នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ពលរដ្ឋថៃនៅខេត្តបុរីរាំ ជាប់ព្រំដែនកម្ពុជា បានផ្អើលជីកលេណដ្ឋាន បន្ទាប់ពីកងទ័ពថៃបា.ញ់គំរា.មជនបរទេសដែលចុះយកព័ត៌មានត្រង់ចំណុចកងទ័ពថៃព័ទ្ធបន្លាលួសកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ចំនួន៤គ្រាប់ កាលពីថ្ងៃទី១៣ ខែឧសភា ហើយសារព័ត៌មានថៃបែរជាចុះផ្សាយបំភ្លៃ មួលបង្កាច់ ដោយចោទប្រកាន់មកលើកងកម្លាំងកម្ពុជា ថាបានបា.ញ់ចំនួន១១គ្រាប់ នៅទីតាំងតំបន់ព្រំដែនអូរស្មាច់ទៅវិញ ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV នៅថ្ងៃទី១៤ ខែឧសភានេះ ពលរដ្ឋថៃរស់នៅស្រុកបានក្រួត ខេត្តបុរីរាំ (ជាប់ព្រំដែនកម្ពុជា) ព្រួយបារម្ភអំពីបញ្ហាសន្តិសុខ បន្ទាប់ពីកងទ័ពថៃបាញ់គំរាមជនបរទេសនៅតំបន់ព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ (ច្រកព្រំដែនឆងចម ខេត្តសុរិន្ទ) ហើយកុហកពលរដ្ឋរបស់ខ្លួនថា កងទ័ពកម្ពុជាជាអ្នកបាញ់១១គ្រាប់ ដោយពលរដ្ឋថៃទាំងនេះបារម្ភខ្លាចកើតសង្គ្រាមជាលើកទី៣ ។ ពួកគេចាប់ផ្តើមជីកលេណដ្ឋាន និងជួសជុលលេណដ្ឋានចាស់ៗឡើងវិញដែលធ្លាប់ប្រើប្រាស់តាំងពីកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី២ កាលពីឆ្នាំ២០២៥ ។.jpg)
ពលរដ្ឋថៃទាំងនេះមិនចង់ឱ្យកើតសង្គ្រាមជាលើកទី៣ ទេ ពីព្រោះធ្វើឱ្យពលរដ្ឋនៅព្រំដែនជួបការលំបាកត្រូវជម្លៀសចេញពីលំនៅឋានជាច្រើនលើក ថែមទាំងចោលផ្ទះសម្បែង ចោលសត្វពាហនៈ មិនបានធ្វើការរកស៊ី និងបាត់បង់ប្រាក់ចំណូល ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលរបស់លោក Anutin Charnvirakul សាងសង់របងព្រំដែនរវាងកម្ពុជា-ថៃឱ្យរួចរាល់ ដើម្បីកុំឱ្យមានជម្លោះ ឬកើតសង្គ្រាមម្តងទៀត ។.jpg)
ពលរដ្ឋថៃបារម្ភខ្លាចកើតសង្គ្រាមជាលើកទី៣ ដោយសារតែកងទ័ពថៃកុហកពលរដ្ឋរបស់ខ្លួនថា កងកម្លាំងកម្ពុជាបាញ់១១គ្រាប់នៅច្រកព្រំដែនអូរស្មាច់ រីឯកងទ័ពថៃគ្រាន់តែបាញ់គំរាមចំនួន២គ្រាប់ប៉ុណ្ណោះ ។

យោងតាមវីដេអូនៅលើហ្វេសប៊ុកផេក «Kevin Smith KH» នៅថ្ងៃទី១៣ ខែឧសភា កន្លងមក ដែលមានទាំងរូបភាព និងលាន់ឮសំឡេងកាំភ្លើងពិតៗ លោក Kevin ជនជាតិអង់គ្លេស ឱ្យដឹងថា កងទ័ពថៃបានបាញ់ចំនួន៤គ្រាប់ នៅតំបន់ព្រំដែនអូរស្មាច់ ត្រង់ទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់លើដែនដីកម្ពុជា ប៉ុន្តែភាគីថៃអះអាងថា បាញ់តែ២គ្រាប់ប៉ុណ្ណោះ ។ សារព័ត៌មានថៃក៏ចាប់ផ្តើមចុះផ្សាយព័ត៌មានបំភ្លៃ មួលបង្កាច់ថា កងកម្លាំងកម្ពុជាបានបាញ់ចំនួន១១គ្រាប់ នៅច្រកអូរស្មាច់ ។
គួរបញ្ជាក់ថា ការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺជាការបង្កើតព្រឹត្តិការណ៍បំភាន់ភ្នែក កុហកបោកប្រស់ពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ដែលភាគីថៃធ្លាប់បានធ្វើជាញឹកញាប់នាពេលកន្លងមក តាមពិត គឺកងទ័ពថៃទៅវិញទេ ដែលបានបាញ់គំរាម៤គ្រាប់នៅក្បែរលោក Kevin Smith អ្នកផលិតមាតិកាជនជាតិអង់គ្លេស ពេលលោកកំពុងថតវីដេអូបង្ហាញពីសកម្មភាពរំកិលរបងបន្លាលួសចូលដីកម្ពុជាខុសច្បាប់របស់កងទ័ពថៃ ៕










