ថ្មីៗនេះ Shawn Dou បានក្លាយជាតួអង្គគួរឱ្យចាប់អារម្មណ៍ទោះបីជាលោកមិនមានខ្សែភាពយន្តថ្មីចាក់ផ្សាយក៏ដោយដោយសារតែលោកគឺជាតួអង្គលេចធ្លោនៅក្នុងរឿងភាគ «Princess Agents » ខណៈស្នាដៃរដូវកាលថ្មី «Rebirth» ប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងខ្លាំង។ នៅពេលក្រឡេកមើលស្នាដៃរបស់ Shawn Dou វិញ អ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដឹងថាលោកធ្លាប់បានសហការជាមួយតារាស្រីកូរ៉េ Song Hye Kyo។
.png)
នៅក្នុងរឿងភាគ «The Queens» ក្នុងឆ្នាំ ២០១៥ Song Hye Kyo និងតារាចិន Shawn Dou ថែមទាំងបានចែករំលែកឈុតឆាកស្និទ្ធស្នាលដែលមិនអាចបំភ្លេចបាន។ រឿងនេះ វិលជុំវិញជីវិត ស្នេហា និងដំណើរឆ្ពោះទៅរកភាពពេញវ័យរបស់ស្ត្រីបីនាក់នៅក្នុងបរិយាកាសទីក្រុងទំនើប ទាក់ទាញ និងតានតឹង ដែលសម្តែងដោយ Song Hye Kyo, Shawn Dou និងអ្នកដទៃទៀត។ 
Song Hye Kyo ដើរតួជា Annie ដែលជាតារាសម្តែងដ៏ស្រស់ស្អាតម្នាក់ដែលប្រឈមមុខនឹងឧបសគ្គជាច្រើនទាំងក្នុងអាជីព និងជីវិតស្នេហារបស់នាង។ នាងត្រូវតែប្រឈមមុខនឹងការក្បត់ និងភាពឯកា ខណៈពេលដែលកំពុងរកឃើញតម្លៃខ្លួនឯងឡើងវិញ។ Shawn Dou ដើរតួជាជាបុរសវ័យក្មេងម្នាក់ដែលមានទំនាក់ទំនងស្នេហាមួយរយៈពេលខ្លីជាមួយ Annie ។ ទោះបីជាមានទំនាក់ទំនងស្នេហារយៈពេលខ្លីក៏ដោយ ក៏តារាសម្តែងទាំងពីរនៅតែមានឈុតឆាកស្នេហាផ្អែមល្ហែមជាច្រើន និងសូម្បីតែឈុតឆាកស្និទ្ធស្នាលខ្លះទៀតផង។.png)
វីដេអូឃ្លីបមួយពីខ្សែភាពយន្ត «The Queens» បាននឹងកំពុងលេចចេញជាថ្មីនៅលើបណ្តាញសង្គម ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ គូស្នេហ៍ដ៏សំខាន់មួយគូនេះកំពុងត្រូវបានគេសរសើរចំពោះភាពស៊ីសង្វាក់គ្នាទោះបីជាមានអាយុខុសគ្នាក៏ដោយ។
Song Hye Kyo ត្រូវបានគេសរសើរយ៉ាងទូលំទូលាយថាជាតារាស្រីដ៏ស្រស់ស្អាតម្នាក់ ជាពិសេស ពេញមួយអាជីពសម្ដែងរយៈពេល ៣០ ឆ្នាំរបស់ខ្លួន Song Hye Kyo កម្រសម្ដែងក្នុងឈុតឆាកស្និទ្ធស្នាលណាស់ ដូច្នេះពេលវេលាស្និទ្ធស្នាលរបស់នាងជាមួយតារាសម្តែងរូបនេះ ដែលមានអាយុតិចជាង ៧ ឆ្នាំ គឺកាន់តែគួរឱ្យភ្ញាក់ផ្អើល។ យ៉ាងណាសម្រាប់ខ្សែភាពយន្តនេះពុំទទួលបានភាពជោគជ័យខ្លាំងនោះទេ៕










