Home ព័ត៌មានជាតិ ប្រកាសនៅចំពោះមុខអាស៊ាន! កម្ពុជាមិនទទួលស្គាល់ដាច់ខាត«ខ្សែបន្ទាត់ព្រំដែន»បង្កើតឡើងដោយការប្រើកម្លាំង

ប្រកាសនៅចំពោះមុខអាស៊ាន! កម្ពុជាមិនទទួលស្គាល់ដាច់ខាត«ខ្សែបន្ទាត់ព្រំដែន»បង្កើតឡើងដោយការប្រើកម្លាំង

89
0

ប្រកាសជាថ្មីម្ដងទៀតនៅចំពោះមុខប្រធាន និងសមាជិកអាស៊ានទាំងអស់! សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តធ្វើសេចក្ដីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ប្រទេសកម្ពុជា ថានឹងមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដែលធ្វើឡើងតាមរយៈ ការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីណាមួយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Ph2Tk1f1WnIb21sPOaWIWcFrFooBEPj8o2M8gJphyphenhyphenOUodp7ln9sHe5vWKBfMnDza8t9zi3ouk5uYZHPjI5WJOvvcaTuFGhr9Z6xxwukwoIgdwmhATlvDt4sNcwlLZCQsYRut32rhm8d3VqYkAxf4TcLsMSfXOsK27YzJ791zBRNy3DQiv8PfYyLhuqA/s1280/photo_2026-05-08_09-55-32%20(4).jpg
ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានរួមគ្នា នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំកម្ពុជា ហ្វីលីពីន និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និង បានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់រវាងកម្ពុជា និងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2xZ_PXDehPEN9lgOxnvaotPI8PVV0hwCB1P704df1w0yJBMaRRLU1A9EYqB4fQ1Z3rz9zbNo63ng5VqfZMMrCgtbO5bS53GTomL7N0aJM58emVML1wSgfh44FCI5diZw8U06SC6pF6y-SVFLktYyQHt1Zpzfz3xcOJYnKFFY_hcmLtR-VE0y2a6jBuGc/s1280/photo_2026-05-08_09-55-32%20(2).jpg
នាឱកាសនោះផងដែរ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថាកម្ពុជាដាច់ខាតមិនទទួលស្គាល់នូវ «ខ្សែបន្ទាត់ព្រំដែន» ណាដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធា ឬការរំលោភបំពានដោយឯកតោភាគីនោះឡើយ។ ជាមួយគ្នានេះដែរ សម្តេចបានជំរុញឱ្យមានការអនុវត្តឱ្យបានពេញលេញនូវ សេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ជាពិសេសការបន្តការងារស្ទង់មតិ និងបោះបង្គោលព្រំដែនតាមរយៈយន្តការ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtLaS6iYSMoyzUYs-vDBjaalHswVL6IIyTyp3qRR9WMM_6EzqKYdRwvVU4CqMpRfq7j49wX3fCSbgD9tVCThVAhOSPvvPLAAVpJ-nKQxmiN39qVk7COsHNpSoxEhOwxR-Zd1ZWjtQfr-WCP6yYpaXSVltqxc2CM00aw4hLPcC8T3QKRl5MptVi_b0oskk/s1280/photo_2026-05-08_09-55-32.jpg

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាដែនសមុទ្រ សម្តេចបានប្រកាសពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីប្រទេសថៃបានដកខ្លួនចេញពី MOU-2001 ហើយកម្ពុជា ជឿថានេះជាផ្លូវសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkAvYnDvY1BTXxJDkGWM78Xsiih5nnPTvcKdGyVPgkyYX6_2MNM6S9XMPS1SLemLBATwfgHKo8Q6ncGm7dgzEAgG3LcjpgopcfSbFiACwxtSkGWBiokz7q7N4odo8GFXrbPG-dUyN3UfQ5kYyj4SqV_cCi0nbHj1WaoYhePJq6Tk5ma8HJYL0YKmYWQNQ/s1024/photo_2026-05-08_09-17-25.jpg

សូមជម្រាបថា ការប្រកាសយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី នៅចំពោះមុខមេដឹកនាំតំបន់ខាងលើនេះ គឺជាការបង្ហាញពី ឯករាជ្យភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា ដែលមិនស្ថិតក្រោមសម្ពាធនៃឥទ្ធិពលយោធារបស់ប្រទេសណាមួយឡើយ។ ជំហរនេះត្រូវបានចាត់ទុកថាជាការឆ្លើយតបទៅនឹងស្ថានភាពតានតឹងក្នុងតំបន់ និងជាការបញ្ជាក់ទៅកាន់អន្តរជាតិថា កម្ពុជាប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងយុត្តិធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguQKu_qVwnkt-kV9zOXGzY8zuesWfUIrq1-m_DjcnpqNwBTA3KXzwfX6cEMg3ijk_T-NUlbOCeDB644Y9JTiMdGFFBIqqDQ3AkRgUmf6TNPjaTG6tGBmOMA8akALw0RN7f7qmoProE7LJ5PqN7nGpUnHRKum6_nKSAvyoR-FXBl3R5UYKGOzs7jndCEYA/s1000/photo_2026-05-08_09-17-25%20(2).jpg
ទោះបីកម្ពុជាប្រកាន់យកសន្តិវិធី ប៉ុន្តែសារនេះគឺជាការព្រមានទុកជាមុនដល់ប្រទេសជិតខាង ឬភាគីពាក់ព័ន្ធថា រាល់ការប៉ុនប៉ងរំលោភបំពាន ឬកំណត់ខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគី នឹងមិនត្រូវ បានកម្ពុជាទទួលស្គាល់ជាដាច់ខាត៕