល្លារ) លើបុគ្គលដែលចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម ហើយវិធានការថ្មីនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ។ អាជ្ញាធរវៀតណាមមានសិទ្ធិបង្ខំឱ្យលុបចោលព័ត៌មានមិនពិតទាំងអស់ភ្លាមៗ និងបិទគណនីបណ្តាញសង្គម ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកធ្វើសកម្មភាពល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvPpq-Zj-NFVYJ7yL7WeHJCgoIZ0EuBCKBbVicZEpkrc4tzV1R9b3RnPZ_bNVhZIaAPZkkRym7pW56WCVRy76FNF7-drVOXhRsIAhrvKOWDbOpNPApndspUCWgShPOQaUHCWQVwneKtv6MW_bd-49hyJmHLFflrP_3kyXi5fMT43NkVEIm_cYy8Q7IJQ/s800/photo_2026-05-26_08-49-51%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អ្នកប្រើប្រាស់បណ្តាញសង្គមនឹងប្រឈមមុខជាមួយការពិន័យប្រាក់ ចាប់ពី២០លាន ទៅ៣០លានដុង (ប្រមាណ៧៦០ដុល្លារ ទៅ១,១៤០ដុល្លារ) បើប្រព្រឹត្តសកម្មភាពល្មើសច្បាប់ រួមមាន ៖ ចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ, បំភ្លៃ និងបង្កាច់បង្ខូច នាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័ន, បង្ហោះរូបភាពអាសអាភា.ស អសីលធម៌ ដែលផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី, ចែកចាយរូបភាពហិង្សា, ការធ្វើឃា.ត ឬគ្រោះថ្នាក់រន្ធត់ និងបង្ហោះផែនទីប្រទេសវៀតណាមមិនត្រឹមត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN_IudnQ8HmLh4OTFNKIgHDqXl5IxuEZQ4gURzy9FcuBJvm4CyF9YoJ-uCIeFMyVxCtmqcsSJacSjHgGixBTxlTHtXLLKfcnQXJxAE1ZUbUT5BybVZj1dqC900s2onMG7F2ONJjdgjCfaKHV7D4SSfvdtCT0ko2J4XpbL59ssMkb1djnUALRTcr9paBs/s521/photo_2026-05-26_08-49-51%20(3).jpg
រដ្ឋាភិបាលវៀតណាម ក៏បានបង្កើនការពិន័យប្រាក់កាន់តែធ្ងន់ធ្ងរ ចាប់ពី៣០លាន ទៅ៥០លានដុង (ប្រមាណ១,១៤០ដុល្លារ ទៅ១,៩០០ដុល្លារ) សម្រាប់សកម្មភាព ដូចជា ៖ ចែកចាយព័ត៌មានបំភ្លៃប្រវត្តិសាស្ត្រ, បដិសេធសមិទ្ធផលរបស់រដ្ឋ, បំបែកបំបាក់សាមគ្គីផ្ទៃក្នុង, ទម្លាយអាថ៌កំបាំងរដ្ឋ ឬបុគ្គល, ផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យភ័យខ្លាចក្នុងសង្គម និងប៉ះពាល់សកម្មភាពសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3hnXyp0uyWEQqdTFwLHj_tINg38XNXQCWQPDodKXHzEaGFOZ2YlP8IiH839o7OcHIwqdZDOra7D4K4y0R7wC_7tIpO1jYBF61u__Ax-Ce_vilZoc3D3htlgjls6MteWAkx9Tb6PS8kqEkkWsLJlC00aps5BqgI8qQQz5xd-1zx53YFuQ5lmyQPYmgF4/s800/photo_2026-05-26_08-49-51%20(4).jpg
ទោះយ៉ាងណា ពលរដ្ឋវៀតណាមបានបញ្ចេញមតិគាំទ្រ និងមិនគាំទ្រ ក្នុងនោះមតិគាំទ្រលើកឡើងថា វាអាចការពារសណ្តាប់ធ្នាប់សង្គម ដោយសារបច្ចុប្បន្ន មានការចែកចាយព័ត៌មានក្លែងក្លាយច្រើននាំឱ្យជ្រួលច្របល់, កាត់បន្ថយការបង្ខូចកេរ្តិ៍ឈ្មោះ ឬវាយប្រហារគ្នាក្នុងបណ្តាញសង្គម និងជំរុញឱ្យពលរដ្ឋត្រួតពិនិត្យប្រភពឱ្យច្បាស់លាស់ថា តើជាព័ត៌មានពិតឬអត់ មុនពេលចែកចាយ (Share) អ្វីមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihklPjoxbYC4R3Qlsv-8sO9Q7KuUI03C2JDR51RMjWWJLtkixOUUAX74U0koxO3p-c5OM0_rTPR7gLNwGNpIckgW8h8uYgLrm7EhcbMpCuoaKTkI-2ceY8NjdcZGBdr2P6WuJLSa5Muiy13TcYoPqB-b6-fRebgwvvpOO1N93Ou4VOizQK1AYNk_4MHko/s1280/photo_2026-05-26_08-49-51.jpg

ចំណែកមតិមិនគាំទ្រថា នេះជាការរឹតបន្តឹងសិទ្ធិសេរីភាពពលរដ្ឋ ឬបំបិទសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន ហើយការពិន័យប្រាក់រហូតដល់១,៩០០ដុល្លារ គឺច្រើនណាស់ បើធៀបនឹងប្រាក់ចំណូលរបស់ពួកគេ ។ វាធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក និង TikTok លែងហ៊ានចែកចាយព័ត៌មានដូចមុន ពីព្រោះបារម្ភខ្លាចខុសច្បាប់ ពួកគេចង់បញ្ចេញមតិរិះគន់បែបស្ថាបនា ហើយមិនរងការផាកពិន័យ ៕