កងទ័ពអាកាសភូមិន្ទថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងឱ្យហោះល្បាតលើមេឃក្នុងស្រុក Phop Phra ខេត្តតាក ជាប់ស្រុក Kyaukhat នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួនពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធការ៉ែន។.jpg)
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា កងកម្លាំងចម្រុះនៃសហភាពជាតិការ៉ែន (KNU) រួមជាមួយក្រុមអ្នកតស៊ូសម្ព័ន្ធមិត្ត បានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋានទ័ពមីយ៉ាន់ម៉ា ក្នុងក្រុង Myawaddy រដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខខេត្តតាក (Tak) របស់ប្រទេសថៃ។
.jpg)
ក្នុងសមរភូមិនោះ ក្រុមផ្ដាច់ទឹកដីការ៉ែន បានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកជាច្រើនរលក បូករួមនឹងការវាយលុកយ៉ាងសម្រុកពីកងកម្លាំងថ្មើរជើង រហូតបង្កឱ្យមានផ្សែងខ្មៅហុយត្រឡប់ពេញផ្ទៃមេឃ។ហើយក្រោយមក យោធាមីយ៉ាន់ម៉ាបានក៏បានប្រើប្រាស់កម្លាំងអាកាសដើម្បីវាយប្រហារបកវិញ ដែលបណ្តាលឱ្យមានសូរសព្ទផ្ទុះយ៉ាងខ្លាំងក្លាឮរន្ទឺដល់ទឹកដីថៃ។
ជាការឆ្លើយតប អាជ្ញាធរថៃបានចាត់បញ្ជូនយន្តហោះចម្បាំង F-16 ចេញប្រតិបត្តិការភ្លាមៗ ដើម្បីបង្ការការរំលោភបំពានដែនអាកាស និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តោយព្រំដែន។ ក្រៅពីការហោះល្បាត អាជ្ញាធរថៃ និងនគរបាលការពារព្រំដែនក៏បានដាក់ពង្រាយកម្លាំងប្រចាំការ ២៤ ម៉ោង ផងដែរ ដើម្បីត្រៀមឆ្លើយតបប្រសិនបើមានអាវុធធុនធ្ងន់ធ្លាក់ចូលក្នុងទឹកដីថៃ។
.jpg)
គួរជម្រាបថា កន្លងមករដ្ឋាភិបាលថៃបានអនុវត្តគោលនយោបាយចម្រុះ ដើម្បីឆ្លើយតបទៅនឹងវិបត្តិតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា ដែលរួមមានទាំងវិធានការយោធា មនុស្សធម៌ និងការទូត។ ជាមួយគ្នា រដ្ឋាភិបាលថៃក៏ធ្លាប់បានព្រ.មានដែរថា ប្រទេសថៃនឹង “វាយបកវិញ” ប្រសិនបើមានការរំលោភបំពានដោយចេតនាណាមួយមកលើទឹកដីរបស់ខ្លួន។ .jpg)
តាមរយៈស្ថានភាពនេះយើងមានតែរង់ចាំមើលទាំងអស់គ្នាថា តើសភាពការណ៍នឹងវិវត្តន៍ទៅជាយ៉ាងណាបន្តទៀត? ដ្បិតពីមុនៗមកយើងបានដឹងមកហើយថា យោធាមីយ៉ាន់ម៉ា តែងតែបំផ្លោងគ្រាប់ចូលដល់ទឹកថៃជារឿយៗ ប៉ុន្តែថៃមិនដែលឆ្លើយតបទៅវិញឡើយ។ ចាំមើលលើកនេះប្រសិនបើមានការផ្លោងចូលទៀត តើថៃនឹងហ៊ានឆ្លើយតបដូចម្ដេចជាមួយមីយ៉ាន់ម៉ា?










