ជាតារាចម្រៀងនិងសម្តែងសម្បូរសាច់ដុំកង់ៗក្បាលពោះរាបស្មើនិងមានរូបភាពសង្ហា តារាប្រុស ឆឹម សក្កដា ត្រូវបានក្រុមហ៊ុនចិនទាក់ទងឱ្យថតរឿង១៨បូកដោយបញ្ជាក់ថានឹងលាក់ការសម្ងាត់បិទប្រទេសខ្មែរមិនឱ្យមើលឃើញឡើយ។ 
ប្រិយមិត្តមួយចំនួនធំបានស្គាល់លោក ឆឹម សក្កដា តាមរយៈស្នាដៃសិល្បៈជាច្រើនមានទាំងការសម្តែងភាពយន្តបុរាណ សម័យ សម្តែងក្នុង MV បង្ហាញខ្លួនជាតារាចម្រៀង រួមទាំងមានទំនាក់ទំនងជាមួយនឹងតារាចម្រៀងល្បី ពេជ្រ សោភា។ នៅលើបណ្តាញសង្គមរបស់លោកក្រៅពីបង្ហោះការងារ ឆឹម សក្កដា ក៏បានចែករំលែករូបភាពជីវិតជាប្រចាំថ្ងៃជាដើម ជាពិសេសក៏បានថតរូបនៅកន្លែងហាត់ប្រាណ ការដោះអាវ ដែលអាចឱ្យទស្សនិកជនបានមើលឃើញពីសាច់ដុំនិងរូបរាងស្រស់សង្ហារបស់តារាប្រុសរូបនេះ។
អ្វីដែលកាន់តែហួសចិត្ត ឆឹម សក្កដា ទើបតែបានចែករំលែករឿងរ៉ាវថ្មីមួយក្នុងពេលដែលមានមនុស្សទាក់ទងលោកឱ្យថតកុនកូនជ្រូក។ តាមការបង្ហោះពីតារាសម្តែង ឆឹម សក្កដា គណនីអនាមិកនោះបានឆាតសួរពីលោកមានទទួលថតខ្សែភាពយន្តទៀតដែរឬទេ ខណៈលោកបានបញ្ជាក់ថានៅតែទទួលថតធម្មតា។ ក្រោយមកគណនីនោះបានសួរពីតម្លៃខ្លួនរបស់ ឆឹម សក្កដា ហើយតារាសម្តែងរូបនេះក៏បានសួរត្រឡប់មកវិញតើការងារថតនោះជាប្រភេទដូចម្តេច បុរាណឬសម័យ ជារឿងភាគឬរឿងដុំ និងសួរអំពីក្រុមហ៊ុននោះ។.png)
ឆឹម សក្កដា បានទទួលចម្លើយមកវិញថាក្រុមហ៊ុននោះគឺជារបស់ចិនហើយការសម្តែងរឿងនោះគឺជាប្រភេទរឿង១៨បូក ផុសតែវេបសាយបរទេសបិទមិនឱ្យខ្មែរឃើញឡើយ ថែមទាំងធានាលាក់ការសម្ងាត់ជូនទៀតដោយតម្លៃខ្លួនអាចចរចាបាន។ មិនត្រឹមតែប៉ុណ្ណោះគណនីនោះថែមទាំងបន្ថែមទៀតថា ឆឹម សក្កដា គឺល្បីឈ្មោះស្រាប់ដូច្នេះតម្លៃខ្លួននឹងលើសពីអ្នកធម្មតា។
ក្រោយពីដឹងថាជាក្រុមហ៊ុនរបស់ចិននិងចង់ឱ្យសម្តែងរឿងជាប្រភេទ១៨បូក តារាសម្តែង ឆឹម សក្កដា បានបដិសេធភ្លាមៗប៉ុន្តែនៅឆ្លៀតលេបខាយពាក្យសម្តីចង់ឃើញមុខតួស្រី ប៉ុន្តែត្រូវបានគណនីនោះបដិសេធ។ បន្ទាប់ពី ឆឹម សក្កដា បង្ហាញរឿងហួសចិត្តបែបនេះហើយបណ្តាអ្នកសិល្បៈនិងអ្នកគាំទ្ររបស់លោកបានចូលទៅបញ្ចេញមតិព្រោងព្រាត៕










