នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ បានបញ្ជាក់ឡើងវិញពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃថាកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា មុននឹងឈានទៅប្រើប្រាស់អនុសញ្ញា UNCLOS រួមគ្នាជាមួយកម្ពុជា។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា គឺជាចេតនាចង់អូសបន្លាយពេលកុំឲ្យបញ្ហាដែនសមុទ្រអាចឡើងដល់គណៈកម្មការអន្តរជាតិនៃ UNCLOS ភ្លាមៗ។

ថ្លែងនៅក្នុងបទសម្ភាសន៍នៅវិមានរដ្ឋាភិបាល លោក សីហាសាក់ ភួងកេតកែវ បានបញ្ជាក់ជាថ្មីអំពីការលុបចោល MOU ២០០១ ឬ MOU 44 ថាភាគីថៃបានជូនដំណឹងទៅភាគីកម្ពុជាឱ្យបានជ្រាបរួចរាល់ហើយ អំពីការសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នានេះ។ .jpg)
ចំពោះជំហានបន្ទាប់ ដែលប្រទេសទាំងពីរត្រូវតែជួបជុំគ្នាដើម្បីពិភាក្សា និងជជែកគ្នាក្រោមបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លោក សីហាសាក់ បានសង្កត់ធ្ងន់ថា៖ ប្រទេសថៃមិនទាន់ត្រៀមខ្លួនរួចរាល់នោះឡើយ ដោយគណៈរដ្ឋមន្រ្តីត្រូវការពេលវេលាពិភាក្សាគ្នាបន្ថែមទៀតសិន មុននឹងឈានទៅប្រើប្រាស់អនុសញ្ញា (UNCLOS) រួមគ្នាជាមួយនឹងកម្ពុជា។

លោកក៏បានលើកឡើងបន្ថែមអំពីកិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃផងដែរថា៖ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការស្នើទៅកាន់គណៈរដ្ឋមន្ត្រីថៃ ដើម្បីតែងតាំង និងផ្លាស់ប្តូរសមាសភាពថ្មី នៃក្រុមការងារ (JBC) របស់ថៃដើម្បីឲ្យមានភាពប្រទាក់ក្រឡាគ្នាល្អជាមួយការងារព្រំដែនដទៃទៀត»។ .jpg)
ដូច្នេះសរុបទាំងការពិភាក្សាអំពីបញ្ហាដែនសមុទ្រក្រោមអនុសញ្ញា UNCLOS និងយន្តការទ្វេរភាគី JBC ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក សុទ្ធតែត្រូវជាប់គាំងទាំងអស់ព្រោះភាគីថៃនៅមិនទាន់ត្រៀមខ្លួនរួចរាល់។ ទោះជាមិនបាននិយាយស្នើសុំពន្យារពេលដោយត្រង់ៗ ប៉ុន្តែយុទ្ធសាស្ត្រការទូតចុងក្រោយរបស់ថៃនៅពេលនេះ គឺព្យាយាមទាញពន្យារពេលកុំឱ្យរឿងនេះឡើងទៅដល់យន្តការតុលាការ ឬគណៈកម្មការអន្តរជាតិភ្លាមៗ ដោយស្នើឱ្យទុកពេលជជែកគ្នាតាមបែបការទូតទ្វេភាគីជាមុន៕










