Home ព័ត៌មានអន្តរជាតិ ចិនដាក់កំហិតឱ្យរដ្ឋាភិបាលថៃបង្ក្រា.បបទល្មើសឆបោ.កអនឡាញជាបន្ទាន់

ចិនដាក់កំហិតឱ្យរដ្ឋាភិបាលថៃបង្ក្រា.បបទល្មើសឆបោ.កអនឡាញជាបន្ទាន់

93
0

ធ្លាប់តែផ្សព្វផ្សាយលាបពណ៌ទម្លាក់កំហុសមកលើកម្ពុជាជាប្រទេសឆបោ.កអនឡាញ ប៉ុន្តែភ្លេចមើលពីប្រទេសថៃខ្លួនឯង គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងតំបន់ និងក្នុងពិភពលោក! ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រា.បការឆបោ.កអនឡាញដែលកំពុងតែកើនឡើងខ្លាំងនៅប្រទេសថៃ ហើយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakil សន្យាបង្ក្រា.បបទល្មើសអនឡាញឱ្យបានតាមសំណើរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15e3q-ozWsPpxQIhY32fIzeByleUwvFm8-ZssE2nV6RIO5xK82CGxLesRdT2SnobJJ5Rc544lvquvlUKTRE07F_l10nSwRZUoybKclVIRwwOU20sR_D-AlOPRcgigXiDYhYSFyh_o7vYOUMQV0n1Qq4h6m0Bv-ZVnRVRZK3ycv7cyiqhV9LZy0S747t4/s1280/photo_2026-04-25_14-31-43%20(2).jpg

ប្រទេសថៃ គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងពិភពលោក និងមានបទល្មើសអនឡាញកើតឡើងមិនឈប់ឈរ ដូចជា ៖ ការជួញដូរមនុស្ស និងបោកបញ្ឆេតជនបរទេសមកធ្វើការឆបោកនៅប្រទេសថៃ ហើយជនជាតិចិនក៏ចាញ់បោក​ និងត្រូវគេជួញដូរមកប្រទេសថៃដែរ ដូចករណីតារាសម្តែងចិន ។ ទោះជារដ្ឋាភិបាលថៃអាណត្តិមុនៗបានបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ប៉ុន្តែនៅតែបង្ក្រាបមិនអស់ រហូតដល់ជនល្មើសលួចឆ្លងដែនមកកាន់ប្រទេសជិតខាង ក្នុងនោះកម្ពុជា គឺជាប្រទេសរងគ្រោះដោយសារលំហូរជនល្មើសឆបោកអនឡាញឆ្លងដែនពីប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhbDwKxAR3VzKYLX9QMzN3wdU_KTms7mnRKjL-qgg3u7E0KCkK1BzZL8VwQtq6376x0UEZjb8qLccbS4eDcT7VK1fQ76RBpj0JjJVClQzK6OAdmbOOKCFnszdUhc0vM4TT497xnyv-KFc0TqV8QIvkEQWaPeiac-K3GPAEL1vA_N8wzB5s7SKAJabyAU/s1280/photo_2026-04-25_14-31-43.jpg
សារព័ត៌មាននានារបស់ថៃព្យាយាមលាបពណ៌ដោយចោទប្រកាន់កម្ពុជាមានទីតាំងការឆបោកអនឡាញ ដើម្បីលាក់បាំងកំហុសកងទ័ពថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងដើម្បីឱ្យពិភពលោក យល់ខុសមកលើកម្ពុជា ។ ការពិត ថៃទៅវិញទេជាសម្បុក និងសម្បូរឆបោកអនឡាញខ្លាំងជាងប្រទេសជិតខាងទៅទៀត ប៉ុន្តែសារព័ត៌មានថៃបែរជាមិនហ៊ានដាក់ឈ្មោះប្រទេសខ្លួនថា «Scam Thailand» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jnYNJsjhYPTx0ZhpwlWCr56Lr9226OGfE8DuJdbRm08-x1CZlEi8mlag5F12oZrrGsZuSvwTl4hqHEoHCy2ukwseCLvkSjvviqj1McKHNWMs6i9MR3NGHM4sOHy3JZJaC5-5x9eqpoVCAfxmKbQGonra5W9dnWPfsUGnVKg1SiFoKVBq9eXecfGK1fc/s1280/photo_2026-04-25_14-31-45.jpg
កាលពីថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសថៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ។ ក្នុងឱកាសនេះ លោក Anutin លើកឡើងពីគោលជំហររបស់ថៃចង់បង្កើនចំណងមិត្តភាពជាមួយចិនយូរអង្វែង និងសុំឱ្យចិនចាត់ទុកថៃដូចជាប្រទេសបងប្អូន ខណៈលោក Wang Yi ប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រាបការឆបោកអនឡាញ (OnlineScam) ដែលកំពុងតែកើនឡើងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdyY1AH_AzBQf8CVbiZZMPypdJ-DQvdBKkb4jspeaMUtkMetEyNMPtLxsCsl05z9tTV7BWwAN5Ot40m_4jduT1-4gsQ5GuOrEFxiQLJaS4TZaD3wXBda16qqkIMTn7XedLXv5Jl8Cv0FXp_MRMDSidzfDMvOh8SXSOaqXZ_i32o3hQj8k9O-0oURkq7A8/s1280/photo_2026-04-25_16-29-32.jpg

ភាគីថៃរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានទំនុកចិត្ត ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញនាយករដ្ឋមន្ត្រីចិន លោក Li Qiang មកបំពេញទស្សនកិច្ចនៅថៃនាពេលខាងមុខ ព្រមទាំងប្រាប់ទៅលោក Wang Yi អំពីស្ថានការណ៍ជម្លោះកម្ពុជា-ថៃ ថា ភាគីទាំងពីរសង្ឃឹមងាកមកកាន់ទំនាក់ទំនង និងសហការជាមួយគ្នាល្អប្រសើរក្នុងពេលដ៏ឆាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn2XyuhVj9kOrEtU22JGXTrTSNYf02fpO3oZLChrJauB-XY6KEcEeMn7KbxhpCRA79u_8xWQ7UOiFVA1ke1nSE23HJvuyWlcikho9IP0YJNjycUC3P0zIboCFtGcc4_YVcK_UPNLm5n5AC3aNdqJ_2L6VQD0wx6wzFSdcBxnFKYIa0asf22iC2E0zaSeQ/s1080/photo_2026-04-25_16-29-33.jpg

គួរបញ្ជាក់ថា ថៃបានប្រឈមនឹងការកើនឡើងនៃបទល្មើសឆបោកអនឡាញក្នុងប្រទេសរបស់ខ្លួនជាច្រើនឆ្នាំមកហើយ សមត្ថកិច្ចថៃបានចាប់ខ្លួនជនបរទេសជាបន្តបន្ទាប់ដែលសម្ងំលាក់ខ្លួននៅប្រទេសថៃក្រោមរូបភាពវិនិយោគ ។ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីបទល្មើសឆបោកអនឡាញនៅប្រទេសថៃកើនឡើងតាំងពីឆ្នាំ២០២៥ ដែលបណ្តាលឱ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់អស់រាប់ពាន់លានបាត សូម្បីតែអតីតនាយរដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក៏ធ្លាប់បង្ហើបដែរថា លោកស្រីផ្ទាល់ប៊ិះនឹងចាញ់បោកពួកឆបោកតាមអនឡាញដែលប្រើ AI បន្លំសំឡេងធ្វើជាមេដឹកនាំអាស៊ានម្នាក់ ព្យាយាមបញ្ចុះបញ្ចូលឱ្យលោកស្រី បញ្ចេញមូលនិធិជាអំណោយក្នុងនាមប្រទេសថៃ ៕