Home ព័ត៌មានអន្តរជាតិ តើថៃអាចលុប MOU ២០០០ ស្ដីពីព្រំដែនគោកជាឯកតោភាគីបានដែរឬទេ?

តើថៃអាចលុប MOU ២០០០ ស្ដីពីព្រំដែនគោកជាឯកតោភាគីបានដែរឬទេ?

113
0

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃ លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា ក្រោមលេសថា MOU នេះគ្មានប្រសិទ្ធភាពផ្នែកច្បាប់ និងមិនអាចទប់ស្កាត់ការប៉ះទង្គិចរវាងយោធានៅតាមបណ្ដោយព្រំដែនទាំងពីរបាន។ តើបំណងលុបចោលអនុស្សរណៈនៃការយោគយល់គ្នាជាឯកតោភាគីរបស់ថៃដូចខាងលើនេះអាចធ្វើទៅរួចដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjin-rTJhd-JeOp5QxRZI8p1iYUc9vCpPC2oCnPQLGHKb0u_8b1N-llbv3QBy6zuvcc0k97vJaAObHEBCJP1H54lku_4yvPbmneK4yuuPEwjeECqOtFhbe66IMNI6vLq5oXUGfoXg_4qocNFUk12JmutA54xdXcBigqlLlMSZCnoe0c5wOsezn9a0JtEAI/s1023/photo_2026-05-20_15-31-49%20(3).jpg

ជាការពិត អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) គឺជាកិច្ចព្រមព្រៀងទ្វេភាគីផ្លូវការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងការបោះបង្គោលខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ កិច្ចព្រមព្រៀងនេះត្រូវបានទទួលស្គាល់ជាសន្ធិសញ្ញាប្រវត្តិសាស្ត្រដែលមានទម្ងន់ផ្លូវច្បាប់ និងត្រូវបានតម្កល់ទុកជាផ្លូវការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ (UN) រួចរាល់ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM4gQyN81EbeSSBsbYCUxQN08JpWkYXlbbSXelP42mdLNi8Msf4p6wgthcr6K8pdHZXwnI2BvjAI6KSARTqtpm8KUgPgdVmHZVIu6FMrRb2eABUphDOuEZb4O8doTzLcTxF0mSuyYHl7H6ukPE19nHHaHp1_EQqN89yZK2ajOhRVPZCqXzlTghdLMPynw/s800/photo_2026-05-20_15-31-49%20(4).jpg
ហេតុដូចនេះ ការចង់លុបបំបាត់វាចោលជាឯកតោភាគីរបស់ភាគីណាមួយមិនអាចធ្វើទៅបានតាមតែចិត្តចង់ដោយងាយៗនោះទេ។ ដូចគ្នានេះចំពោះសំណើទាមទារលុបចោល MOU ឆ្នាំ២០០០ របស់សមាជិកព្រឹទ្ធសភាថៃ គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់អន្តរជាតិឡើយ។ ផ្អែកតាមច្បាប់សន្ធិសញ្ញាអន្តរជាតិ ប្រទេសថៃត្រូវតែចរចា និងទទួលបានការយល់ព្រមជាផ្លូវការពីប្រទេសកម្ពុជា ដើម្បីរួមគ្នាលុបចោល ឬជំនួសដោយកិច្ចព្រមព្រៀងថ្មី។ «បើកម្ពុជាមិនយល់ព្រមទេ MOU នេះនឹងនៅតែមានសុពលភាពដដែល។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxeqkTn2dCpaO2UgGV0SnAVDPg1iseCd10Y6hOCgT6DuuxaJxISXom4GRtAcL_ti-2fPhMZAEadu27VaxiQww2ZEWPD3qLEz-BHO22Dsl69ZPbIYbz9hCo9TG15N3lXAeM0j8VsTP6m66jUGSLUQ6xcJa4bU7TkjXPpRRnEjl7OBNrQW68jn7NF4cAD4g/s980/photo_2026-05-20_15-31-49%20(2).jpg

តាមអ្នកជំនាញភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ថៃមិនអាចប្រកាសលុបចោលសន្ធិសញ្ញាអន្តរជាតិតែឯកឯងតាមចិត្តនឹកឃើញនោះទេ។ ប្រសិនបើថៃហ៊ានហែកចោល MOU នេះមែន នោះថៃនឹងត្រូវរងការរិះគន់ និងឯកោលើឆាកអន្តរជាតិ ព្រោះវាជាការរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgND5lmActUhCGSDVRNXrhBqzItM-XHDgxdU0tijY2ZEdb8Xckmu9M6jq_Guh7EknwWuFwtiJ44esz2RsebWv9agUosw8ChtsisdMs-OIEn7TszEQI6UTKcYCI7SUiePbnhANLdI_S7ajA4LGF85-UP4RGA4O0pRvEysHZifPRs8jut6FDVv99n3ywHets/s1200/photo_2026-05-20_15-31-49.jpg

សកម្មភាពនេះឆ្លុះបញ្ចាំងថា ថៃជាប្រទេសដែលតែងតែមានការប្រែប្រួលគោលនយោបាយ និងមិនសូវគោរពកិច្ចព្រមព្រៀងអន្តរជាតិដែលរដ្ឋាភិបាលអាណត្តិមុនៗបានធ្វើ។ រាល់ពេលមានការផ្លាស់ប្តូរអំណាច ឬរដ្ឋប្រហារ ថៃតែងតែលើកយកកិច្ចព្រមព្រៀងព្រំដែនជាមួយប្រទេសជិតខាងមកធ្វើជាចំណាប់ខ្មាំងនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងទំនាក់ទំនងអ្នកជិតខាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjORWh9lGgpgXVYTMx5YhmsB4Lg0IlemRuqsTVgz_xuUs3E5IwiWd_r6U1spPiY1g8y39TC5pppgVFobm-6SCirK0ZeJ1gynJFJYmY1ZxDlsCiJlpuF7gTTSr8VCQZygc8TVJyjkloNnu312wtjVrw89jFR18DIGTBeLB3JkzNu5Y43tvIKLXrIN5aSsc4/s750/photo_2026-05-20_15-31-49%20(5).jpg

រាជរដ្ឋាភិបាលកម្ពុជាមានជំហរយ៉ាងម៉ឺងម៉ាត់ ដាច់ខាត និងច្បាស់លាស់បំផុត គឺ «មិនឯកភាពជាដាច់ខាត» ចំពោះការប៉ុនប៉ងណាមួយក្នុងការលុបចោល MOU ឆ្នាំ២០០០ នេះឡើយ។ បើទោះជាកម្ពុជាមិនចង់ឱ្យមានភាពតានតឹង ប៉ុន្តែអ្នកជំនាញច្បាប់ និងរដ្ឋាភិបាលកម្ពុជាបានព្រមានទុកជាមុនថា ប្រសិនបើរដ្ឋាភិបាលថៃហ៊ានបំពានច្បាប់អន្តរជាតិ ហើយប្រកាសលុបចោល MOU នេះមែននោះ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្តឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ម្តងទៀត។ ហើយបើផ្អែកលើប្រវត្តិសាស្ត្រច្បាប់ កម្ពុជាតែងតែឈ្នះក្តីលើភាគីថៃនៅតុលាការ ICJ (ទាំងឆ្នាំ១៩៦២ និងការបកស្រាយដីកាឆ្នាំ២០១៣) ដូច្នេះកម្ពុជាមានទំនុកចិត្តខ្ពស់លើប្រព័ន្ធច្បាប់អន្តរជាតិ៕