មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រកាសនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសរបស់លោកនឹងដាក់ពង្រាយកាំភ្លើ.ងធំប្រភេទថ្មីនៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ដែលមានសមត្ថភាពបា.ញ់ស្រោចលើទីក្រុងសេអ៊ូល យ៉ាងងាយស្រួល ។ ការប្រកាសនេះត្រូវបានចាត់ទុកជាការគំរា.មកំហែងដល់សន្តិសុខកូរ៉េខាងត្បូង ពីព្រោះទីក្រុងសេអ៊ូលស្ថិតនៅឆ្ងាយពីព្រំដែនត្រឹមតែពី៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រប៉ុណ្ណោះ ។
កូរ៉េខាងជើង នឹងដាក់ពង្រាយកាំភ្លើងធំប្រភេទថ្មីទំហំ១៥៥មីលីម៉ែត្រ នៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូងនៅចុងឆ្នាំ២០២៦ ដែលមានសមត្ថភាពបាញ់ឆ្ងាយរហូតដល់ទីក្រុងសេអ៊ូលតែម្តង ហើយកូរ៉េខាងជើង នឹងដាក់ពង្រាយកាំភ្លើងធំថ្មីនេះលើនាវាពិឃាតរបស់ខ្លួននាពេលឆាប់ៗផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនៅថ្ងៃទី៨ ខែឧសភា ។
.jpg)
ការប្រកាសដាក់ពង្រាយកាំភ្លើងធំប្រភេទថ្មីបានកើតឡើងមិនប៉ុន្មានថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូងលើកឡើងពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង ដែលលុបចោលរាល់ខ្លឹមសារទាក់ទងនឹងការបង្រួបបង្រួមជាតិរវាងកូរ៉េទាំង២ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដើម្បីឱ្យស្របនឹងការសន្យារបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបង្កើតប្រព័ន្ធរដ្ឋ២ នៅឧបទ្វីបកូរ៉េ ។

សារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) រាយការណ៍ថា លោក Kim Jong Un បានចុះត្រួតពិនិត្យដំណើរការផលិតកាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រ កាលពីថ្ងៃទី៦ ខែឧសភា កន្លងមក មុនពេលដាក់ពង្រាយនៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូងនាចុងឆ្នាំ២០២៦ ។ លោកថា ៖ «វាអាចបាញ់ចម្ងាយលើសពី៦០គីឡូម៉ែត្រ អាចវាយប្រហារយ៉ាងឆាប់រហ័ស និងផ្តល់ផលចំណេញយ៉ាងខ្លាំងដល់ប្រតិបត្តិកងទ័ពជើងគោករបស់យើង» ។
.jpg)
កូរ៉េខាងត្បូងចាត់ទុកការដាក់ពង្រាយកាំភ្លើងធំរបស់កូរ៉េខាងជើងនៅតាមបណ្តោយព្រំដែន គឺជាការគំរាមកំហែងដល់សន្តិសុខកូរ៉េខាងត្បូង ពីព្រោះទីក្រុងសេអ៊ូលដែលមានពលរដ្ឋរស់នៅចំនួន១០លាននាក់ ស្ថិតនៅឆ្ងាយពីព្រំដែនត្រឹមតែពី៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រប៉ុណ្ណោះ ។.jpg)
លើសពីនេះ តំបន់ជាច្រើនទៀតក្នុងខេត្ត Gyeonggi ដែលជាតំបន់ឧស្សាហកម្មសំខាន់ៗរបស់កូរ៉េខាងត្បូង និងមានមនុស្សរស់នៅយ៉ាងច្រើន ក៏ស្ថិតក្នុងគោលដៅរបស់កូរ៉េខាងជើងអាចបាញ់កាំភ្លើងធំដល់ដែរ វាធ្វើឱ្យកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខជាតិរបស់ខ្លួន ៕










