Home ព័ត៌មានអន្តរជាតិ ឆ្កែយន្តមានមុខមាត់ដូចមហាសេដ្ឋីល្បីៗ​លើពិភពលោក កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង

ឆ្កែយន្តមានមុខមាត់ដូចមហាសេដ្ឋីល្បីៗ​លើពិភពលោក កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង

101
0

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងគួរឱ្យអស់សំណើច សរសើរពីស្នាដៃបង្កើតថ្មី បន្ទាប់ពីសិល្បករឌីជីថលអាមេរិកម្នាក់ដ៏ល្បីល្បាញបានបង្ហាញឆ្កែយន្តជាច្រើនគ្រឿងក្នុងកម្មវិធីមួយនៅទីក្រុងប៊ែរឡាំង ដែលក្បាលរបស់ពួកវាមុខដូចមហាសេដ្ឋីល្បីៗ និងមេដឹកនាំកំពូលលើពិភពលោក ដូចជា ៖ លោកមហាសេដ្ឋី Elon Musk, មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un, ស្ថាបនិកហ្វេសប៊ុក លោក Mark Zuckerberg និងមហាសេដ្ឋីល្បីៗជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVrE9GSwcDClsR880mEP0tyoyKJGuPNJ-n3UXNUl0-3lBVKktWJzoAnH2shuzOWbsiqhxMhMQnavg6AiqdeGqytcpYOVs_0nP_D4Q6aRWplkHzwsZXyX-yW_8-cGg25qaD1tntjA0sAGFOU8Ubv9CZcRi9fiEOYKjr-yic-eX0RtmdMyfg1bbzKmT2hp8/s1000/photo_2026-05-01_13-10-26.jpg

សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ថា លោក Mike Winkelmann ឬត្រូវបានគេស្គាល់ថាឈ្មោះ Beeple គឺជាសិល្បករឌីជីថលអាមេរិកដ៏ល្បីល្បាញ បានបង្ហាញឆ្កែយន្តជាច្រើនគ្រឿងដែលក្បាលរបស់វាមុខដូចមហាសេដ្ឋីល្បីៗលើពិភពលោក ដែលត្រូវបានចាត់ទុកជាស្នាដៃសិល្បៈថ្មីមួយប្លែកប្រកបដោយភាពច្នៃប្រឌិត នៅសាលសិល្បៈទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvq1ATJC49v5S-5-A4X8K-MTEmdXSWVgIbZ23kQGThS52Q7Ai_W8kBXGiWh89VtE4fjfh-gYO-DPnPCdvYoFGDhwzBLswaB6u9L454ky_LBSeMtGpA2nDRuS9fFyzVJTMOsHG9J83cJMgcZoRTvNe1X9Jk_JJq0I-KaWEMKrlvzDI5AG6F2QYRJxkG_s/s1000/photo_2026-05-01_13-10-26%20(2).jpg
ការបង្ហាញឆ្កែយន្តជាច្រើនគ្រឿងធ្វើឡើងក្នុងកម្មវិធីមួយឈ្មោះ «Regular Animals» ដែលពួកវាអាចដើរចុះឡើងនៅចំពោះមុខមហាជន ហើយអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍បំផុតនោះ គឺមុខមាត់ និងម៉ូដសក់របស់ពួកវា ដូចគ្នានឹងមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនរូប ។ ក្រៅពីដើរបង្ហាញអ្នកមើល ឆ្កែយន្តទាំងនេះក៏អាចថតរូបភាពអ្នកមកចូលរួមកម្មវិធី និងថតទិដ្ឋភាពជុំវិញផងដែរ មុនពេលប្រមូលផ្តុំរូបភាពទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6z65wO-YpVruoS1HUwi-SwjfQUbTlDcVymEE6JrruO6Tb-LoD3fCi7k39UG7moxcYblWdp4zj4Q9l1JA7xkpUqlxHzNgJGJKerqe2qmujz7IDtlhRG46pAkFiUAx62vx-omc00yKYJEh-3AWaZLQ6AKkOo9AdFiNHELe0Jyldo9LoWh2rUJKS95d6F5A/s1000/photo_2026-05-01_13-10-26%20(3).jpg
លោក Mike សិល្បករឌីជីថលអាមេរិកឱ្យដឹងថា ការបង្កើតស្នាដៃសិល្បៈប្រកបដោយភាពច្នៃប្រឌិតនេះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សលើពិភពលោក ជាពិសេស ស្នាដៃសិល្បៈភ្ជាប់ជាមួយរូបភាពមនុស្សល្បីល្បាញ ។ ការបង្កើតឆ្កែយន្តមានភាពខុសប្លែករបស់លោក ក្នុងគោលដៅឱ្យមើលទៅដូចមានជីវិតពិតប្រាកដដើម្បីបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាគ្រឿងយន្ត ហើយថ្ងៃអនាគត យើងនឹងឃើញអ្វីប្លែកៗជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyasYo-Iv_x-AINhMlQf1PTNh4FuRWRhM4PzEg6K7rSkt-p0sgxc3CUo3runEyXBwA6275KHuZpKOICC3fQGzq06m_LGGhsqAkjxSmGXjsi5GDWBHYSiOhtOKLbCaGrukErEZsWKwXRBXfJnvF3QUCbARpMHngjmQo1MtciCKuzNFktmhk2R7Vwc1OlAU/s1000/photo_2026-05-01_13-10-26%20(4).jpg
រីឯការដាក់ឈ្នោះកម្មវិធីថា «Regular Animals» គឺសិល្បករឌីជីថលអាមេរិកចង់បង្ហាញពីអ្វីដែលមើលទៅចម្លែកបំផុតសម្រាប់ក្រសែភ្នែកមនុស្សនាពេលបច្ចុប្បន្ន ប៉ុន្តែវាអាចក្លាយជារឿងសាមញ្ញធម្មតាអាចឃើញជាទូទៅនៅថ្ងៃខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqIg5U_Ny0pwp2vWIQV1lJWQhKzAWKjdT5iuf9M5buAcQMFn8pqO-yNENf-Wy8M_zPDDq3bp-7Foth10RL7rEOCEpLVvhWFM7D3WeaYni3tord4vBzbt18aTrQ6oVMo-i-ca3j7i7Zpir5B9-AOvyeA_RRo5LSkUF95kfXAS09pLE92DaySROBpRZF28/s1000/photo_2026-05-01_13-10-26%20(5).jpg
ដោយឡែក អ្នករៀបចំកម្មវិធីឱ្យដឹងថា ការបង្ហាញឆ្កែយន្តលើកនេះ គឺជាការទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាឱ្យមានចម្ងល់ តើឆ្កែយន្តទាំងនេះអាចធ្វើអ្វីបានខ្លះ ក្រៅពីថតរូបអ្នកចូលរួម កម្មវិធី ។ នេះជាឱកាសដើម្បីឱ្យមនុស្សគ្រប់គ្នាឈ្វេងយល់ពីអ្វីស្មុគស្មាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI និងផលប៉ះពាល់កំពុងតែកើតឡើងក្នុងសង្គម ៕