ការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងកងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹករបស់អាមេរិក ហ្វីលីពីន និងជប៉ុន សរុបជាង១ម៉ឺន ៧ពាន់នាក់ បានចាប់ផ្តើមហើយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដែលមានរយៈពេលរហូតដល់១៩ថ្ងៃ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ ។ សមយុទ្ធនេះធ្វើឡើងស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ាមិនទាន់បញ្ចប់ និងស្របពេលចិនដាក់សម្ពាធលើតៃវ៉ាន់ ។

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំសហរដ្ឋអាមេរិក ហ្វីលីពីន និងជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយធំប្រចាំឆ្នាំឈ្មោះ «Balikatan» រយៈពេល១៩ថ្ងៃ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ស្របពេលស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ។ ការធ្វើសមយុទ្ធនេះមានកងទ័ពចូលរួមរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ក្នុងនោះមានកងទ័ពជើងគោក កងទ័ពអាកាស ជើងទឹក រួមទាំងកងទ័ពមកពីប្រទេសផ្សេងទៀត ដូចជា ៖ អូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ។
ជប៉ុនបានបញ្ជូនកងទ័ពមកចូលរួមសមយុទ្ធលើកដំបូង ចំនួន១,៤០០នាក់ ដើម្បីសាកល្បងការបាញ់កាំជ្រួចម៉ាក Type 88 ទៅកាន់គោលដៅដែនសមុទ្រនៅឆ្នេរភាគខាងជើង ព្រមទាំងបញ្ជូននាវាវាយប្រហារ នាវាពិឃាត និងនាវាប្រឆាំងឧទ្ធម្ភាគចក្រ មកចូលរួម ។ រីឯអាមេរិកបានបញ្ជូននាវាល្បាត និងនាវាវាយប្រហារមកចូលរួមជាមួយនាវា Frigate របស់ហ្វីលីពីនចំនួន២គ្រឿង និងនាវាកាណាដា១គ្រឿងទៀត ដែលការធ្វើសមយុទ្ធ ក៏ស្របពេលចិនបង្កើនការដាក់សម្ពាធកងទ័ពជុំវិញតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន និងគំរាមប្រើប្រាស់កម្លាំងកងទ័ពគ្រប់គ្រងតៃវ៉ាន់ ។
ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពអាមេរិក ហ្វីលីពីន និងជប៉ុន ចាប់ផ្តើមឡើងកាលពីថ្ងៃទី២០ ខែមេសា ដោយមានការហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះរវាងហ្វីលីពីន និងចិន ប្រឈមមុខគ្នាជាច្រើនលើក ។.jpg)
កងទ័ពចូលរួមសរុបរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ក្នុងនោះមានកងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹក រួមទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ចូលរួមផងដែរ ក្រោមឈ្មោះ «Balikatan» ។ តាមការអះអាងរបស់អ្នកនាំពាក្យការធ្វើសមយុទ្ធអាមេរិក គឺវាជាឱកាសបង្ហាញពីសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈសេរី និងបើកចំហ ។
.jpg)
សមយុទ្ធនេះធ្វើឡើងស្របពេលអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែល ជិតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ ដែលសង្គ្រាមរវាងប្រទេសទាំង៣ ធ្វើឱ្យមានវិបត្តិថាមពលលើពិភពលោក និងប៉ះពាល់យ៉ាងខ្លាំងដល់ហ្វីលីពីនដែលពឹងផ្អែកលើការនាំចូលថាមពលពីក្រៅប្រទេស ។.jpg)
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា ដោយសារប្រទេសហ្វីលីពីនស្ថិតនៅក្បែរកោះតៃវ៉ាន់ និងព័ទ្ធជុំវិញដោយដែនទឹក ទើបសង្គ្រាមកាន់កាប់តៃវ៉ាន់ បានអូសទាញហ្វីលីពីនឱ្យពាក់ព័ន្ធទាំងដែលយើងមិនពេញចិត្ត ៕










