Home ព័ត៌មានអន្តរជាតិ ចិនព្រមានអាមេរិកកំពុងប្រលែងលេងនឹងភ្លើង

ចិនព្រមានអាមេរិកកំពុងប្រលែងលេងនឹងភ្លើង

94
0

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានព្រមានអាមេរិក ហ្វីលីពីន និងជប៉ុន ថា កុំលេងជាមួយភ្លើង ប្រយ័ត្នក្តៅនាំឱ្យខាតបង់ផលប្រយោជន៍ខ្លួនឯង និងបំផ្លា.ញទំនុកចិត្តក្នុងតំបន់! បន្ទាប់ពីប្រទេសទាំង៣ ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយធំប្រចាំឆ្នាំឈ្មោះ «Balikatan» កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។ ចិនចាត់ទុកជាការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងតំបន់ និងមិនពេញចិត្តជប៉ុនចូលរួមសមយុទ្ធដើម្បីបង្ហាញកម្លាំងកងទ័ពធ្វើឱ្យផលប៉ះពាល់ធ្លាក់លើប្រទេសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2yUvlSRADyBYxniRLHxU1fix1sQTVXCCbOy-czfSm7r13BLyh9AM9M8dKFNfDBRwC4NGZDqNFKZDw5kJ7iQ-cT6C2B0fTiLMVNwPk2NTZH02bWqWNSZqnuqZ9sxnUNYxDKJsvNmD62MFsyxkulSPJwH3jwDGwpcyxDptFJz77R-a-o1MgofazntakLRzf/s600/photo_2026-04-23_08-46-36%20(2).jpg

ចិនព្រមានការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់កងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹកអាមេរិកជាមួយហ្វីលីពីន និងជប៉ុន ឈ្មោះ «Balikatan» ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ ថាជាការបំផ្លាញទំនុកចិត្ត ធ្វើឱ្យបែកបាក់ក្នុងតំបន់ និងលេងជាមួយភ្លើង ។ សមយុទ្ធនេះមានកងទ័ពចូលរួមរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា និងពេលចិនកំពុងដាក់សម្ពាធលើតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0PRi8qhehvJgF5ECS8Wo-F8pcdIlWv-pPMzqlpD2ex-v5iwfkidFHlcWvLjmR2ctMi33TUmdWxE1Dv-UvuEFLdlaL1O5RYalnXpeSbFV37BxWGnrOr5L2qfP44NmT6-ubwZ1-DqwdtjVx_pK5CE_8p3PyNpspcisBHOAv8lgf8F_T1nxcCXpFiToZDsh/s770/photo_2026-04-21_13-42-51.jpg

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២១ ខែមេសា ថា អ្វីដែលតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវការបំផុតនោះ គឺសន្តិភាព និងភាពស្ងប់ស្ងាត់ តំបន់នេះមិនត្រូវការកងទ័ពពីខាងក្រៅចូលមកជ្រៀតជ្រែក បង្កការបែកបាក់ ឬប្រឈមមុខទេ ។ ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក ហ្វីលីពីន និងជប៉ុន គឺជាការបំផ្លាញខ្លួនឯង ខណៈជប៉ុនគួរតែប្រុងប្រយ័ត្ន ល្អជាងបង្ហាញកម្លាំងកងទ័ពបំផ្លាញស្ថិរភាពក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcAtJ90uOZrCAWiW3v5c_xFRcr7mFSkJQVlPhARfhtideLKRtvHHxozbPaul8NekmKTk4xtEj1MdhRtT-jtkq2QF0R6SlYxR8cI3c6yqsgv5ndEoamM2E-GxBflB_seEtLu0ll-2p8TSayURW1YdOMc_XymCxcBy-0BIECv9dUoS4dMSvxZoaEaCv933ZX/s1200/photo_2026-04-23_08-46-36.jpg

ការធ្វើសមយុទ្ធលើកនេះមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារជាលើកដំបូងដែលកងទ័ពជប៉ុនចូលរួមហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិត ។ ជាមួយគ្នានេះ ចិនបានបញ្ជូនកម្លាំងរបស់ខ្លួនតាមជើងទឹក និងផ្លូវអាកាស ដើម្បីតាមដាននាវាពិឃាត JS Ikazuchi របស់ជប៉ុនដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទៅចូលរួមសមយុទ្ធជាមួយអាមេរិក និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3vCSnO0AxkgeDrRlMk1WIXqWuSUVhFpKlb6leT_04gw7wlexuXPurbTGFmtpxCPhMBKgIgFZ-5Vnzrrgt6P3pV70tlh2imCmv56ZYX6EJhKYj7hp6F-K0Z-OkAqrKd4fFZ8Gw7zBhmHsgPlohg1eBGzGqATszIgiEQm15m7XSCKPFaHGpozYH-vomeH30/s900/photo_2026-04-21_13-42-52.jpg

លោក Guo បន្តថា កិច្ចសហការផ្នែកកងទ័ពរវាងប្រទេសនិងប្រទេស មិនគួរបំផ្លាញទំនុកចិត្តក្នុងតំបន់ទេ ការធ្វើសមយុទ្ធនេះកំណត់គោលដៅលើប្រទេសមួយទៀត ឬនឹងបំផ្លាញផលប្រយោជន៍ខ្លួនឯង ។ យើងសូមដាស់តឿនទៅកាន់ប្រទេសចូលរួមសមយុទ្ធថា ការសហការផ្នែកសន្តិសុខរបស់ពួកគេនឹងឈានទៅខាតបង់ផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83kBZ4V0qg37-j_4NRjXNkOfhfGuSoWkX2pM6bxlWSiNlRzEkura4naJQjdA7Fm_Oo9cYRX9TG_kEi4rIAOWnKi5KlYpHRq-Lc9_O7eYXpM5ykTo2b562b-EDfpNJ_7Q9rjZzwbxDawY8C__WrKAj464vPkZku5BFRgLktVOIDLnZ6ZUaT8RngJq4WzGH/s750/photo_2026-04-21_13-42-50.jpg

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពអាមេរិក ហ្វីលីពីន និងជប៉ុន ចាប់ផ្តើមឡើងកាលពីថ្ងៃទី២០ ខែមេសា ដោយមានការហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះរវាងហ្វីលីពីន និងចិន ប្រឈមមុខគ្នាជាច្រើនលើក ។ តាមការអះអាងរបស់អ្នកនាំពាក្យការធ្វើសមយុទ្ធអាមេរិក វាជាឱកាសបង្ហាញពីសម្ព័ន្ធមិត្តដ៏រឹងមាំ ព្រមទាំងជាការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យមានលក្ខណៈសេរី និងបើកចំហ ៕