Home ចំណេះដឹងទូទៅ ដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះនាំមកតែបញ្ហា និងខុសហុងស៊ុយ

ដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះនាំមកតែបញ្ហា និងខុសហុងស៊ុយ

90
0

យើងតែងតែឃើញផ្ទះភាគច្រើននិយមដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះ ដើម្បីយកម្លប់ត្រជាក់ ចង់បានបរិស្ថានពណ៌បៃតង ថែមទាំងមានផ្លែស្រស់ៗបរិភោគ ។ ប៉ុន្តែការដាំដើមឈើមួយចំនួនក្បែរផ្ទះនាំមកនូវតែបញ្ហា ជាពិសេស ដាំនៅកន្លែងចង្អៀត ច្រកចូលផ្ទះ ចំណតរថយន្ត និងបរិវេណដែលប្រើប្រាស់ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5KGFgraB0PVbJMUHCpmlkoyWsfHgcQByypuA6AsLHb_dlYG294_pXLEp_AwIW7xeWpjLssNS1yey15I8nRFt0DaOW9ZqF6xTvW5CFhxw3IOnESwa8Nbs-wH9tYb7l4414IP3-uVcQkImEToZbl-JAQ5IXm3D-5xZj6LxfSXwkeJLBHy7ddKee_u4hRIY/s750/photo_2026-05-20_15-44-53%20(2).jpg

បញ្ហាផ្សេងៗដោយសារការដាំដើមឈើនៅក្បែរផ្ទះ គឺមានច្រើន មិនថាសត្វល្អិត ភាពកខ្វក់ ក្លិន និងដុះឫសរំខាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidsIBxxNdpR0Z_CvfdJKlBn0sLd7bD61-w_jQGbp3czLjukZvVfMORHNu1FZQfYJnz_2sYnyDsNVTt-yLRR2pNtjMpw4z2IERmTBbVMkXv-zswFDikHKWvHLCAlfo_oN8D4UD9oiOunYDfJgEyi-Vg0Bxs_edAvbOQ8hjvxVUCgJlENpdbnTOOilslD1I/s1200/photo_2026-05-20_15-44-53.jpg

វាក៏ខុសហុងស៊ុយផងដែរ ពីព្រោះតាមក្បួនហុងស៊ុយជឿថា ប្រសិនបើច្រកចូលផ្ទះស្អាតស្រឡះល្អ មានពន្លឺថ្ងៃគ្រប់គ្រាន់ គឺជាការនាំមកនូវថាមពលល្អ ប៉ុន្តែការដាំដើមឈើហូបផ្លែមួយចំនួនក្បែរផ្ទះ នឹងនាំមកនូវសំណាងអាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Q22Yjm0s7noguI8zk25C9L61Z6NVSvFk4qSwmJBWxPtrx9oeLyeRMIVUA43yHnJQutDmNGF059ZxXz1v_BejMswSMlwbj85Im-16hPjMM1YHv-CSnLXoWWWpkrDhg_FkfqtJDJCUAteTiHJLn8RCSI4OY6OOqmplDbB6GhnYnWktPhhjolAKzba16WM/s900/photo_2026-05-20_15-44-54.jpg

តើមានដើមឈើហូបផ្លែអ្វីខ្លះដែលពុំគួរដាំនៅក្បែរផ្ទះ?

១-ដើមទុរេន ៖ ការដាំដើមទុរេននាំមកនូវបញ្ហាជាច្រើន មិនថាបាក់មែកសង្កត់បណ្តាលឱ្យគ្រោះថ្នាក់ ពីព្រោះជាដើមធំ មានមែកច្រើន និងកម្ពស់ខ្ពស់ ។ នៅពេលធំ វានឹងបាំងពន្លឺថ្ងៃ ធ្វើឱ្យបរិវេណមុខផ្ទះងងឹត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVpF701mG8OTWDFn9n2nok1snxmI1A6i2XJf75KZnqxCijNdUJdWGrShfYyl-MF7f6nwzyKUk-S5xBe0883m0OVEnOF4lohImsPEy20ZEAI7IeDOy_n51H6FpRufeGNeMFhEgGOn6ffIwOtw9jxPZMc_tkRJ-ODT6DZEDLaw2WGos6aeq3L6rXCXuksMU/s1200/photo_2026-05-20_15-40-58.jpg
ម្យ៉ាងទៀត ផ្លែរបស់វាមានបន្លារឹង ប្រសិនបើធ្លាក់ចុះមកអាចធ្វើឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ ខូចខាតរថយន្ត និងទ្រព្យសម្បត្តិបាន ជាពិសេស ផ្ទះមានក្មេងតូចៗ ឬមានមនុស្សដើរឆ្លងកាត់ញឹកញាប់ ។ លើសពីនេះ ក្លិនផ្លែទុរេនទុំ នឹងទាក់ទាញស្រមោច និងសត្វល្អិតផ្សេងៗ ថែមទាំងជ្រុះស្លឹកយ៉ាងច្រើន ដែលទាមទារការថែទាំ និងសម្អាតជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-2ZWd2YuoBz05Hx59i-LaA6tn9iCYgI7jlIuB2huRggxpdY6xq8X9sQXOs69U_6eYqkqVx0LNOaWpaaRCz_R7McUlKXPRwQ6w6wlhdjYI-BolNjJgGhzTTPUtIr2LephXbieFHwlbS5Kpc_BhU4vdeBdvINKa_ewdSgTJVJeet0i-cQiU4lh5NescOk/s560/photo_2026-05-20_15-40-59%20(2).jpg

២-ដើមស្ពឺ ៖ ទោះបីជាដើមហូបផ្លែប្រភេទនេះផ្តល់ផលពេញមួយឆ្នាំ ប៉ុន្តែការដាំនៅមុខផ្ទះនាំឱ្យរំខានយ៉ាងខ្លាំង ជាពិសេស ពេលផ្លែវាទុំជ្រុះពេញដីបញ្ចេញក្លិនមិនសូវល្អ ព្រមទាំងទាក់ទាញសត្វល្អិតផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1-uk2iSB5vZffMLpd77g95bqrul0lEeRSDqIcFhsUMGoClu1oQAZ9XYOE6eddoEc5IQkDxjTm0LDIqhAouE5I3pdrXXKWZwUbAFeypkMJWgLtOGDcYBWmwD1oborpYi30vXPKa52Nf_EAZGtkpSSHvdHVeOHSx5YOb1wtuz8oRrXa8-Wq5ulr7OqYhc/s800/photo_2026-05-20_15-41-00.jpg
បើពុំបានបោសសម្អាតជាប្រចាំទេនោះ នៅខាងមុខផ្ទះអាចនឹងសើម រអិល កខ្វក់ ជាពិសេស រដូវវស្សា ។ វាថែមទាំងបែកមែកសាខាច្រើន បើមិនកាត់ចោលខ្លះៗ ក៏អាចបាំងពន្លឺថ្ងៃមុខផ្ទះដូចគ្នា ។

៣-ដើមខ្នុរ ៖ មិនគួរដាំខ្នុរនៅកន្លែងចង្អៀត ឬដាំនៅក្បែរផ្ទះឡើយ ពីព្រោះយូរទៅ នឹងចាក់ឫសពេញទីធ្លាទាំងអស់ ឬចាក់ឫសចូលក្រោមរបង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAxJlj8yrAzVvN3b5DpWSOyt69xAzb6IzALWmJeFGvz504BiKyghvczndlb_WhFxOzDlg8ZhkEwwRIvhHJqS0qk3cJ_177P-ilZjklP-WJCpy3Ti-JFc-mD-kbN7EOQqI4FO-DSpQHsTLS9rEy1_Pq_Sujwf3ykHnIxCWz3zbvCixJxZ76u7mQUDWZQc/s1280/photo_2026-05-20_15-40-58%20(2).jpg
ក្រៅពីនេះ ពេលផ្លែខ្នុរទុំនឹងបញ្ចេញក្លិនខ្លាំងទាក់ទាញសត្វល្អិត ចេញជ័រពីដើម ពិបាកបោសសម្អាត ។ ហេតុនេះ មនុស្សភាគច្រើនដាំវានៅក្នុងចម្ការ ឬនៅក្រោយផ្ទះវិញ ដើម្បីចៀសវាងបញ្ហារំខាន និងបាត់បង់ភាពស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCrbMtMuQJszrl4jgeJhCuhH__AKU2NJyQV7jKpKkv9c3l-a-Xf4SfO5kkg3Nv40EfozrPOxCxO6uFep4wykTvf3cEtsBlH7sQpqvaoi_5t-Jp4nktD99B1qgDfRuP3bQSCCmgz_lEn15LSXdH8AO5ncp_tFvXGlEF_ns00UPC_VfnREk0sa0vaEP4zfI/s900/photo_2026-05-20_15-40-59.jpg

សរុបមក ការដាំដើមឈើហូបផ្លែក្បែរផ្ទះ មិនខុសអ្វីទេ ប៉ុន្តែគួរជ្រើសរើសប្រភេទដើមណាឱ្យសមស្របនឹងបរិវេណក្បែរផ្ទះ ជាពិសេស មុខផ្ទះសំខាន់ណាស់ គឺជាកន្លែងទទួលពន្លឺថ្ងៃ ទទួលខ្យល់ និងជាទិដ្ឋភាពបង្ហាញពីផ្ទះទាំងមូល ។

ការដាំដើមឈើទាំងនេះ គួរគិតពីទំហំដើម ឫស ការថែទាំ និងផលប៉ះពាល់រយៈពេលយូរសម្រាប់មនុស្សក្នុងផ្ទះ ឬប៉ះពាល់បរិស្ថាន ដើម្បីឱ្យផ្ទះលោកអ្នកគួរឱ្យចង់រស់នៅ ស្រស់ស្អាត និងសុវត្ថិភាព ៕