Home តារាជាតិ កុយ អេនណា ស្លៀកឈុតប្រពៃណីខ្មែរដើរពេញទីក្រុងញូវយ៉ក

កុយ អេនណា ស្លៀកឈុតប្រពៃណីខ្មែរដើរពេញទីក្រុងញូវយ៉ក

96
0

បវរកញ្ញា កុយ អេនណា បានធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតបន្ទាប់ពីរូបនាងឆ្លៀតពេលពីការងារសម្តែងនៅសហរដ្ឋអាម៉េរិកបានស្លៀកឈុតប្រពៃណីខ្មែរបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅទីក្រុងញូវយ៉ក។ តាមការបញ្ជាក់ពីរូបនាងផ្ទាល់ទីក្រុងនេះគឺជាកន្លែងក្នុងថ្ងៃស្រមៃរបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0geHNHxk0zcB-h-d0s1gU_eASeccU-bpgBYrzIEnRKwkRwK-_NC7CGFn4CnFrr8WoTQtYT7v6KWQ3mZXoL_qvyx3AQRq1NJ65nhMaXJK9auxHpO3mwntS0nwhlQSHtS7MrjFdMCL-bZSoNgaQOxtoYXi03ybC2sM4WQ5ou6dDm0qGeVl2mxTa-d18uEnN/s2048/image_2026-04-21_16-02-36.png

ប្រិយមិត្តនិយមតាមដានបវរកញ្ញា កុយ អេនណា ប្រាកដជាជ្រាបមកហើយថារូបនាង លោក នេន ទុំ ឈីន រតនៈ និងអ្នកផ្សេងទៀតបានចេញទៅសម្តែងជូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិកក្នុងរដូវកាលពីពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ ក្រៅពីសម្តែងយកថវិកា កុយ អេន ណា បានឆ្លៀតពេលរបស់ខ្លួនចូលរួមផ្សព្វផ្សាយពីវប្បធម៌ជាតិទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX4hZng5YIgruQNquwXSuAOoFDFYpUuM5A0XjjqwpmRWlwjt2m7un1aj8iW7KHCr7t7f6yfdGHAGIWyecLK2S087pfk2xvNKRSvyiQ21y6YgV1AEUc0cfsgdMF8RAMw7jobLikNTvPOnvW5KCQxHiLDqlj6CQ90kUqiWU1iSCGB4hD8XaRSEfrINPI1C-3/s2048/image_2026-04-21_16-02-26.png
តាមការបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី២១ ខែមេសា ម៉ោងនៅកម្ពុជា កុយ អេនណា បានបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរនាពិធីមង្គលការឈរនៅតំបន់ Time Square ទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក។ កុយ អេនណា បាននិយាយនៅក្នុងវីដេអូថានេះគឺជាលើកទី១សម្រាប់នាងដែលបានមកនេះហើយនាងពិតជាមានអារម្មណ៍រំភើបរីករាយមែនទែនពីព្រោះនេះគឺជាក្តីសុបិនមួយក្នុងការមកដល់ទីនេះ។ ក្នុងពេលដែលបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីមង្គលការ កុយ អេនណា បានបង្ហាញពីមោទនភាពដែលនាងកើតមកជាកូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4m25W8_55YEFyUwp4A5B-ORncyJII1N23UXO3GvyHJIkHPaHQXGrO-CuGyKyaeF53uTPTLsvEEbQ3O01okrbrtWK3Q5u7gUpS8vlJMl-auSqtRf9yoIFh5iiykKzrAMJg-msfIAdf6Itl2o3QY9ir5hl4fg34xlTmZMOA32kKH9tDvbV1A84fXlvi8EQQ/s2048/image_2026-04-21_16-02-27.png

វីដេអូរបស់ អេនណា បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនដោយមានការបញ្ចេញមតិកោតសរសើរនិងពេញចិត្តចំពោះសកម្មភាពរបស់បវរកញ្ញាខ្មែររូបនេះណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqne-rI5niwhQXn196uCxw7NFgfygDcLll5ZdYUIs-RiLt4TKieLb3caFrpAxisGEtd-a-C57l5u7QUFgd1XhpQlJJQU2KPUseb574KstDhUhyphenhyphenPUB3DkucjYkMi-hwcL_y8TIPETEdK4coTKqCapzHNmj-CtWz4EBLyunwzyHVHOQON4bC87ypX9vIK7Fw/s2048/image_2026-04-21_16-02-32.png
កុយ អេនណា គឺជាលំដាប់រងទី១នៅក្នុងការប្រកួតបវរកញ្ញាដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ សកម្មភាពសប្បុរសធម៌ ការបង្ហាញពីតំបន់ទេសចរណ៍ និងឥទ្ធិពលផ្សេងទៀតបានជំរុញឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីរន្ធឺហើយបណ្តាញសង្គមហេ្វកប៊ុលរបស់នាងមានអ្នកតាមដានរហូតដល់១លាននាក់៕