កាលពីឆ្នាំ២០១៥ ក្រសួងសុខាភិបាល បានធ្វើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង ដោយកំណត់អាយុស្របច្បាប់ដល់ពលរដ្ឋខ្មែរ អាចទទួលទានគ្រឿងស្រវឹងបានគឺពីអាយុ២១ឆ្នាំឡើងទៅ ហើយនឹងដាក់ពិន័យចំពោះអ្នកលក់ដែលលក់គ្រឿងស្រវឹងឱ្យក្មេងមិនទាន់គ្រប់អាយុ។
នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ក្រសួងក្រសួងសុខាភិបាល បានស្នើ៣ចំណុចសំខាន់៖
ទី១. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនមានអាយុក្រោម ២១ឆ្នាំ និងជនដែលកំពុងស្រវឹង
ទី២. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទពីម៉ោង ១២យប់ ដល់ ៦ព្រឹក
ទី៣. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមសួនច្បារសាធារណៈ.png)
ក៏ប៉ុន្តែគិតមកទល់ពេលនេះអស់រយៈពេល១១ឆ្នាំ ច្បាប់នេះនៅមិនទាន់ទទួលបានការអនុម័តពីសភាជាតិនៅឡើយនោះទេ។.png)
សូមរំលឹកថា នៅកម្ពុជាយើង ស្ទើរតែគ្មានច្បាប់គ្រប់គ្រងផ្ទាល់លើការទិញ និងការប្រើប្រាស់គ្រឿងស្រវឹង ឬធ្វើនិយ័តកម្មលើឧស្សាហកម្មគ្រឿងស្រវឹងនិងទីផ្សារលក់រាយទេ៕










