Home តារាជាតិ ឧកញ៉ា ព្រាប សុវត្ថិ ជួបជាមួយ សុខ ពិសី បែរជាមហាជនចាប់អារម្មណ៍លើរឿងនេះទៅវិញ

ឧកញ៉ា ព្រាប សុវត្ថិ ជួបជាមួយ សុខ ពិសី បែរជាមហាជនចាប់អារម្មណ៍លើរឿងនេះទៅវិញ

98
0

ឃ្លាតឆ្ងាយពីអ្នកគាំទ្រប្រហែលជា១ខែ សុខ ពិសី បានវិលត្រឡប់មកវិញព្រមទាំងមានការសម្តែងយ៉ាងពិសេសជាមួយនឹងរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ទៀតផង។ យ៉ាងណាមិញ ក្រៅពីដំណឹងដ៏រំភើបនេះមហាជនបែរជាចាប់អារម្មណ៍លើច្រមុះ សុខ ពិសី ដោយអ្នកគាំទ្រមួយចំនួនមានការកាត់សម្គាល់ថាហាក់ដូចជាខុសប្លែកកាលពីមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxM97n6VBc7o8RA3XhawSDnBfLf14gQVFDZfzdK9XL4431eFftxcHcKoVHthWdevwXlZzZlsz6jKbkWvYMT-68ad08mhBk6hNUqJZXuJxGR5kVQFFTlCnDGqfbLVs7Q7vnTv3pXh3t6K7F5iRs6K-iytLmdW5f0WIdgBwPv7nAhxzHbXH6gTaQKXmyXvQh/s2048/image_2026-04-22_08-59-27.png
ប្រិយមិត្តមួយចំនួនអាចជ្រាបមកហើយថាតារាចម្រៀង សុខ ពិសី បានបង្ហើបប្រាប់អ្នកគាំទ្រថារូបនាងសុំសម្រាកពីការងារដើរកម្សាន្តរយៈពេល១ខែ ខណៈ សុខ ពិសី ក៏បានចែករំលែករូបភាពដើរលេងនៅឯប្រទេសកូរ៉េខាងត្បូងផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីឈប់សម្រាក សុខ ពិសី ក៏បានវិលមកបំរើអារម្មណ៍ទស្សនិកជនវិញ ព្រមទាំងមានការសម្តែងរួមជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ នាថ្ងៃទី២៥ ខែមេសា នេះនៅឯផាប់មួយកន្លែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzf532g65t1B24jyRruY2hBSgxgfvYL1Vy8LNaN5EKuqDKIsSrAHlhFVN0DkkpdF1SPrq2HbNQmSxhnlWNElVOSbC6sXbh_m4Cbi3Vv5AI7afrgXbsPH2jDZXJATuKkEpv0EOS6FWfoaObdoXxfAb_7eR3gdz8UdHkLC0COBY5Td6wMaSmtsCBVw11Rcn/s2048/image_2026-04-22_08-59-31.png
មុនពេលឡើងឆាកជាផ្លូវការ សុខ ពិសី និង ឧកញ៉ាប ព្រាប សុវត្ថិ បានជួបនិងសំណេះសំណាលជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលនិងពោរពេញដោយភាពរីករាយ។ ក្រោយពីវីដេអូនេះបានចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមបែរជាចាប់អារម្មណ៍ជាពិសេសទៅលើមុខមាត់របស់ សុខ ពិសី ដោយមនុស្សជាច្រើនបានបញ្ចេញមតិថាខុសប្លែកពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_u_eehdNrfnNWduOVPJrTUjwkQm1iClQTqT1naD1bva4j2Bj6ZfxDS_vks2p2T-uzqaf-682zmRtiWFNcCy0KtGLYf_FC_jio-goMg7ZwIcsMrTZFyYaiBCU3L671vUB4lAevG0o8avDPSn8yGveDyQo9OInSRBeBswl1xhtPWWc4d2_3EW0HL9tatS0/s960/image_2026-04-22_08-59-30.png

គណនីជាច្រើនបានចូលមកខម្មិនជាបន្តបន្ទាប់ដោយចោទប្រកាន់ថា ច្រមុះ សុខ ពិសី មានការកែមុន ធ្វើឱ្យទ្រុងទ្រាយខុសពីមុនដោយអ្នកខ្លះថានាងកែសម្ផស្សលើកនេះមិនសូវជាស្រស់ស្អាតនោះទេ ចាញ់សម្រស់កាលពីមុន។ មតិមួយផ្នែកទៀតក៏បានលើកឡើងថា មើល សុខ ពិសី សឹងតែមិនចង់ស្គាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodLqn7mFQlLHn81c4YrGUdaFA4pWYX4560DEL_6OWbEZG6U9AsvOponcM1HLKJCKhpPY5OJFBL3VPoZ7cDgnze7MZnJJGEH6orkN_XYhH6bm1sPL-B5oDIetqmUXWNJoDwy8p8yHE0VHLuXWdjc7SZTr_5L300JClxEB2EiEtUKdNou78C0ewdfQfmqoI/s1119/Screenshot_20260422_084629_TikTok.jpg

អ្នកគាំទ្រផ្សេងទៀតក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះការកែកុនរបស់តារាចម្រៀងរូបនេះ ខ្លាច សុខ ពិសី ប្រឈមនឹងហានិភ័យនៅពេលចាស់ទៅ។ គណនីមួយបានសរសេរថា «គាត់កែខ្លាំងពេក ខ្លាចពេលអាយុកាន់តែច្រើនទៅ គឺពិបាកហើយ សុំទោសផងបើខ្ញុំនិយាយប៉ះពាល់ សុំហ្វេនៗពិចារណា កុំខឹងខ្ញុំអី»៕