Home ព័ត៌មានជាតិ អនុព័ន្ធយោធាអាម៉េរិក ចិន ជប៉ុន និងអូស្ត្រាលី ចុះត្រួតពិនិត្យទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅឃុំថ្មដា

អនុព័ន្ធយោធាអាម៉េរិក ចិន ជប៉ុន និងអូស្ត្រាលី ចុះត្រួតពិនិត្យទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅឃុំថ្មដា

82
0

(ពោធិ៍សាត់)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាប្រទេសធំៗដូចជាអាម៉េរិក ចិន ជប៉ុន អូស្ត្រាលី ឲ្យចុះទៅសង្កេតការណ៍និងតាមដានបទឈប់បា.ញ់ នៅតំបន់អូរភ្លុកដំរី និងទៅមើលដោយផ្ទាល់ដល់ទីតាំងដែលថៃដាក់ទូកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAXWjFpbfonbNXRCddvhTeE5Abyr5yC5CH5INFv2Pp7JDEcHRUwwOpNqSBTzgctRSFpNiEBHYQTGtZz3rIgZS2bqLbntCvwkWfqvaJ7BLRWKaT-62HyXdoJijUhXROVWLNMVKakK0-ejnsD18Ku_sjafpevwklu4_ZnPvZjagaSvl9AMpqPaviZr2rxRI/s1280/photo_2026-04-28_16-14-47.jpg
យោងតាមការឲ្យដឹងរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅវេលាម៉ោង១២និង៥៤នាទីរសៀលថ្ងៃ២៨ មេសានេះ ក្រសួងបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះត្រួតពិនិត្យស្ថានការណ៍នៅតំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuBKY5JOzkjJMcgAvgwPYCI_rXW8gb7-4CH4IK6cqsFzYBuv3PxC8u2ao03G9oq959hWhcsVvlSIFfD3ebd0HfnGTT_qUJ6cxyYO4jJrmuG2m9axj1iaIqe-4SqLQLktVJ2wAa6Vi5xCt7NZqgr9Q0VulbcATdTZCdaaHBVo3kJYxUxCzJTxhG7HHe3n0/s1280/photo_2026-04-28_16-14-50.jpg

ក្រៅពីចុះតាមដានស្ថានការណ៍បទឈប់បា.ញ់នៅតំបន់អូរភ្លុកដំរី ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចុះត្រួតពិនិត្យនៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ជាទីតាំងដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWj4MGurrDY9lXAcaJEgsEmwLvHkEX3XCWUOyLfqVDre4IrHHRuqmtMT8ov3qgHQQcGvohO7gLs4tlmFrp1GrcRk4RlrriCU6AvRtrVwB-MmeZPHnHCnGBqQHlptdbYJ8P7zZChFcPoGtrtwEkQUQqz5jBinW298N2mmAs2ygxkEqXpYbKZuXJK3buL1I/s1280/photo_2026-04-28_16-14-52.jpg

ជាមួយនឹងដំណើរចុះទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijoMAXF94FeMZUtBiMvVLEI6MFUhU0Zw1Fir5N4DzcVyjh9nAzFDHOujRG2Y2meevTN7oCLBITotW8oQj70HdATeFJRf16KEXmxNAwXbNtR2zdJNlgW8f88aKx56mJl5V_H8gsjpp1jsgL-A5vCQQYQuQ5MFxlCWWCMINXYfaKLyLfwogYRl7GNdNJk14/s1280/photo_2026-04-28_16-14-53.jpg

បើតាមអ្នកនាំពាក្យ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕