Home តារាជាតិ មហាជនព្រួយបារម្ភ ក្រោយរឿងជេ.រប្រទិ.ចគ្នាតាមបណ្ដាញសង្គមមានអ្នកមើលច្រើនជាងមាតិការអប់រំ

មហាជនព្រួយបារម្ភ ក្រោយរឿងជេ.រប្រទិ.ចគ្នាតាមបណ្ដាញសង្គមមានអ្នកមើលច្រើនជាងមាតិការអប់រំ

103
0

ប្រជាប្រិយភាពនៃការហែ.កហួរគ្នារវាងបុគ្គលល្បីៗនៅលើប្រព័ន្ធអ៊ីនធឺណិត កំពុងក្លាយជាវិបត្តិសីលធម៌លាក់មុខមួយ ដែលធ្វើឱ្យអ្នកអប់រំ អាណាព្យាបាល និងសង្គមស៊ីវិលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ តថភាពដ៏គួរឱ្យព្រួយបារម្ភនេះ កំពុងបង្កើតជាសំណួរយ៉ាងធំក្នុងសង្គមកម្ពុជាថា តើអនាគតផ្នត់គំនិតរបស់យុវជនជំនាន់ក្រោយនឹងទៅជាយ៉ាងណា បើពួកគេចំណាយពេលលើ “រឿងអវិជ្ជមាន” ច្រើនជាង “ចំណេះដឹង”បែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxG0lMkP1eG6GmY2kuVC5WjyJomwnxRtvh6msIQ45092Iiqh-6jagG9yPRDjta61jIOG7PWCC2Ve1svkhhNOvUquQTM6JzY2rVv6FNli8xQjZVbUnxqWCHp5fVgcxPeXeaZ-v8-G-he0lzmaXHdvjHHDFwMa3ZfGicoXUWafXQB1DwtzYm2VmOLLib6EQ/s1280/photo_2026-05-21_11-06-23%20(3).jpg
ផ្អែកតាមព្រឹត្តិការណ៍ដែលបាននិងកំពុងកើតមាននៅក្នុងពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថា មនុស្សភាគច្រើន ជាពិសេសយុវជនក្មេងៗមានទំនោរតាមដានរឿងរ៉ាវជម្លោះរបស់បុគ្គលជាជាងការចំណាយពេលវេលាទៅសិក្សាស្វែងយល់ពីអ្វីដែលផ្ដល់ផលប្រយោជន៍និងចំណេះដឹង។ បុគ្គលល្បីៗ ព្រមទាំងអ្នកលក់អនឡាញមួយចំនួន តែងតែបង្កើតការផ្សាយផ្ទាល់ (Live) វាយប្រហារ បកអាក្រា.ត ឬប្រើប្រាស់ពាក្យអសុរោះដាក់គ្នាទៅវិញទៅមក ដើម្បីទាក់ទាញចំនួនអ្នកមើល និងបង្កើនការចាប់អារម្មណ៍លើទំព័ររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixt41y0Rdwh92AVc7vjlagoUe7jJdZ0uhnXHL7Hw2NGJmFoaAj2-dVItXehvp86bctV4K7e-jmmhrz-7yLo0NqHjJPlb9QpaV9Q4Z2bsUmLXtJIBwurXcvMcrmji6EdRHFyv7RZUoPQnOJ9z0vcM2UUNBX5rCsjr2UfQ-KSxsrDYSi9qvxcxhuAE_NmJk/s1280/photo_2026-05-21_11-06-23.jpg

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា នៅពេលអ្នកមានប្រជាប្រិយភាពណាម្នាក់នៅលើបណ្តាញសង្គមបានផ្សាយផ្ទាល់(LIVE)ដោយប្រើពាក្យសម្តីប្រមាថ និងដៀលគ្នា លោកសង្កេតឃើញមានអ្នកចូលមើលច្រើនដល់ម៉ឺននាក់ តែនៅពេលមានបុគ្គលណាម្នាក់ដែលបង្ហោះផ្សព្វផ្សាយពីប្រធានបទដែលផ្តល់ប្រយោជន៍ដល់សង្គមដូចជាទាក់ទងនឹងសុខភាព និងបញ្ហាសង្គមជាដើម បែរជាមិនសូវមានអ្នកចូលមើលនិងចាប់អារម្មណ៍ទៅវិញ។ លោកបន្ថែមថា តើរវាងការដៀលប្រមាថគ្នា និងការចែករំលែកអ្វីដែលជាប្រយោជន៍ដល់សង្គម មួយណាសំខាន់ជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSt-l3CExeUv_OUwauya8sKe_jpuax9T4E6ZTLFmoBVpH0lPv21rg8HIec4Aa5L1mLJaVPQn017DtmwVs02fhzadqYQijTC6HCpXQKzyE4sRy424PA0c900BPQNm2ZcyWfqv0nX0Kuy402Gi7vJAtY30z8NK18_2j4MY26i5udDoZqRNfbUSdS4zt8gAk/s1200/photo_2026-05-21_11-06-22.jpg
នៅខណៈពេលដែលវីដេអូអប់រំ និងចំណេះដឹងទូទៅទទួលបានការចុចមើល (Views) ត្រឹមតែរាប់ពាន់ដង វីដេអូជេរប្រមាថ និងជម្លោះហែកហួរគ្នារបស់បុគ្គលល្បីៗលើបណ្តាញសង្គម បែរជាអាចទាក់ទាញអ្នកទស្សនារហូតដល់រាប់លានដងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ កត្តានេះកំពុងជំរុញឲ្យសីលធម៌សង្គមធ្លាក់ចុះ ព្រោះក្មេងៗជំនាន់ក្រោយអាចយល់ច្រឡំថា ការជេរប្រមាថជាវិធីសាស្ត្រលឿនបំផុតដើម្បីទទួលបានភាពល្បីល្បាញ និងរកលុយបាន។ ក្នុងពេលជាមួយគ្នា បុគ្គលដែលផលិតមាតិកាអប់រំ វិទ្យាសាស្ត្រ ឬចំណេះដឹងទូទៅ ងាយនឹងបាក់ទឹកចិត្តលែងចង់បន្តផលិតវីដេអូដោយសារគ្មានអ្នកគាំទ្រ ដែលនៅពេលនោះសង្គមទាំងមូលនឹងពោរពេញដោយរឿងរ៉ាវអវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHnd0zEzXw3HOK0CV6ePYBf0fovdW7F6cTdobdYLXJSfqPMejbcvLwbRfjNkpHg5ZEfcO_tiP-AfbNu92iuWsIOlu4lZB4aXYFtxawhyDEe2AmcDPGjM59PQ-VdoyLPYizi0GwknIRwDiqhr2NeHV4CQ68NCqEi3zOMd0bal-Aeoi1JbxVUtyM29vVlM0/s1280/photo_2026-05-21_11-06-23%20(2).jpg

ដោយសារតែព្រួយបារម្ភពីបញ្ហាទាំងនេះ ក្រសួងពាក់ព័ន្ធនានាបានបង្កើនការរឹតបន្តឹង និងចាត់វិធានការជាបន្តបន្ទាប់ ដោយកន្លងមកក្រសួងព័ត៌មាន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែធ្វើការកោះហៅបុគ្គលល្បីៗ ឬអ្នកបង្កើតមាតិកាដែលប្រើប្រាស់ពាក្យសម្តីអសុរោះខុសឆ្គងខ្លាំង មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈ។ ក្រសួងក៏តែងតែអំពាវនាវឱ្យមហាជនងាកមកបង្កើត និងគាំទ្រមាតិកាដែលមានតម្លៃអប់រំ វប្បធម៌ និងចំណេះដឹងវិញ ដើម្បីកាត់បន្ថយឥទ្ធិពលអាក្រក់នៃរឿង Drama ទាំងនេះ។ ការណ៍នេះអាចសម្រេចទៅបានលុះត្រាតែមានការចូលរួមពីសំណាក់អាណាព្យាបាល និងយុវជនខ្លួនឯងក្នុងការ «ឈប់មើល និងឈប់ចែករំលែក» រាល់រឿងរ៉ាវអសីលធម៌ទាំងអស់នេះបន្តទៀត៕