Home ព័ត៌មានអន្តរជាតិ ខ្យល់ព្យុះសង្ឃរាវាយប្រ.ហារចម្ការទុរេននៅប្រទេសថៃផ្ទួនៗគ្នាបំផ្លា.ញផ្លែទុរេនជាច្រើនតោន

ខ្យល់ព្យុះសង្ឃរាវាយប្រ.ហារចម្ការទុរេននៅប្រទេសថៃផ្ទួនៗគ្នាបំផ្លា.ញផ្លែទុរេនជាច្រើនតោន

84
0

ខ្យល់ព្យុះពិតជាមិនប្រណីប្រទេសថៃមែន បានបំផ្លាញសព្វគ្រប់ និងបំផ្លា.ញរហូតដល់ចម្ការទុរេន ធ្វើឱ្យកសិករថៃខាតបង់ដើមទុនយ៉ាងច្រើន ដែលបានចំណាយលើការថែទាំ ដាក់ជី និងជួលកម្មករ ។ តាំងពីដើមខែឧសភា ឆ្នាំ២០២៦ ចម្ការទុរេនថៃបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ ដែលបោកបក់មិនឈប់ឈរ ក្នុងនោះចម្ការទុរេនជាច្រើនកន្លែងនៅខេត្តណាខនផានុម និងខេត្តនគរាជសីម៉ា ត្រូវបានខ្យល់ព្យុះបំផ្លា.ញគ្មានសល់ កសិករបានត្រឹមតែប្រមូលបោះចោល និងដង្ហើយសុំជំនួយពីរដ្ឋាភិបាល ស្របពេលតម្លៃទុរេនកំពុងធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtOMNREB42hxIJLEUemTCdHJp6EZ2XS42SYa94wel1QK3hLe3JP3S7vMCai9xA4O6VtoI0tY-WDR9PSo9L4LQQNP1UzRNSJu_5wj6n3anBYXcFRCS6S0bbskySgG53Qk6EumhLb27XtwdpuGpxjOPcgdvJWYh5zSAH72NqJZlekcs3o4FiWTNf5ZazRs/s1280/photo_2026-05-05_11-30-27.jpg
តាំងពីដើមខែឧសភា ឆ្នាំ២០២៦ ខ្យល់ព្យុះបានវាយប្រ.ហារចម្ការទុរេនថៃនៅតាមបណ្តាខេត្តបណ្តាលឱ្យដើមទុរេនបាក់រលំ ជ្រុះផ្លែពីដើមគ្មានសេសល់ ទាំងដែលទុរេនទាំងនេះជិតដល់ពេលប្រមូលផលលក់ទៅហើយ ។ កសិករដាំទុរេនសោកស្តាយយ៉ាងខ្លាំងដែលបានចំណាយដើមទុនអស់រាប់លានបាតក្នុងការថែទាំដំណាំនេះ បែរជារងការបំផ្លិចបំផ្លា.ញដោយសារខ្យល់ព្យុះត្រឹមតែមួយប៉ព្រិចភ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMiwjShIt9Esj8zW2zFqxRmeE8mJ-hTtp2kN1MV7sK_tlEHGkHYpjwM_E8QrYyQ01bh_xpupbGumCzwruEQLbuICcayoG79XbdQImT0EeFdAHKmWO5B2ST0yi5n2T2mTbqvkUeVfK4OU8-x9OYP3HtEKkLcFsTque-yTRm0dCaB1S3arepL5Smo8dMmzg/s1280/photo_2026-05-05_11-30-28.jpg
សារព័ត៌មាន Matichon រាយការណ៍ថា កាលពីថ្ងៃទី៤ ខែឧសភា ខ្យល់ព្យុះបានបោកបក់បំផ្លាញចម្ការទុរេន ចំនួន៣កន្លែង នៅឃុំសាមផុង ស្រុកស៊្រីសង់ក្រាម ខេត្តណាខនផានុម បណ្តាលឱ្យខាតបង់ដើមទុនសរុបអស់រាប់លានបាត ដែលធ្វើកសិករដាំទុរេនកើតទុក្ខធំ ដោយសារខ្វះតែ៦ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលប្រមូលផល ។ បើតាមកសិករខេត្តណាខនផានុន គឺខ្យល់ព្យុះវាយប្រហារត្រឹមតែ៥នាទី ស្រាប់តែដើមទុរេនម៉ន់ថង បាក់រលំ ជ្រុះផ្លែពីដើមគ្មានសល់ ដែលទុរេនក្នុង១ចម្ការ ស្មើចាប់ពី១,០០០ផ្លែ ទៅ៣,០០០ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT0bqIOUEKMttYsWjZyey_AZZ8_caSaE_Re3UaX8QqMoos92GyqeiTWvXXl-36Z75LRpelb22XdQNuCUFrXOsfulxzxe0i_SC4G2V2GO5ovO1KPGh7lW6TMXz1jJVnnn2apvCgq2Yk5Vq4_FQ_0h-OC3gOYyPkkcdxWYx281TADyOnfOO0ukGfenquudU/s696/photo_2026-05-05_15-38-53%20(2).jpg

ដូចគ្នានេះ កសិករដាំទុរេននៅស្រុកសើងសាង ខេត្តនគរាជសីម៉ា ក៏ខាតបង់ដើមទុនដែរ បន្ទាប់ពីខ្យល់ព្យុះវាយប្រហារចម្ការទុរេនកាលពីថ្ងៃទី២ ខែឧសភា បណ្តាលឱ្យជ្រុះផ្លែមានទម្ងន់សរុបជាង៤តោន ក្នុងពេលជិតដល់ការប្រមូលផល ។ ទុរេនខ្ចីដែលជ្រុះពីដើមមានទាំងផ្លែធំ ផ្លែតូច ត្រូវបានប្រមូលជាគំនរដូចភ្នំ មិនអាចយកទៅកែច្នៃធ្វើអ្វី ឬយកទៅធ្វើជាទុរេនក្រៀមបានទេ បានត្រឹមតែបោះចោលទាំងសោកស្តាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwLmnL63X_Qzk5mC_AsgiXC0r6rU1WAhJIEz0wi-PRcJRlnvrSb1lGiLrr7OVdp4dqXTaaNo4mw1qLSvNdNBmH4V33WG6Yp4z1Iez4QPSsUxFAdiIw9E0FZLfGX7LYvK7s5bmehvI7TBsEx4csbSLWNmYELWmJHF4J5UVsWNp7LR2KM2jf3_5xCICU1o/s700/photo_2026-05-05_15-38-53%20(3).jpg
បើតាមកសិករដាំទុរេននៅស្រុកសើងសាង ខេត្តនគរាជសីមា គឺខ្យល់ព្យុះបានវាយប្រហារទុរេនរបស់ខ្លួនត្រឹមតែរយៈពេល១៥នាទីប៉ុណ្ណោះ បណ្តាលឱ្យខូចខាតទុរេនរហូតដល់ជាង៤តោន បន្ទាប់ពីខ្យល់ព្យុះស្ងប់ស្ងាត់ ខ្លួនក៏ដើរទៅមើលទុរេនក្នុងចម្ការ ឃើញវាជ្រុះផ្លែពេញទាំងអស់ ដែលទុរេនទាំងនេះដាំបានរយៈពេល៨០ថ្ងៃហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9PL37Bko4G75BKILJ9JaXHJcSWG4vwRimc5l3ZLL0eVzDZbztWEa_HZI1tMmFwRfZsDmBtvBOZFubTE23YztQ4cRGMDELazBQm6SQud31BpWytQqglXrC8UHjZk-lBHMdhhh01nVNrHKaRBAjl3AIrMRMxhvKPzhntENxKcWxyPMYeN9hyphenhyphenqI_j_G4uQ/s1280/photo_2026-05-05_15-38-53%20(4).jpg

កសិករដាំទុរេននៅខេត្តទាំងពីរនេះបានសំណូមពរទៅកាន់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឱ្យប្រញាប់ចុះមកជួយពួកគេដែលរងការខូចខាតដោយសារខ្យល់ព្យុះ ពីព្រោះបានចំណាយដើមទុនអស់ច្រើនទៅលើការជួលកម្មករថែទាំ ថ្លៃជី ទឹកស្រោច ប្រសិនបើគ្មានការជួយពីរដ្ឋាភិបាលទេ កសិករពិតជាលំបាកខ្លាំងមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ1DtV5GoAFyLGKaOuzrM4Va3nUZ4SjXQD-Nd5duD-bVR2-Hvnbowv0pjh266afRZo-RL6PKLRk6Yv4x6r6EKicwXC3PMV-ZVLV-kS5zWn7Eko4aLIDIdzgyHVEH-G5hoCoCZoD4xI9_qlTwJSeCnmwE1BAceMNGIVnKY9zK0r_LIN-dVa1Huf-khx63o/s1280/photo_2026-05-05_15-38-53.jpg

គួរបញ្ជាក់ថា បច្ចុប្បន្ន តម្លៃទុរេនថៃកំពុងធ្លាក់ថ្លៃខ្លាំងមកនៅត្រឹម១ម៉ឺនរៀលក្នុង១ផ្លែ ឬថោកជាងនេះ ។ នៅពេលមានគ្រោះធម្មជាតិ កសិករថៃបង្ខំចិត្តប្រមូលផល ឬលក់ចេញនូវទុរេនដែលរងផលប៉ះពាល់ក្នុងបរិមាណច្រើន ទើបធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ ។ អាជ្ញាធរថៃបានរឹតបន្តឹងហាមមិនឱ្យម្ចាស់ទុរេនលួចលាក់យកទុរេនខ្ចី ឬទុរេនខូចគុណភាពដោយសារខ្យល់ព្យុះ បញ្ចូនទៅលក់ក្នុងស្រុក ឬនាំចេញទៅប្រទេសជិតខាង ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពទុរេនថៃ ៕