Home ព័ត៌មានអន្តរជាតិ ប្រទេសថៃ អាចនឹងកើនឡើងកម្ដៅដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០

ប្រទេសថៃ អាចនឹងកើនឡើងកម្ដៅដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០

103
0

របាយការណ៍ស្រាវជ្រាវថ្មីបានបង្ហាញថា ប្រទេសថៃអាចនឹងប្រឈមមុខជាមួយកម្រិតកំដៅដ៏ខ្លាំងក្លាបំផុតនៅឆ្នាំ២០៧០ រហូតអាចក្លាយជាគូប្រជែងជាមួយវាលខ្សាច់សាហារ៉ា ដែលជាតំបន់ក្តៅបំផុតមួយរបស់ពិភពលោក។ កត្តានេះត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា កើតឡើងដោយសារតែបម្រែបម្រួលនៃអាកាសធាតុរបស់ភពផែនដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6J39i0R2RwJFkzsxkk5E8uTWUZQyFy83P8fa4lwOgrSAoSsheGBPRCZy-1AOtObTMJM7Z2ELclZrgOc3-3m3st19rOyOs8Sd0hiEPudsw3ohaQOj43oqAP3OoL6k6Je1I0fXyeF5Own_mIYkjLLZeX_ARuKOYNH5E4gWhOvWO4448CkRw-gF6s4KnOCVt/s632/photo_2026-04-22_13-24-28%20(2).jpg
យោងតាមការចុះផ្សាយរបស់ The Strait Times ដែលដកស្រង់ពីអត្ថបទរបស់លោក Owen Mulhern ដែលមានចំណងជើងថា “Too Hot To Live: Climate Change In Thailand” ឆ្នាំ ២០២០ បានបង្ហាញពីការព្យាករណ៍ទុកថា តំបន់ខ្លះនៃប្រទេសថៃអាចជួបប្រទះនឹងលក្ខខណ្ឌរដូវក្តៅជាមធ្យមស្រដៀងនឹងអាកាសធាតុវាលខ្សាច់សព្វថ្ងៃនេះ ដោយមានថ្ងៃញឹកញាប់ជាង ៤០°C និងយប់ក្តៅជាង។ ទោះជាយ៉ាងណាក៏ដោយ វាមិនដូចវាលខ្សាច់សាហារ៉ាទេ សំណើមត្រូពិចរបស់ប្រទេសថៃនឹងធ្វើឱ្យកំដៅកើនឡើងកាន់តែអាក្រក់ និងបង្កើនហានិភ័យនៃភាពតានតឹងកំដៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ85N5dfRvoqzkhzkDEH3vmID5_LT1uf5VpR4a-QyNPbhNnokjgdmowy98gr9uAlIbjDUxL2CKcuaQC_uiK_jIdI0DhBAHqdWhSqUyjDQc2r6eVZzTqqBrPpAYJMHIRXZ4GVK8m8Clvrx_Z04iRht4iy43iGeVzdCDMlOn9qJzoqTuSIx9nYFd3OEFDAMG/s1280/photo_2026-04-22_13-24-28%20(3).jpg

គួរជម្រាបថា វាលខ្សាច់សាហារ៉ា គឺជាវាលខ្សាច់ក្តៅដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក។ តំបន់នេះត្រូវបានគស្គាល់ថា ជាវាលរហោស្ថានដែលមានកម្ដៅក្ដៅខ្លាំងបំផុត ដោយតុណ្ហភាពអាចឡើងលើសពី ៥០ °C។ ដូច្នេះការព្យាករណ៍ថាកម្ដៅនៅប្រទេសថៃអាចមានកម្រិតប្រហាក់ប្រហែលវានៅពេលខាងមុខ បានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រព័ន្ធអាកាសធាតុរបស់ភពផែនដីទាំងមូលនឹងមានការប្រែប្រួលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUlMNnAl7IgxwtjBKcJKf3Ejdwc2nmK2_3myW4dm05FAYpPd4FLhuBXqJWpnV6iZOm37YzggYzdZwDI-qn4nDkRoj0nmQPlYktCjcYmWJCDnDjLnvodfbch9lklT2AGco9NImG8O11er930EBe5lu0XpzIHnxA2RqAFTMed3vjBRz2cUlEWJJSP9t8t8gc/s1280/photo_2026-04-22_13-24-28%20(4).jpg
អ្នកវិទ្យាសាស្ត្រព្រមានថា គ្រោះថ្នាក់នាពេលអនាគតរបស់ប្រទេសថៃមិនត្រឹមតែសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែកំដៅរួមផ្សំជាមួយសំណើម អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងខ្លាំង។ អ្វីដែលកាន់តែអាក្រក់ គឺនៅថ្ងៃអនាគត កម្ដៅដែលថៃធ្លាប់ចាត់ទុកថាជាគ្រោះមហន្តរាយនាពេលនេះ នឹងក្លាយទៅជារឿងធម្មតាដែលកើតឡើងជារៀងរាល់ថ្ងៃទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRGOZAbsAvwebKx3qQiRYL_-Xx3dIu38DxsiM7vm3axutFRZqqFlNTgV5a5bhVn5ricdea6JI1L8U37R_AAjenMPYvQ_x8CakibkXJxsEAV_5MlPSRDlKiEIWy3PvI6nb5vIm1qqXvAHGFTStvHIpZH8VPFiW9ZGMEAAyVXYFcpVAPSRBHnJExQikSY76/s1200/photo_2026-04-22_13-24-28.jpg

ក្រៅពីកម្ដៅដ៏សែនក្ដៅនេះ ប្រទេសថៃក៏កំពុងប្រឈមមុខនឹងបញ្ហាគ្រោះរាំងស្ងួត និងទឹកជំនន់ដែលកើតឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងមុន រួមទាំងបញ្ហាកម្រិតទឹកសមុទ្រឡើងខ្ពស់ដែលកំពុងគំរាមកំហែងដល់តំបន់ឆ្នេរ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ។ បញ្ហាទាំងអស់នេះមិនមែនកើតឡើងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាកំពុងវាយប្រហារលើសង្គមក្នុងពេលតែមួយ ដែលធ្វើឲ្យការស្ដារឡើងវិញ និងការសម្របខ្លួនទៅនឹងអាកាសធាតុថ្មី ក្លាយជាកិច្ចការដ៏លំបាក និងត្រូវចំណាយប្រាក់កាសយ៉ាងសន្ធឹកសន្ធាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD3-28ZDGOb7o2GwWyDh788YSWiU7Sr9wjJOFwI8UyjEXgFUxgJOd0oSqc85HoguxPYm56YLczasQ143dgCfPnk6BsRw83R_9q2D-N42bjfijxZJcm32AWglhREy61nZtIyuPfzya97fcGNwlkhy2H9bn_ObzMvvyrTGK_j6B39BuaVjMbHChjvC0XVwkj/s1000/photo_2026-04-22_13-24-29.jpg

យ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាសេណារីយ៉ូនាពេលអនាគតដែលត្រូវបានគេសិក្សា មិនទាន់អាចសន្មត់ថាជាភាពប្រាកដប្រជានោះទេ ដោយលទ្ធផលយ៉ាងណា វាអាស្រ័យទៅលើការរៀបចំ និងសកម្មភាពរបស់មនុស្សនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ នាយកដ្ឋាននាយកដ្ឋានឧតុនិយមថៃបានព្រមានថា ប្រទេសថៃនឹងបន្តជួបប្រទះនឹងស្ថានភាពក្តៅទៅៗកាន់តែខ្លាំងនៅឆ្នាំ ២០២៦ ដោយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងលើសពី ៤៤អង្សាសេនៅក្នុងតំបន់មួយចំនួននៅសប្តាហ៍នេះ៕