ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មដោយការបង្កកទ្រព្យសម្បត្តិដេលមាននៅសហរដ្ឋអាមេរិកទាំងអស់របស់ លោក កុក អាន ព្រមទាំងបុគ្គល និងស្ថាប័នពាក់ព័ន្ធចំនួន ២៨ នាក់ ជុំវិញសំណុំរឿងបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រាយធំ ដែលបង្កជាការខាតបង់ទ្រព្យសម្បត្តិរបស់ជនជាតិអាមេរិកអស់រាប់ពាន់លានដុល្លារ។
.jpg)
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមេសា នេះបានឲ្យដឹងថា លោក កុក អាន និងសហការីរបស់លោក បានដំណើរការ និងទទួលផលចំណេញពីទីតាំងឆបោក ដែលមានគោលដៅលើពលរដ្ឋអាមេរិក ហើយជាញឹកញាប់ ប្រើប្រាស់ជនរងគ្រោះពីការជួញដូរមនុស្ស ដែលត្រូវបង្ខំឱ្យប្រព្រឹត្តអំពើខុសច្បាប់ ក្រោមការគំរាមកំហែងនៃអំពើហិង្សា ដូចដែលបានកត់ត្រា ក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស (TIP Report) របស់ក្រសួងការបរទេសអាមេរិក។.jpg)
ជាការឆ្លើយតប ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិកនៅថ្ងៃនេះបានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបុគ្គល និងអង្គភាពពាក់ព័ន្ធចំនួន 28 នាក់។ សកម្មភាពនេះត្រូវបានធ្វើឡើងរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដោយ FBI សេវាសម្ងាត់សហរដ្ឋអាមេរិក និងកងកម្លាំងវាយប្រហារមជ្ឈមណ្ឌលឆបោករបស់ក្រសួងយុត្តិធម៌។

គួរជម្រាបថា ទណ្ឌកម្មទាំងនេះធ្វើឡើងដើម្បីការពារជនជាតិអាមេរិក និងប្រាក់សន្សំដែលរកបានដោយលំបាកពីការគំរាមកំហែងដ៏រីករាលដាលនៃប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដោយរំខានដល់សមត្ថភាពរបស់បណ្តាញឧក្រិដ្ឋជនក្នុងការបន្តការក្លែងបន្លំទ្រង់ទ្រាយធំដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងការរំលោភបំពានរាងកាយ និងផ្លូវភេទ។ បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅឆ្នាំ 2024 ជនជាតិអាមេរិកបានខាតបង់យ៉ាងហោចណាស់ 10 ពាន់លានដុល្លារដោយសារប្រតិបត្តិការបោកប្រាស់នៅអាស៊ីអាគ្នេយ៍។ 
សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងរតនាគារអាមេរិកក៏ធ្លាប់បានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាម្នាក់ទៀតគឺលោក លី យ៉ុងផាត់ (Ly Yong Phat) ក្រោមបទចោទប្រកាន់ស្រដៀងគ្នានេះពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកនៅ O-Smach Resort ផងដែរ៕










