Home ព័ត៌មានជាតិ ផ្អើលប៉ោយប៉ែត! ជនជាតិចិនរត់ប្រសាចពេញផ្លូវ ក្រោយសមត្ថកិច្ចចុះបង្រ្កាបទីតាំងអនឡាញស្កេម

ផ្អើលប៉ោយប៉ែត! ជនជាតិចិនរត់ប្រសាចពេញផ្លូវ ក្រោយសមត្ថកិច្ចចុះបង្រ្កាបទីតាំងអនឡាញស្កេម

96
0

ទំនងជាមានមិនក្រោម ១ពាន់នាក់ឡើយ! ជនជាតិចិនជាច្រើននាក់បាននាំគ្នាសម្រុករត់ចេញពីអគារដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើស Scam Online ដ៏ក្តៅគគុកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រតិបត្តិការនេះក៏មានលឺស្នូរផ្ទុះអាវុ.ធជាច្រើនគ្រាប់ផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmfT8fOT2BmFxgaVbWD5uNxmKXCPjBV3I5keKYFNC1PrCK3iUo5wglTv3_sKfpS4CIMmcwjEvdzbpGZh1oKIbRX-7CSAZoBBGVEUISejHGLf-TJCY8vHbAx730JNhhqRuu5zsgINwGagxBbDW4q7NjjIpra-nRrSNWjieZFQ4f9vHenUooY3Ek8yPjIg/s1024/photo_2026-04-30_09-47-26.jpg

    កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ មានទាំងនគរបាល និងអាវុធហត្ថ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាខេត្ត បានរួមសហការគ្នាបង្ក្រាបបទល្មើសមួយនេះ រហូតផ្ទុះអាវុធដោយសារតែជនជាតិចិនទាំងនោះ នៅតែសម្រុកចាកចេញ ហើយជនល្មើសខ្លះមានអាវុធទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkfnZyG909hyphenhyphen5wBW0pevrKIB3yftjR9ckj9Nq3V6kUOU629-C-9GMV-VKuUoaQeNYQm-JYcGjat9DbSe8H1Xxgl-sGTsan-gIALiXlLZz_fsEfDFSpp84nygFGa5qKkA8PU6fZxb1dYoIEz9SY2Jqu7G1mAZxJMO4OsodYQwCrjusDG2lJ7GDwDq8hhws/s1024/photo_2026-04-30_09-47-25.jpg

    ខណៈដែលកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថមានចំនួនកំណត់ ដែលធ្វើឲ្យការគ្រប់គ្រងភាពចលាចលរបស់ក្រុមជនជាតិចិនទាំងនោះជួបការលំបាក អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឲ្យមានការចូលរួមពីកម្លាំងយោធា ហើយរហូតមកដល់ពេលនេះ សភាពការណ៍បានស្ងប់ស្ងាត់ហើយ ក្រោយជនជាតិចិនទាំងនោះ ត្រូវកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងបានទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1T6a1ZKIGHL8KDwQU3psxrS_BBzbJl7syHXtesA9z7NDc0ZmRBuLVfPQeAwTRcB1tBBzlnOvdne-Cah9O_CBNbBRqz-6O0ziIm6ksbDg5Pib0_4rt8KPW4uIsoa6l7hWxC_oxZE5oRRTFqNtbM5cBXWgq2ilLYRqY8DTtNLG5HRbTei63368KUftT1s/s1280/photo_2026-04-30_09-47-26%20(2).jpg

    សូមបញ្ជក់ថា នេះជាលើកទី២ហើយក្នុងខែមេសា ឆ្នាំ២០២៦ ដែលមានការផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត ក្នុងពេលដែលសមត្ថកិច្ចចុះប្រតិបត្តិការ ត្រួតពិនិត្យ និង បង្ក្រាបទីតាំងសង្ស័យអនឡាញ ដោយលើកទី១នៃការផ្ទុះអាវុធ កាលពីថ្ងៃទី២៥ខែមេសា២០២៦នៅចំណុចអគារកម្ពស់១៦ជាន់ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ត្រូវបានសមត្ថកិច្ចប៉ូលិសបាញ់ឡើងលើដើម្បីបង្រ្កាបនឹងទប់ស្កាត់ការសម្រុកចេញ របស់ជនបរទេសពីក្នុងអគារ៕