Home ព័ត៌មានអន្តរជាតិ តើនឹងមានរឿងអ្វីខ្លះកើតឡើង ប្រសិនបើខ្សែអុបទិកក្រោមបាតសមុទ្រត្រូវបានកាត់ផ្ដាច់?

តើនឹងមានរឿងអ្វីខ្លះកើតឡើង ប្រសិនបើខ្សែអុបទិកក្រោមបាតសមុទ្រត្រូវបានកាត់ផ្ដាច់?

102
0

ស្របពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ាបានរីករាលដាលលើសពីជម្លោះលើដីនិងលើអាកាស ហេដ្ឋារចនាសម្ព័ន្ធថាមពលនិងឌីជីថលនៅក្រោមផ្ទៃទឹក ក៏ប្រឈមនឹងហានិភ័យនៃការបំផ្លិ.ចបំផ្លា.ញផងដែរ ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអុីរ៉ង់ (IRGC) បានព្រ.មានថា នឹងកាត់ផ្ដាច់ខ្សែអុបទិកដែលកប់ជ្រៅនៅក្រោមបាតសមុទ្រពែរ្សឲ្យពិភពលោកកាន់តែវឹកវរបន្ថែមទៀត។ តើពិភពលោកអាចប្រឈមនឹងបញ្ហាអ្វីខ្លះ ប្រសិនបើខ្សែអុបទិកទាំងនោះត្រូវបានកាត់ផ្ដាច់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsYpSXtT_sDwNHB0WkYVtKDRTGTLxGzE-PUZ_ZZFBxFHm_HTtjumUPd-ZcwwHdrEG9JOU66GgnSdNB-zAUHZGCLSt2v_6KjvztmipBHjaRirl80ga_1ehJ8DZt7KFhs1H56jdQ_ZkbZJG05uzgfqK4n_kEKbpxlv0u8ye2AmnCtvX2b3I9f1dEbSCr8A4/s960/photo_2026-04-24_15-45-22%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The India Times កាលពីថ្មីៗនេះបានឲ្យដឹងថា ខ្សែបណ្ដាញអុបទិកក្រោមបាតសមុទ្រ គឺជាឆ្អឹងខ្នងលាក់កំបាំងនៃអ៊ីនធឺណិតសកល ដែលពួកវាផ្ទុកទិន្នន័យយ៉ាងច្រើនរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកជារៀងរាល់វិនាទី។ ដូច្នេះហើយ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកអាចនឹងជួបប្រទះជាមួយបញ្ហាភ្លាមៗ ប្រសិនបើវាទទួលរងការរំខានណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJXSN87Olu5yxHeAnxx0qLc2GCVTQQ1qE8Z5wUuUsRwbp8p-6Cvj3TMROStyKbtmKmf_RP61auQoTRAD1EaA_9kIjzHwzZt7TfEOJ9kprByr3niDdr7DLOonWKBffl9EIeEkg81rB1D4hyphenhyphenoYtWt0xOheiDdHUvxlaD-3KmfeWqLOPNM8KhVL2bdIgwcco/s894/photo_2026-04-24_15-45-22%20(3).jpg
ផ្អែកតាមរបាយការណ៍ខាងលើនេះ ប្រសិនបើខ្សែកាបអុបទិកដែលនៅក្នុងឈូងសមុទ្រពែរ្សទាំងអស់នោះ ត្រូវបានកាត់ផ្តាច់ ផលប៉ះពាល់ដំបូងនឹងជាការរំខានអ៊ីនធឺណិតយ៉ាងទូលំទូលាយនៅទូទាំងប្រទេសឈូងសមុទ្រដូចជា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន គុយវ៉ែត អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ នៅពេលនោះ មនុស្សរាប់លាននាក់អាចជួបប្រទះនឹងការហៅទូរស័ព្ទដាច់ៗព្រោះសេវារអាក់រអួល ល្បឿនអ៊ីនធឺណិតយឺត ការដាច់កម្មវិធី និងបញ្ហាក្នុងការចូលប្រើគេហទំព័រ ឬសេវាកម្ម Cloud ។

ការប៉ះទង្គិចធំទីពីរនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងអាជីវកម្មសំខាន់ៗជាច្រើននៅជុំវិញពិភពលោក ដែលរួមមានការទូទាត់អន្តរជាតិ ការជួញដូរភាគហ៊ុន កម្មវិធីភស្តុភារ និងការកក់ក្រុមហ៊ុនអាកាសចរណ៍ជាដើម។ ក្នុងន័យនេះ ការពន្យារពេល ឬការដាច់ណាមួយអាចរំខានភ្លាមៗដល់ប្រតិបត្តិការកាតឥណទាន, ប្រព័ន្ធ ATM និងប្រតិបត្តិការអាជីវកម្មនៅទូទាំងអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា។ លើសពីនោះក្រុមហ៊ុននាំចេញប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រក៏អាចប្រឈមមុខនឹងបញ្ហាទំនាក់ទំនងដែលប៉ះពាល់ដល់ការដឹកជញ្ជូន និងការសម្របសម្រួលទីផ្សារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggIOu-mcpzplJla7Hs8gjSm_9vI8-6kKY95JY8RSlWkCn5KNqBJWl5Yrgno6ntKBhzkyPJJVDMvzSvOYscSV_pT8jIPWHRBGPbZrMstYJU9cLzGDqgMfqHciUX9iZLx0k-EcSFdoAc7MGoQEJh4298mDp1U-1IqvPdSq4MJckUIx47yz2YzlEpVRzei4E/s900/photo_2026-04-24_15-45-22%20(4).jpg
សរុបមក អ្នកប្រើប្រាស់នៅខាងក្រៅតំបន់នៅទូទាំងពិភពលោក អាចកត់សម្គាល់ឃើញល្បឿនយឺតនៃអ៊ីធឺណេតភ្លាមៗ ជាពិសេសសម្រាប់វេទិកាដែលពឹងផ្អែកលើមជ្ឈមណ្ឌលទិន្នន័យដែលភ្ជាប់តាមរយៈផ្លូវឈូងសមុទ្រ ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនក៏អាចរងផលប៉ះពាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiieQgHOddlxGg4bjypzuVCw_ovCUjGEmski4sWL-oFVnKRTfoKL5RcpZ_E7nLsSnyQAy5JE15QTp5PN3ZxnwecZ1QoWnbtjZ5ovhBIef-QbTKeDbBFfoj_rSUNl1D4EKz4Hg8EEsWUXtLk7SOX96PCPDkgXdb9vqjt3xF5bNRWhVCMQAAfe-LXjta7KN4/s1280/photo_2026-04-24_15-45-22.jpg

បើទោះជាបច្ចុប្បន្នមិនទាន់មានខ្សែណាមួយត្រូវបានកាត់ផ្តាច់ក៏ដោយ ប៉ុន្តែការគំរាមកំហែងរបស់អ៊ីរ៉ង់នៅពេលនេះ បានបង្ហាញពីការពិតដែលកំពុងកើនឡើងថានៅក្នុងពិភពលោកសព្វថ្ងៃនេះ សង្គ្រាមលែងត្រូវបានប្រយុទ្ធតែនៅលើដី ឬនៅលើអាកាសទៀតហើយ ប៉ុន្តែក៏ស្ថិតនៅក្រោមសមុទ្រជ្រៅផងដែរ ហើយរាល់ការរំខានដល់ណាមួយដល់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះនឹងនាំឲ្យរបត់សង្គមមានការប្រែប្រួលនឹកស្មានមិនដល់៕