Home ព័ត៌មានអន្តរជាតិ វៀតណាមជាប់ចំណាត់ថ្នាក់ទី១៨ ជាប្រទេសនាំចេញទំនិញដ៏ច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥

វៀតណាមជាប់ចំណាត់ថ្នាក់ទី១៨ ជាប្រទេសនាំចេញទំនិញដ៏ច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥

89
0

ឆ្នាំ២០២៥នេះ វៀតណាមវ៉ាដាច់ប្រទេសផ្សេងៗក្នុងតំបន់ទាំងមូល ដោយបានឈរក្នុងលេខរៀងទី១៨ ក្នុងចំណោម៣០ប្រទេសនៅលើពិភពលោក ដែលនាំចេញទំនិញលក់ទៅបរទេសបានច្រើនបំផុត ។ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwMWI9AT4Na3y5FpQuh669NE8I7iF1Bki5j3hQ3SOaJ79omQOvF66OeR7sgKmJJWHQA3ip6ANoFsjaQcD56cHSsrIr2iDbHjQSwJNI6mlMRr3MDGKOjO3AbgMyyRWuKAfq54soKSv57jM4hjv2Drp1lh-mROYzMx3RQ3w3rNrOXJU4_LLmKkx65cPJD4Y/s900/photo_2026-05-04_09-40-50.jpg

តាមទិន្នន័យចុងក្រោយរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនបំផុតទាំង៣០ប្រទេសនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥ ដោយសារកត្តាចម្បងៗជាច្រើន ។ រីឯចិននៅតែជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោក, សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី២ និងអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPmFQ-S3c-dVjPLCQSxK5FAnaYCjEwg8R52xRIrISjFiQ2jiAxNTKzAj8LgCVwuBFCSGCs6JAhyphenhyphenIQrKGIBOnRIwbpj7wRlLaQBRDwpzOZZv3GQyrldrhw8mOmk3D1COzyuiic8LGYEHUVlhgi-o6bzIrs22AUFq7-IsONgxjhdvbs9XYcrjljESnabZA/s1280/photo_2026-05-05_08-52-08%20(2).jpg
យោងតាមទិន្នន័យរបស់គេហទំព័រ Statista វៀតណាមបានជាប់ចំណាត់ថ្នាក់ទី១៨ គឺជាប្រទេសនាំចេញទំនិញច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥ ដោយការនាំចេញទំនិញរបស់វៀតណាមក្នុងឆ្នាំ២០២៥ ស្មើទឹកប្រាក់រហូតដល់ជិត៤សែន ៧ម៉ឺន ៣ពាន់លានដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីខែមេសា ឆ្នាំ២០២៦ ។

ការចាត់ចំណាត់ថ្នាក់របស់គេហទំព័រ Statista ដែលបានពីការប្រមូលទិន្នន័យចុងក្រោយពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បង្ហាញថា ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនលើពិភពលោកទាំង៣០ប្រទេស ក្នុងនោះមានប្រទេសនៅតំបន់អាស៊ីចំនួន១១ប្រទេសបានជាប់ចំណាត់ថ្នាក់នេះ រួមទាំងប្រទេសសិង្ហបុរីផងដែរបានជាប់ចំណាត់ថ្នាក់ទី១៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Biduf2j6vwNWRJZ8M1fppiW9hcPohle1tx3F__8bfT4yedyamyImig0hJENNbQamwZyDzA7lTJhUxSAC_OcqQ9b1VwUEHd6GnWI-As5JZGomD3-KudiBlEyryzARkG0P2Mrn1l6BespIfHhE4IzCRTtYQxLYvNVBw-WmzPKVBxZZZNI6ZtiBEh2FG9k/s799/photo_2026-05-05_08-52-08.jpg
ចំណែកចិនជាប់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោក ដោយការនាំចេញទំនិញរបស់ចិនកាលពីឆ្នាំ២០២៥ ស្មើទឹកប្រាក់ប្រមាណ ៣លាន ៨សែនលានដុល្លារ ដោយសារចិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ។

សហរដ្ឋអាមេរិកស្ថិតជាប់ចំណាត់ថ្នាក់ទី២ ដែលការនាំចេញទំនិញរបស់អាមេរិកទៅកាន់ពិភពលោក ស្មើទឹកប្រាក់ជាង២លាន ២សែនលានដុល្លារ ក្នុងនោះការនាំចេញភាគច្រើនរួមមាន ៖ រថយន្ត ប្រេងឥន្ធនៈ សណ្តែកសៀង និងឱសថ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij75c-GcNMJqDR5XL-5feYcgG1ejwH9j08hkhfVIPeLwiFic_EOtoztl6FGsWoA-LE2bWYND14TkCuuQvSnBKXMFSS8vQ4gIXk2Pc2Vs9TlGrk9HYV1y6AHb0DUB4l63kxfKLs_WB0kpnK_sl3JlwwOemf0SoV3L4l4728UnPbnQeN2v1F42qf0qXdgjg/s900/photo_2026-05-05_08-52-09%20(2).jpg

រីឯចំណាត់ថ្នាក់ទី៣ បានទៅប្រទេសអាល្លឺម៉ង់ ដោយការនាំចេញទំនិញអាល្លឺម៉ង់ទៅកាន់ពិភពលោក ស្មើប្រមាណ ១លាន ៨សែនដុល្លារ ។ ចំណាត់ថ្នាក់ជាបន្តបន្ទាប់ គឺប្រទេសហូឡង់ បាននាំចេញទំនិញស្មើ៩សែន ៨ម៉ឺន ៩ពាន់លានដុល្លារ, ហុងកុង ស្មើ៧សែន ៥ម៉ឺន ៤ពាន់លានដុល្លារ, ជប៉ុនស្មើ៧សែន ៣ម៉ឺន ៨ពាន់លានដុល្លារ, អ៊ីតាលី ស្មើ៧សែន ២ម៉ឺន ៦ពាន់លានដុល្លារ និងកូរ៉េខាងត្បូង ស្មើ៧០ម៉ឺន ៩ពាន់លានដុល្លារ ។

ការនាំចេញទំនិញវៀតណាមបានកើនឡើងស្មើទឹកប្រាក់ជិត៤សែន ៧ម៉ឺន ៣ពាន់លានដុល្លារ ជាលើកដំបូងកាលពីឆ្នាំ២០២៥ បន្ទាប់ពីការនាំចេញកើនឡើងជាង១៦% កាលពីឆ្នាំ២០២៤ ហើយវៀតណាមមានអតិរេកពាណិជ្ជកម្ម (នាំចេញច្រើនជាងនាំចូល) ស្មើរហូតដល់ជាង២ម៉ឺនលានដុល្លារកាលពីឆ្នាំ២០២៥ ដែលបានជួយជំរុញដល់ស្ថិរភាពសេដ្ឋកិច្ច ។ ការនាំចេញសំខាន់ៗរបស់វៀតណាម រួមមាន ៖ ឧបករណ៍អេឡិចត្រូនិក, កុំព្យូទ័រ, ទូរស័ព្ទនិងគ្រឿងបន្លាស់, គ្រឿងចក្រ, ផលិតផលកសិកម្ម, ឈើ និងសម្ភារៈនេសាទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdlWkX-fyPHg7E3gEnRJBXHRG0i3KUn8i4KHXs0ydUVvQid6r__V3JhiWQ2C8f9OvKtFAimHDQrANO1Km4g8hgIUjp3F2U1Z17hAPdvyL25T9eGPdYEUOftLX1sDdbDuZdQSZMOuhjbGcljhLgOaJpjdSaPxDeKQ4qPsW_TDZS2qPGq6Zja7leMGsUqU/s1024/photo_2026-05-05_08-52-09.jpg

ប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់វៀតណាមបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល១០ឆ្នាំមកនេះ គឺកើនឡើងពីចំនួន១សែនលានដុល្លារក្នុងឆ្នាំ២០០៩ មកស្មើរហូតដល់៩សែន ៣ម៉ឺនលានដុល្លារក្នុងឆ្នាំ២០២៥ ។ វៀតណាមរំពឹងថា ប្រាក់ចំណូលពាណិជ្ជកម្មសរុបរបស់ខ្លួននឹងកើនឡើងដល់ជិត១លានលានដុល្លារនាពេលឆាប់ៗ បន្ទាប់ពីប្រាក់ចំណូលពាណិជ្ជកម្មចាប់ពីដើមខែមករា រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ ស្មើជិត៣សែនលានដុល្លារ ។

សូមរំឭកថា មូលហេតុចម្បងៗធ្វើឱ្យវៀតណាមសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ដោយឈរនៅចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមប្រទេសនាំចេញទំនិញច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៥ មានដូចជា ៖ ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទៅកាន់បច្ចេកវិទ្យាខ្ពស់, ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs), ការហូរចូលការវិនិយោគផ្ទាល់ពីបរទេស (FDI), តម្រូវការទីផ្សារសំខាន់ៗ រួមទាំងភាពរឹងមាំនៃវិស័យកសិកម្ម និងគ្រឿងចក្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4LchOxjhaIvSs0ieLSzt7j112IDLmTWM9wh229nyrdqnbnLUMW1TUHvWvWSpnqYMFV0BHBc9yVh9D5oL13eCasO96407rVpiemEMIE4Qp0SeIxGQuLpmIPS1UC4E31dqAcwaGS_s7RjBBgwHh6ol6Sm8eU-e7u3hSlJ9h63xok_YRu5RKxg1gpFZgqo0/s1280/photo_2026-05-04_09-40-50%20(2).jpg