Home ព័ត៌មានអន្តរជាតិ ថៃមានគម្រោងបញ្ជូនឯកអគ្គរាជទូតខ្លួនមកកាន់តំណែងនៅកម្ពុជាវិញក្នុងពេលឆាប់ៗ

ថៃមានគម្រោងបញ្ជូនឯកអគ្គរាជទូតខ្លួនមកកាន់តំណែងនៅកម្ពុជាវិញក្នុងពេលឆាប់ៗ

93
0

ដកទូតចេញមុនដោយខ្លួនឯង ឥឡូវសុខៗក៏នឹកឃើញចង់បញ្ជូនមកវិញដោយខ្លួនឯង! យោងតាមពាក្យសម្ដីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសថៃនៅល្ងាចថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះបានឲ្យដឹងថា ឆាប់ៗខាងមុខនេះ ប្រទេសថៃនឹងពិភាក្សាលើការបញ្ជូនទូតត្រឡប់ទៅកាន់តំណែងនៅស្ថានទូតថៃប្រចាំនៅកម្ពុជាវិញ ដើម្បីកសាងទំនុកចិត្តរវាងថៃជាមួយកម្ពុជាឡើងវិញក្នុងនាមជាអ្នកជិតខាងល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjQ2pC1Xf8vpIieVJ5jmsnk2UNNqRDb7MFC8xu_aTSx7W5WGppPrWDqq6LI1sAWAv0eBxmFqw5FRlfbEOy1EZpDhO06Y3p4yoLqXEFu_ZmAxyvJh_ppG5ZZB_D8-sENuG5axAXlSD-zel3rK1PDMsmO_8RbXkNbk-C6DwgEpC35_lAbtgTfZzR1hZszE/s1280/photo_2026-05-09_10-11-49.jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានធ្វើសេចក្តីថ្លែងការណ៍ជាពិសេសថា «ពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោក នៃកិច្ចប្រជុំ (JBC) ជាមួយកម្ពុជា ប្រទេសថៃមិនបានគេចវេះពីកិច្ចប្រជុំទេ ប៉ុន្តែថៃត្រូវការពេលវេលាត្រៀមលក្ខណៈប្រជុំជាមុនសិនតែប៉ុណ្ណោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPPYKR3NH5cWmGEdqbq9nkyaj6DCRXuyj9Rkoym_LFo7hv38aATiXpccy8eqgc7GgCoKsrU0KyMu0KBmoCQijih5zkNxXian1H9wUEMgQNSiQijDZmP65NSkQeD3yMnh4GJKI8S-WB05HJkxYmIRSmxO7OP8fO5myXO0SqOv52JiAxMBlzJadzUs0emRE/s1280/photo_2026-05-08_13-48-44%20(2).jpg
លោកបន្ថែមថា៖ ចំពោះបញ្ហាដែនសមុទ្រជាមួយកម្ពុជាវិញ ប្រទេសថៃ សម្រេចលុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគី គឺផ្អែកលើការពិតដែលថា ការអនុវត្តរយៈពេល ២៥ ឆ្នាំមកនេះវាមិនបានផ្តល់លទ្ធផលអ្វីឡើយ ហើយបើនៅបន្តចរចាដោយប្រើក្របខណ្ឌនេះ ទោះ ២០ឆ្នាំទៅមុខទៀត ក៏មិនរីកចម្រើនទៅណាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfDg28up8KQfQbsyUnLPeE0-z3wA7_RWNMBgDptmIjmhyJBbylc33PgbagSob5gm7o8tYP54_ZMobt_tZhzfeKvTDqoDwRC6gncfsXGkiVOU8eaeIrtQRRpjtwqFWCEmwEfuaC8TpdES_Dpoqo4lFkFpzh9cXWk2Q03xdyVP2rs8FGCLTKIL2n4Q3OOk/s1200/photo_2026-05-08_13-48-44%20(3).jpg

តាមលោក Sihasak ប្រទេសថៃបានសង្កត់ធ្ងន់លើការកសាងឡើងវិញនូវទំនាក់ទំនងមិត្តភាព ដូច្នេះឆាប់ៗខាងមុខនេះ គណៈរដ្ឋមន្រ្តីថៃនឹងធ្វើការពិភាក្សា ក៏ដូចជាពិនិត្យទៅលើលទ្ធភាព ក្នុងការបញ្ជូនឯកអគ្គរាជទូតថៃត្រឡប់មកកាន់តំណែងជាឯកអគ្គរាជទូតថៃ ប្រចាំនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឡើងវិញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghV2msdj2mwcUS8GJS4-d4CsTlG41EBcfR65Jl-zC7Ijyx480dVWbo3E1xKnLV8Rm2GaapIh0R_bVUfQ1-vhDuPVhVhYgZTdukShhUYzhGpdgZv1N4EUUAG6R7wMwtd6KnYGGSqCeLptK5clZpHlEFucF-hZcKB2vYTHlNZL3QyTP2M4HxkbS-hCcXMto/s900/photo_2026-05-08_13-48-44%20(4).jpg
គួររម្លឹកថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការនូវការសម្រេចចិត្តទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា។ ភាគីថៃបានដកឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ទៅវិញទាំងយប់ និងបានបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកកឱ្យត្រឡប់មកភ្នំពេញវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqEbxq42X8K2dTqk-aDoqw5RDp03bpRx8sroTIMIN8n8uf2F2arvGKpkGoNgB3K6KBTCD8mXeyKPcXeGxve4ylVpgjRI9Yz-rT91cNXBsZHqn-1eTR9jpUJFRNvJf1uYmD69iDPvpQwdmbVOzYy3PUFam5qjwPnLSHzq4xWmGnsoPK8sYFgXBvVlap3Gs/s1008/photo_2026-05-08_13-48-44.jpg

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាក៏បានទម្លាក់កម្រិតការទូតជាមួយថៃមកនៅត្រឹមកម្រិតទី២ដូចគ្នា ហើយកម្ពុជាបានបង្គាប់ឱ្យមន្ត្រីការទូតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ចាកចេញ និងត្រឡប់មកភ្នំពេញវិញជាបន្ទាន់។ ទោះបីជាស្ថានការណ៍បច្ចុប្បន្នលែងមានការបាញ់បោះដូចមុនក៏ដោយ ប៉ុន្តែទំនាក់ទំនងការទូតនៅតែស្ថិតក្នុងស្ថានភាព “កកស្ទះ” នៅឡើយ។ ភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាល “ស្ទាបស្ទង់” គ្នា ដើម្បីរកវិធីស្ដារទំនាក់ទំនងឡើងវិញដោយមិនឱ្យចាញ់ប្រៀបរៀងៗខ្លួន៕