Home ព័ត៌មានអន្តរជាតិ វៀតណាម និងថៃ ឈរលើកំពូលតារាងនៃប្រទេសអាស៊ីទាំង១០ ដែលប្រជាជនផឹកស្រាច្រើនជាងគេ

វៀតណាម និងថៃ ឈរលើកំពូលតារាងនៃប្រទេសអាស៊ីទាំង១០ ដែលប្រជាជនផឹកស្រាច្រើនជាងគេ

172
0

យោងតាមទិន្នន័យចុងក្រោយដែលផ្សាយដោយស្ថាប័ន SEA Trends ផ្អែកលើរបាយការណ៍របស់ World Population Review បានឱ្យដឹងថា ប្រទេសវៀតណាម និងប្រទេសថៃ បានក្លាយជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ី ខាងប្រើប្រាស់គ្រឿងស្រវឹងខ្ពស់ជាងគេ ដោយវៀតណាមឈរនៅចំណាត់ថ្នាក់លេខ១ រីឯថៃស្ថិតនៅចំណាត់ថ្នាក់លេខ៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhlfzpaDEcfIkufkFLbiftwpPMs_ifUBinbClJVtrql_zZCEdpDbNnjN546WaL1MtWaE857FZ6zYYaFv1qNnm9gbAT3d6Askyl8j3Z_20QxS7tQFBosfASF5QN9mgdpfKMKSgK6FKkGHnWAvVzZNMHeC0SruTU3BDrFn2DgqfwhbfdwoAvbWJJbI_Qzw/s620/photo_2026-05-21_13-46-48%20(2).jpg
ផ្អែកលើទិន្នន័យដែលបានបង្ហាញ ប្រទេសវៀតណាមបាននាំមុខគេនៅលើកំពូលតារាង ដោយប្រជាជនម្នាក់ៗប្រើប្រាស់គ្រឿងស្រវឹងជាមធ្យមរហូតដល់ ១០.៧ លីត្រក្នុងមួយឆ្នាំ។ បរិមាណដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យវៀតណាមក្លាយជាប្រទេសដែលមានការប្រើប្រាស់គ្រឿងស្រវឹងខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDoWU2_K2SiQit8J-zDaoGghDrVCc9NUw1YBGRQyXwDBKIzZv931ptvxSLc-hZsqF1owZw2hdkoSg5uYZfJrfHs9Uk7Nrv0hoZzj4-2ZVqAOkFsTOyU_cb8k1tHoIgyZ4LlkfuqQ9IhfVbvv9A8e3k2_7hLME0h72xSan1YiCgYNIqoN5_yyhOVZ-arhk/s640/photo_2026-05-21_13-46-48%20(3).jpg

ទន្ទឹមនឹងនេះដែរ ប្រទេសថៃដែលជាសមាជិកអាស៊ានមួយទៀត បានជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានកម្រិតប្រើប្រាស់គ្រឿងស្រវឹងមធ្យម ៧.៦ លីត្រក្នុងមួយឆ្នាំ ក្នុងម្នាក់ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងដែលឈរនៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹងតួលេខ ៨.៤ លីត្រក្នុងមួយឆ្នាំ។ ចំណែកឯប្រទេសជប៉ុន ដែលល្បីល្បាញខាងវប្បធម៌ជួបជុំសេពគ្រឿងស្រវឹងក្រោយចេញពីធ្វើការនោះ គឺស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយប្រជាជនម្នាក់ៗញ៉ាំមធ្យម ៦.៣ លីត្រក្នុងមួយឆ្នាំ។នៅក្នុងចំណោមប្រទេសទាំង ១០ នេះ គេសង្កេតឃើញមានវត្តមានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ទៅ ៤ ប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAmd5iGkckYBCnPbsyTKv3l808UzmU8FX9V3wO7Ft7BH6HBmDeVz4aqQxRQPXD7tEUu_aw2HOx-wU7gho04jIXPX6c8HHqUhg37DWchuOhhbRDA2hmWILcCdt2JhVZtbiLAe3ePT704QseVx9ZDEYyQHnSbDgCgDul2aPp8APPLbK7nN1848AcJe0FNHs/s380/photo_2026-05-21_13-46-48%20(4).jpg
នៅក្នុងចំណោមប្រទេសទាំង ១០ ដែលមានអត្រាផឹកស្រាច្រើនជាងគេនេះ គេសង្កេតឃើញមានវត្តមានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ទៅ ៤ ប្រទេស។ ក្រៅពីវៀតណាម និងថៃ ប្រទេសហ្វីលីពីនឈរនៅចំណាត់ថ្នាក់លេខ ៥ (៥.៧ លីត្រ) ខណៈពេលដែលប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយប្រជាជនម្នាក់ៗញ៉ាំគ្រឿងស្រវឹងមធ្យម ៥.៤ លីត្រក្នុងមួយឆ្នាំ ស្មើនឹងប្រទេសកាហ្សាក់ស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUx5XM0qdOZ1pw4Luykx0iDBGfNAhjVNw0Ry4Bn0vMvke5y3eqy_euhgSffa4eMebOsfk8cCgrObI9c5yMDE-kU77Qu35GE86orLMB7woDKBH9Lzm2utfsdI4hsAf1Em7qpL0sSoSMyPiKqKfTXzsIi76Thucc36m_dIdVZ53Bl7vXskyX6i3xweLxmMU/s960/photo_2026-05-21_13-46-48.jpg
បើតាមការកត់សម្គាល់ពីអ្នកជំនាញ តួលេខនៃការប្រើប្រាស់គ្រឿងស្រវឹងដ៏ខ្ពស់នៅក្នុងបណ្តាប្រទេសអាស៊ីទាំងនេះ ភាគច្រើនរុញច្រានដោយការកើនឡើងនៃឧស្សាហកម្មស្រាបៀរក្នុងស្រុក ការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយ និងទម្លាប់នៃការជួបជុំសង្គម។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនៃការកើនឡើងនេះ ក៏កំពុងបង្កើតជាក្តីបារម្ភកាន់តែខ្លាំងឡើង ពីសំណាក់អាជ្ញាធរសុខាភិបាល ពាក់ព័ន្ធនឹងផលប៉ះពាល់សុខភាពរាងកាយ គ្រោះថ្នាក់ចរាចរណ៍ និងបន្ទុកសេដ្ឋកិច្ចគ្រួសារផងដែរ។

ដោយឡែក ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោកទាំងពីរ គឺឥណ្ឌា និងចិន បែរជាស្ថិតនៅបាតតារាងនៃកំពូលទាំង១០នេះទៅវិញ ដោយប្រទេសឥណ្ឌាឈរនៅលេខ ៩ និងប្រទេសចិនឈរនៅលេខ ១០ ជាមួយនឹងអត្រាប្រើប្រាស់ស្មើគ្នាគឺ ៤.៥ លីត្រក្នុងម្នាក់សម្រាប់មួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXZZr7CQIuA2s2Gz-ZTbrQI2ZsX9Wx6XKsdMgZJkUvexdrx7HuCpOq8ZcPtZusMC3Rycc0eZ-sC7aj4j_uOzmOm7diWoZTdAyEIm9KlYLP5dE9OKdGjcteXzYf7HyBitSK_ELmUJ8rBxysnBk6gABp8FHSeV13YS5z5WxzNJRDRyRLjfr25Nq600pgP9E/s1280/photo_2026-05-21_13-46-46.jpg

បើតាមការកត់សម្គាល់ពីអ្នកជំនាញ ទោះបីជាប្រទេសមួយចំនួនដូចជា ចិន និងឥណ្ឌា មានអត្រាប្រើប្រាស់មធ្យមក្នុងម្នាក់ទាបជាងវៀតណាម ឬកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែដោយសារតែចំនួនប្រជាសាស្ត្រដ៏ច្រើនមហិមារបស់ប្រទេសទាំងពីរ បរិមាណគ្រឿងស្រវឹងសរុបដែលត្រូវបានប្រើប្រាស់នៅលើទីផ្សារគឺនៅតែមានទំហំធំធេងខ្លាំង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្វាក់ផលិតកម្មគ្រឿងស្រវឹងនៅក្នុងតំបន់អាស៊ីទាំងមូល៕