Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងនឹងប្រើទាហ៊ាន AI តាមព្រំដែនជំនួសទាហានពិត

កូរ៉េខាងត្បូងនឹងប្រើទាហ៊ាន AI តាមព្រំដែនជំនួសទាហានពិត

112
0

ស្របពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា នៅក្នុងពេលអនាគតដ៏ខ្លីពួកគេនឹងរៀបចំសម្រាប់ការផ្លាស់ប្តូរយោធាដ៏សំខាន់មួយ ដោយគ្រោងកាត់បន្ថយកងទ័ពជួរមុខរហូតដល់ ៧៥% និងជំនួសមុខតំណែងជាច្រើនវិញដោយប្រព័ន្ធឃ្លាំមើលដែលដំណើរការដោយ AI។ តើ AI ជាអាចជំនួសទាហានមនុស្សពិតបានដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKb-wfGkrlGZoQG1U667dgDuRvGE57NFFK0VbumWn3_zJj7FxemPmRqNZ_Mm0JNy_GMBBXQI2-j0a8U-VBI7RO8vDWtMsGW5Zf7NT8gaZLKpyNlQPk5EmCTzKees32t-9yfwEemJTtHy_Vr-tUR9xpYemQ-s4iMSRv9lljxcXfXFyd-7CmByPOjOQatQle/s1280/photo_2026-04-22_10-57-56%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea JoongAng Daily កាលពីថ្ងៃចន្ទនេះបានឲ្យដឹងថា កងទ័ពជួរមុខរបស់កូរ៉េខាងត្បូងនៅតាមបណ្ដោយព្រំដែនអាចនឹងត្រូវកាត់បន្ថយជិត ៧៥% ក្នុងរយៈពេលមួយឬពីរទសវត្សរ៍ខាងមុខ ដែលជាចលនាមួយមិនអាចជៀសរួចមួយ បន្ទាប់ពីរដ្ឋាភិបាលបានពិចារណាលើចំនួនបុគ្គលិកយោធាថាកំពុងមានការធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0XSSn00V_twF7xRmEINM_d217VKFRZ6wT85u4SujhyphenhyphenjIZ5KXYR9VBDP__5jbuIG-RoIcHlpQcqxMoLagNnIej_34ZMD57Lc7v9_3vdJAeOUk2k-XOQRfrhvh3BTq1NAU4-CbKxl5mT4j4TN0fGV18L-VNE_YRdAcD2rzeDVD4kKzMbcWLO-3l-pfnjY0/s762/photo_2026-04-22_10-57-58%20(3).jpg
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back និយាយថា បច្ចុប្បន្នក្រសួងការពារជាតិ មានគម្រោងកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅតាមប៉ុស្តិ៍យោធាទូទៅនៅជិតតំបន់ដែលមានកំពែងរឹងមាំពីចំនួន ២២.០០០ នាក់បច្ចុប្បន្នមកត្រឹម ៦.០០០ នាក់នៅឆ្នាំ ២០៤០ ដោយជំនួសពួកគេវិញដោយប្រព័ន្ធ AI។ តាមរបាយការណ៍នេះ ក្រសួងកំពុងសិក្សាអំពីរចនាសម្ព័ន្ធកម្លាំងនាពេលអនាគត ដែលនឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើឧបករណ៍ចាប់សញ្ញាឆ្លាតវៃ យន្តហោះគ្មានមនុស្សបើក កាមេរ៉ាស្វ័យប្រវត្តិ មនុស្សយន្តយាមកាម និង AI ចាប់សញ្ញាការគំរាមកំហែង តាមបណ្តោយព្រំដែនដែលមានកំពែងរឹងមាំជាមួយកូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixsAph14gOwKsFySBnBvyGRETcaufHO2htaomJJE9UEKZEp-oXJ_bJhOHbnQfzZiR0O6BbIlTFAdbMH_qLfy-2e-SSvWSbg8oK74vmb6EIPSh-i5qKd1XTrLD0l-S1SOlvufS_xwxUxQQ8l0yh1P13UCFfGhUImIm-CM1LDD1FfMftlfIZiw8t8um8H2Db/s1280/photo_2026-04-22_10-57-57.jpg
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសនេះបានបង្កឱ្យមានការរិះគន់ពីសមាជិកសភានៃគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ដែលអះអាងថាផែនការនេះនឹងមិនត្រឹមតែធ្វើឱ្យសមត្ថភាពយោធារបស់កូរ៉េខាងត្បូងចុះខ្សោយប៉ុណ្ណោះទេ ថែមទាំងបង្កើនការព្រួយបារម្ភរបស់សាធារណជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Uf_HACNST_6tL2B4PXSD11IXuNa8M5WNAaeLEK84tV4U-ksUKX6tYcB1-xnrMdjCJi2iUz3DaOfOhycQXhwW8rorVp8xv1SiOWLu_fPmRcGMxtRlPRnxDIXtI3wUlamEb8eyb7c5_dE66IIuJpk8nmqnBqnXqeOwyiCSMnPblXGO2ys9UW__IKTzf7hW/s1280/photo_2026-04-22_10-57-58%20(2).jpg

គួរជម្រាបថា ផែនការរយៈពេលវែងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដូចខាងលើនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើងបន្តសាកល្បងមីស៊ីល និងបង្កើនសមត្ថភាពយោធារបស់ខ្លួន ហើយកូរ៉េខាងត្បូងប្រឈមមុខនឹងកង្វះខាតបុគ្គលិកយោធាសម្រាប់សមាជិកបំពេញកាតព្វកិច្ចសកម្មដោយសារតែអត្រាកំណើតទាបជាប់លាប់របស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSEwzQ0Fm0yMs3PwOvzokYOKTrqqTHf98sJRcKDNeT73qlDO8hkxS2kjSe7ieo7BCJiD6J_PUbfdn9Nbdu8Bz6np4rYGypY_WKktMExgn64EeRywq7KIvO2TxxMtOsW8jShxRXkSsoWeVtnk_NimbZGn468M9z27M_jkqRN_oo6xI542pY93Ex8sLmmX4/s1280/photo_2026-04-22_10-57-56.jpg

គិតត្រឹមឆ្នាំមុន យោធាសកម្មរបស់កូរ៉េខាងត្បូងមានប្រហែល 450,000 នាក់ តិចជាងចំនួនអប្បបរមា ដែលត្រូវការចាំបាច់សម្រាប់ការចល័តទ័ពក្នុងសម័យសង្គ្រាមចំនួន 500,000 នាក់ ។ កត្តានេះបង្ករឡើងដោយសារ តែបុរសដែលមានអាយុអាចចូលបម្រើកងទ័ពមានចំនួនកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យវាពិបាកក្នុងការរក្សាចំនួនកងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn8JiJ-DclOoGm5GFSRXHnwO9roqlpZkogLtDjXgJN0q5l2YLZnnNBq-vepKu9MCQ1HzerPHLQPqe9qpgseqQcgOsQgiLNn0kPVgTKKQEQA2NT3YvTZyW_Nx3_1P-fmLX7IusfWWh7UFt4STBN3ytmNvmeLpD9A5NwB_lU03P53zg-ie-qP5HJZCVNGF_K/s1280/photo_2026-04-22_10-57-56%20(3).jpg

បើទោះបីជាមានអ្នករិះគន់ថា បច្ចេកវិទ្យាមិនអាចជំនួសកម្លាំងមនុស្សពិតបានពេញលេញក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង នៅតែជឿជាក់ថា ឆ្មាំព្រំដែននាពេលអនាគតអាចមានសណ្ឋានជាម៉ាស៊ីនច្រើនជាងមនុស្ស៕