Home ព័ត៌មានអន្តរជាតិ Trump ថា អាមេរិកមិនចាំបាច់ពឹងផ្អែកលើចិនឱ្យជួយបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់

Trump ថា អាមេរិកមិនចាំបាច់ពឹងផ្អែកលើចិនឱ្យជួយបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់

115
0

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា អាមេរិកមិនចាំបាច់ពឹងផ្អែកលើចិនឱ្យជួយបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់ទេ ពីព្រោះអាមេរិកនឹងទទួលជ័យជម្នះក្នុងសង្គ្រាម បើទោះជាឈ្នះដោយការចរចាសន្តិវិធី ឬការប្រើប្រាស់កម្លាំងកងទ័ពក្តី ដែលការលើកឡើងនេះ នៅមុនពេលលោកធ្វើដំណើរបំពេញទស្សនកិច្ចនៅចិន ដើម្បីពិភាក្សាជាមួយមេដឹកនាំចិនពីរបៀបវារៈតានតឹងជាច្រើន ។ ផ្ទុយទៅវិញ មន្ត្រីរដ្ឋាភិបាលអាមេរិកបាននិងកំពុងជំរុញឱ្យចិនដើរតួនាទីសំខាន់ជួយបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់ និងអំពាវនាវជាចំហឱ្យចិនបង្កើនសកម្មភាពការទូតបញ្ចុះបញ្ចូលអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញសសម្រាប់ការដឹកជញ្ជូនអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggiXsEPbtgkRqr50AXjJcIzUpNzv4BRxJ0P94uV3bJ71v_V-FEFYUlyxwKxlyxYWKhxpeTdrR0YPJVgGD7L9zA4T3fHEg4jtZgFBWbN1XjYn5PQ5KNIYtZdmCdj8doKuJ41MT-mbfSJ6VmkLnYqpUUE3_zpA-mX0Oe59LXW6RXpCTvX1YFd-SDxUb7cXA/s830/photo_2026-05-13_10-40-20.jpg

កាលពីថ្ងៃទី១២ ខែឧសភា លោកប្រធានាធិបតី Trump ថា អាមេរិកមិនចាំបាច់សុំជំនួយពីចិនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ទេ បើទោះជាក្តីសង្ឃឹមនៃការឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងចាប់ផ្តើមរសាត់បាត់ក្តី ហើយរដ្ឋាភិបាលអ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz កាន់តែខ្លាំង ។ កន្លងមក ប្រធានាធិបតីអាមេរិកធ្លាប់អំពាវនាវឱ្យប្រទេសជាច្រើន (រួមទាំងចិន) បញ្ជូននាវាចម្បាំងមកជួយការពារ និងបើកច្រកសមុទ្រ Hormuz ព្រោះផ្លូវទឹកនេះសំខាន់ដែលបម្រើឱ្យផលប្រយោជន៍ថាមពលរបស់ប្រទេសទាំងនោះ មិនមែនសម្រាប់តែអាមេរិកមួយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj915XeDtSJJwuUhuDI7p6lx6kALoCMv4J_tnxltaOdfii-QHg-DIhZ6JNKMVVb_UiKnfiEtlIPO2t-jami1U9ilwzjZRt62wD6jLVnPQLXSe8n93AZOrAaiVEVErmZNHDcBjF8tMr7ZOViedvCfOFZlP8TUjMX4utBWUw5zG2OcOf4tK2fTcPoA3cL2pA/s1280/photo_2026-05-13_10-40-21.jpg

មុនពេលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង លោកប្រធានាធិបតី Trump បាននិយាយមកកាន់សារព័ត៌មានថា អាមេរិកមិនចាំបាច់អូសទាញប្រធានាធិបតីចិន លោក Xi Jinping ជួយដោះស្រាយជម្លោះឡើយ លោកមិនត្រូវការជំនួយអ្វីទាំងអស់ពីចិនក្នុងជម្លោះជាមួយអ៊ីរ៉ង់ ហើយជឿថា អាមេរិកនឹងឈ្នះ ទោះតាមវិធីណាក៏ដោយ ។ ប៉ុន្តែមតិនានាថា ការមិនពឹងផ្អែកចិន ធ្វើឱ្យការចរាចរកប៉ាល់ដឹកទំនិញ និងប្រេងឥន្ធនៈនានាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលផ្លូវដឹកជញ្ចូនដ៏សំខាន់លើពិភពលោក ត្រូវរាំងស្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zWoC5Gow1bXaI460VcvloFXBJO3S6kh2rnR1_G-2X8HjZ5zrgL1-JszauKWTMk93PQkzRCfVxhYubVXmL5NoBknM31CNIUCUvvgqDkj2rnxJJWrbFKniA1GV2LpMGv9fR93VWdwIq4EcrplHc6YFvI0mY8D9AaU7cZrOORO4Ul-37Ywqu-DqqRCwLkQ/s1280/photo_2026-05-12_13-55-03.jpg

បទឈប់បាញ់បណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមានជាង១ខែហើយ ប៉ុន្តែភាគីទាំងពីរមិនទាន់មានវឌ្ឍនភាពឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមទេ ។ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz ខ្លាំងឡើង ព្រមទាំងធ្វើកិច្ចព្រមជាមួយអ៊ីរ៉ាក់ និងប៉ាគីស្ថាន សម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវចេញពីតំបន់ ថែមទាំងមានប្រទេសផ្សេងៗពិចារណាធ្វើកិច្ចព្រមព្រៀងដូចគ្នានេះដែរ ដែលសកម្មភាពនេះធ្វើឱ្យអ៊ីរ៉ង់អាចគ្រប់គ្រងច្រកសមុទ្រយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqKUEH8wEbemtnICiZlYIguxqIoijTa-ShZxThdVNw7Bp_DCbirn3YSj6vTFdHoppOVmdL0xXZWD7sGrlJmEph2bzN_bbMObNfbATSlN2cSBanEgEqNXwzrYuVtkc0Ecyeg0VsxEuEEzKMtPSNbTCQFsp98_QoakDoQmB6P-vYusfHOrEUwHebool9-o/s1020/photo_2026-05-12_13-55-02%20(2).jpg

កាលពីខែមេសា ឆ្នាំ២០២៦ មន្ត្រីអាមេរិក និងចិន បានលើកឡើងដូចគ្នា មិនគួរមានប្រទេសណាមួយយកថ្លៃសេវាដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈតាមកប៉ាល់ដែលឆ្លងកាត់តាមច្រកសមុទ្រនេះឡើយ ដែលគំនិតដូចគ្នារបស់មហាអំណាចទាំងពីរ គឺជាការបង្ហាញពីការឯកភាពនៅមុនពេលមេដឹកនាំមហាអំណាចទាំងពីរជួបពិភាក្សា ។ ទោះយ៉ាងណា ចិនដែលមានទំនាក់ទំនងជិតស្និទ្ធ និងបានទិញប្រេងយ៉ាងច្រើនពីអ៊ីរ៉ង់ មិនបានរិះគន់អ៊ីរ៉ង់ប្រមូលប្រាក់ពីកប៉ាល់ដឹកទំនិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWYHr3uxieAAt-6cela7pPfP854irTCQ-96Bsm6dqJSUashUe_a1xYjd8rTNCAam6FRVNDnkGeZ2l-QF9DUAuEY66fkfpJ2aCqqplFno9SYToC_bT-iy3VFmt-4nwL_5dlpFSFeBPs8BTa-dwO9e521NlO339wItwipbIPgKZbsShingArVWdW3af8fXM/s599/photo_2026-05-12_13-55-02.jpg

ការចរចារវាងអាមេរិកជាមួយអ៊ីរ៉ង់នៅតែជាប់គាំង ដោយអាមេរិកកំណត់ឱ្យអ៊ីរ៉ង់បញ្ឈប់គម្រោងអាវុធនុយក្លេអ៊េរ និងបញ្ឈប់ការបិទឈូងសមុទ្រ Hormuz ខណៈអ៊ីរ៉ង់ស្នើឱ្យអាមេរិកសងប្រាក់សំណងការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គ្រាមមកឱ្យខ្លួន, បញ្ឈប់ការឡោមព័ទ្ធផ្លូវសមុទ្រ និងបញ្ឈប់សង្គ្រាមនៅគ្រប់តំបន់ រួមទាំងនៅប្រទេសលីបង់ ដែលអ៊ីស្រាអែលកំពុងវាយប្រហារយ៉ាងខ្លាំង ប៉ុន្តែត្រូវបានលោកប្រធានាធិបតី Trump បដិសេធការស្នើសុំនេះកាលពីថ្ងៃទី១១ ខែឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihI5BrVPwXOYwl3_nM2evRzibqmUZbYRgVnshyphenhyphenz-EmHIOfPKGVHcpclDSO9MFmb9T88LfFBWuhNQvP76fgro_RcK8E0LWOopK_lxAurzeXEJ3BNLicfy_CDtkx7s-9NhboakZ1fMuzrvD4gScXVnxJaCxKk48Ojvgn2kK4u6MLzLpVTDot0nPJV7MUf28/s700/photo_2026-05-12_13-55-03%20(2).jpg

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump មានគម្រោងបំពេញទស្សនកិច្ចទៅប្រទេសចិន ចំនួន៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦) តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ៖ ជម្លោះពាណិជ្ជកម្ម, ស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់, បញ្ហាតៃវ៉ាន់, កិច្ចព្រមព្រៀងរ៉ែកម្រ, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ៕