Home តារាអន្តរជាតិ កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់បាត់ទង់ជាតិថៃដោយមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ

កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់បាត់ទង់ជាតិថៃដោយមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ

85
0

មន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាបាននិយាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថា ហេតុការណ៍បាត់ទង់ជាតិថៃនៅតំបន់រាងអក្សរ U ក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចន្ទបុរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ គឺកើតឡើងដោយសារគ្រោះធម្មជាតិប៉ុណ្ណោះ ពីព្រោះប៉ុន្មានថ្ងៃមុននេះ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ធ្វើឱ្យរលំផ្ទះសម្បែងពលរដ្ឋកម្ពុជាជាច្រើនខ្នង ។ ភាគីកម្ពុជាបញ្ជាក់បែបនេះ បន្ទាប់ពីកងទ័ពថៃព្រមានចាត់វិធានការប្រឆាំងកម្ពុជា ប្រសិនបើរកឃើញថា កងទ័ពកម្ពុជាចូលដកទង់ជាតិថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif2JAk17qKnpoqzu2bamtM3ucAcO5K21SubadUC1h5oC9Nj3vMFPp71KQ6o5h4nM4EdOSb-kR3CLEfZObpo8y65s4UaOhtiHUDWH8m6LVKQQb77F_w32LXmqOvOltuwXEGbbqBYmzdjOh-wOISEkU5_tYZ-Vjt_kNnPN4YH2s4ir7fYDuAc9ilKTJyC5_3/s1024/photo_2026-04-22_12-42-08.jpg

បើតាមមន្ត្រីកម្ពុជា (មិនបញ្ចេញឈ្មោះ) គឺហេតុការណ៍នេះបានកើតឡើងនៅក្នុងទឹកដីថៃ ហើយមិនជាប់ពាក់ព័ន្ធនឹងកម្ពុជានោះឡើយ ។ ទោះយ៉ាងណា ក្រុមការងារកម្ពុជាកំពុងបន្តប្រមូលព័ត៌មានជាក់ស្តែងពីតំបន់នោះដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ភាគីថៃ ។

កម្ពុជានៅតែប្តេជ្ញាយ៉ាងមោះមុតអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃនឹងបន្តអនុវត្តយ៉ាងហ្មត់ចត់ និងដោយស្មោះត្រង់នូវបទឈប់បាញ់ដើម្បីរក្សានូវសន្តិភាព និងស្ថិរភាពតាមព្រំដែនប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQUGk8vBk-vxt67k9pR2SFcqoYvbvWQJrJY_rLTLoxQp5IaCOUdbN2fZujP7IgYEXvYrufkb3uTblJELKXGqQmNzGGFiDI5Fi6LxFJ0rvjPIMU7Q1XTQqkQWdlhy9gSTpygCyY6s0ojX-ItfX2Z9OnrO-YUZeVhgzjKAPhz1Li11wpz3eozV2PPnu7Br9W/s1024/photo_2026-04-22_12-42-00.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃមិនសុខចិត្តរឿងបាត់ទង់ជាតិរបស់ខ្លួនពីបង្គោលនៅខេត្តចន្ទបុរីជាប់ព្រំដែនកម្ពុជា និងចោទប្រកាន់កងទ័ពកម្ពុជាដោះទង់ជាតិថៃចេញ បើទោះជាមន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាបញ្ជាក់យ៉ាងច្បាស់ពុំបានធ្វើក៏ដោយ ខណៈកងទ័ពជើងទឹកថៃចាត់ទុកការដោះទង់ជាតិជាការល្មើសអធិបតេយ្យ និងត្រៀមខ្លួនចាត់វិធានការប្រឆាំងកម្ពុជា ប្រសិនបើមានភស្តុតាង ។ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិថៃមិនទាន់ជឿតាមការលើកឡើងរបស់មន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាទេ និងបញ្ជាឱ្យពិនិត្យឡើងវិញ តើទង់ជាតិធ្លាក់ពីបង្គោលដោយសារខ្យល់បក់ខ្លាំងឬយ៉ាងណា ។

កងទ័ពថៃជើងទឹកថៃអះអាងថា ទង់ជាតិបានបាត់ពីបង្គោលនៅខេត្តចន្ទបុរីជាប់ព្រំដែនកម្ពុជាកាលពីថ្ងៃទី១៨ ខែមេសា ហើយពួកគេចោទប្រកាន់ថា កងទ័ពកម្ពុជាបានដោះទង់ជាតិថៃចេញ ។ ពលរដ្ឋថៃចោទសួរទៅកាន់បញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងត្រាត រួមទាំងកងទ័ពជើងទឹកថា ហេតុអ្វីបណ្តោយឱ្យហេតុការណ៍នេះកើតឡើង និងទាមទារឱ្យពិនិត្យឡើងវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី២១ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmaraIxRtKPqmzlYviFk_-11QxIwRL3-FFayDSA_X7OC5u68h9XrrPZZ6EejH79eqDP3vOzv1ZqLKVHWEhoBapSVlkpzWTgIF_tqDksdLHtMwh9pH-lvreCPXaeqlhX_rvdrN3yc6AtFP12j4CSxlKdgmr-Gk5dBXxVy0IUwD5xJygPjohWEbdK0Dav-ua/s1024/photo_2026-04-22_12-42-05.jpg
បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារ៉ាជ រតនៈឆ័យយ៉ាផាន់ គឺទង់ជាតិថៃបានបាត់ពីបង្គោលកាលពីថ្ងៃទី១៨ ខែមេសា នៅភូមិផាកកាត ស្រុងប៉ូងណាមរ៉ន ខេត្តចន្ទបុរី ជាប់ព្រំដែនកម្ពុជា ក្រោយមក កងទ័ពថៃក៏យកទង់ជាតិថ្មីធំជាងមុនមកដាក់ជំនួស ។ ក្រោយបាត់ទង់ជាតិ កងទ័ពថៃបានបង្កើនការយាមល្បាតទាំងយប់ទាំងថ្ងៃតាមផ្លូវជាប់ព្រំដែនយ៉ាងតឹងរ៉ឹង, រាយបន្លាលួស៣ជាន់ក្នុងតំបន់បន្ថែម, បំពាក់កាមេរ៉ាសុវត្ថិភាព និងដាក់ភ្លើងបំភ្លឺ ។

ទោះជាមន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាបដិសេធមិនពាក់ព័ន្ធនឹងហេតុការណ៍ដោះទង់ជាតិថៃពីបង្គោល ប៉ុន្តែកងទ័ពជើងទឹកខេត្តចន្ទបុរី នៅតែត្រួតពិនិត្យភស្តុតាង ។ បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ ប្រសិនបើរកឃើញភស្តុតាង ពួកគេចាត់ទុកជាការល្មើសអធិបតេយ្យ ហើយព្រមានចាត់វិធានការភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitmXQTRe-6PU9cLaWLr3r5TE8bms_0kmo5mWmMRxJqEhPiOO6aNr54e7hTfNykMbRau2Q5TIEujfA7CaCEGfv4MXF4dN_uEdtPLE9K8iRSyRg29Oh8KNjcBjnkWxdOLMS-c5wrrYDrtDJpvpo26RDT8qvu4lDxNzhyOpt4RATkP1GLKTMjyEn9O2CnoAaL/s1024/photo_2026-04-22_12-42-06.jpg

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Adul Boonthamcharoen កាលពីថ្ងៃទី២១ ខែមេសា បានផ្តល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា កងទ័ពកម្ពុជាមិនបានដកទង់ជាតិថៃចេញពីបង្គោល និងមិនល្មើសអធិបតេយ្យថៃទេ ពីព្រោះថៃកំពុងតែកាន់កាប់តំបន់នេះ លោកបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ ។ លោកថា ៖ «ខ្ញុំមិនជឿការលើកឡើងរបស់កម្ពុជាទេ ប៉ុន្តែថៃត្រូវពិនិត្យមើលថា តើទង់ជាតិបាត់ដោយសារមនុស្ស ឬខ្យល់បក់ខ្លាំង» ៕