Home ព័ត៌មានអន្តរជាតិ ត្រីបាឡែនអាចប្រឈមនឹងការផុតពូជឆាប់ៗ បើសង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្ត

ត្រីបាឡែនអាចប្រឈមនឹងការផុតពូជឆាប់ៗ បើសង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្ត

104
0

អ្នកវិទ្យាសាស្រ្តបានព្រ.មានថា ជីវិតរបស់សត្វត្រីបាឡែនដែលរស់នៅក្នុងសមុទ្រអាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងការគំរា.មកំ.ហែង ហើយអាចឈានដល់ការផុតពូជឆាប់រហ័សជាងការរំពឹងទុក ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ ការគំរា.មកំ.ហែងទាំងនោះត្រូវបានគេរកឃើញថា មានចាប់តាំងពីរំខានដោយសម្លេងខ្លាំងៗ រហូតដល់ការប៉ះទង្គិចដោយផ្ទាល់រវាងត្រីបាឡែន និងកប៉ាល់, គ្រាប់បែក ឬមីនក្រោមទឹក ដែលនឹងធ្វើឲ្យពួកវាងា.ប់ ឬរបួស ហើយចាកចេញទៅរស់នៅតំបន់ផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNn7BaNrdsJAqOs8kJ4RjDlI7CIZ2tbSpFu9QvPalzyek650ushqrcuHc_jiijkFzd3TbZfCyueVV4Lq9qqAPJf99QYXhkiknJzuftVblOnUGRjwyFqHW5qaBxLXUjmXqodGf6bnG3S_rbv68wc6y3WfX5lv8atrUcNotm1yGhzL7QVoIZVUbAr1mNCEc/s1280/photo_2026-05-12_09-38-12%20(3).jpg

យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី១២ ខែឧសភា ការប៉ះទង្គិចគ្នារវាងត្រីបាឡែន និងកប៉ាល់នៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសអាហ្វ្រិកខាងត្បូងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបណ្តាលមកពីការផ្លាស់ប្តូរផ្លូវដឹកជញ្ជូនដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ក្រៅពីកប៉ាល់ផ្លាស់ផ្ដូរទិសដៅ សម្លេងបំផ្ទុះខ្លាំងដែលលាន់លឺដល់ក្រោមទឹក និងសកម្មភាពកងទ័ពជើងទឹកកើនឡើង ក៏កំពុងផ្លាស់ប្តូរលក្ខខណ្ឌនៅក្នុងតំបន់ខ្លះនៃមហាសមុទ្រឥណ្ឌា និងអាត្លង់ទិក ជាកន្លែងដែលត្រីបាឡែនជាធម្មតាធ្វើដំណើរឆ្លងកាត់ រកចំណី និងធ្វើទំនាក់ទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinSBX_nflgdDVd-gvgeJgohpCOo6pjNOjvhia4Pn_VKRMk9GHPaS5uoohc76XyB_JAwi2rAGq9_QqsWYA8X-U_jMPP_O2mjuRV1tHosiuX3jJXF3CnpwwQOvuYosR6FbOVRRjaF2GddsPZjXn5AQWkoW5FuPS7ODMjl8nSfpHQJp4UxQ_BEvioiPISJ7Q/s500/photo_2026-05-12_09-38-12%20(2).jpg

អ្នកជំនាញខាងជីវិតនៅក្នុងសមុទ្របានពន្យល់ថា ត្រីបាឡែនពឹងផ្អែកយ៉ាងខ្លាំងទៅលើសំឡេងដើម្បីរុករក ស្វែងរកអាហារ និងរក្សាទំនាក់ទំនងជាមួយគ្នីគ្នារបស់ពួកគេ ដូចន្នេះប្រសិនបើមានសំឡេងខ្លាំងៗពីកប៉ាល់ និងការផ្ទុះក្រោមទឹកញឹកញាប់ពេក អាចធ្វើឱ្យត្រីបាឡែនតានតឹង ឬថប់បារម្ភ ដែលជួនកាលបណ្តាលឱ្យពួកវាវង្វេងស្មារតី ចាកចេញពីតំបន់ និងថែមប៉ះពាល់ដល់ការបង្កាត់ពូជផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUH_Hzhg10-REGYxJiBDUM53_6XuyC8F64s8RNcelL-IDRaUD5Rk14kMwaOS7hwZrvluFdPYnrG811QIPtXS3dvN_YZNCx2TsD11FGUWe1rI4-xJ6VFC_AGk14IlWpzeV5tJmUYDwqfjKmVZFnJTV3bOV2Npk9iHEZvNctIoGDsv73vImam8xKu91Bm5s/s770/photo_2026-05-12_09-38-13.jpg
សូមជម្រាបថា តំបន់មជ្ឈិមបូព៌ាដែលរួមមានសមុទ្រអារ៉ាប់ សមុទ្រក្រហម និងឈូងសមុទ្រពែក្ស គឺជាជម្រកនៃរបស់សត្វបាឡែនជាច្រើនប្រភេទ។ វាជាផ្ទះដែលធ្លាប់តែមានសុវត្ថិភាពរបស់សត្វបាឡែនខ្នងគមអារ៉ាប់ ជាប្រភេទបាឡែនដ៏កម្របំផុតនៅលើពិភពលោក (សេសសល់តិចជាង ១០០ ក្បាល)។ ក្រៅពីនេះវាក៏មាននៅវត្តមានរបស់ត្រីបាឡែនខៀវ ដែលមានទំហំធំបំផុតនៅលើលោក, ត្រីបាឡែន Bryde, ត្រីបាឡែន Omura និងត្រីបាឡែន Sperm Whale ដែលប្រមាញ់មឹកយក្សជាអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHEglH5w-kdvtPdPdHfQugg0JvKjN1hDYw1z99ccxnfZ11riU_O8TIj9-xWPIFTrz19d62hy9b-TZ-xLms_QiHxLWkV6pf2xh7Y4V2c8Nkifo0rmvVhlgNe_6DdHPvfAzB7dU6Jr6ObN-EqkbBnkjktnz15J5Z7BYZrf5M2h1scB-Xi4AGdgmCKuHyo8/s836/photo_2026-05-12_09-38-12.jpg

បច្ចុប្បន្នបើទោះជាការងាប់របស់ត្រីបាឡែនទាំងនេះមិនទាន់ត្រូវបានរាយការណ៍ថាមានច្រើនខ្លាំងក៏ពិតមែន ប៉ុន្តែការប៉ះទង្គិចបន្តិចម្ដងៗ ស្របពេលដែលជម្លោះចេះតែអូសបន្លាយទៅមុខក្នុងពេលកាន់តែយូរ នោះចំនួននៃការបាត់បង់នឹងកាន់តែកើនឡើង។ ទាំងនេះបានបង្ហាញថា សង្រ្គាមមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់មនុស្សតែមួយមុខនោះទេ សូម្បីតែជីវិតសត្វដែលមិនដឹងអ្វីក៏ត្រូវទទួលរងការគំរាមកំហែងផងដែរ៕