Home តារាជាតិ កូនខ្មែរថែមរតកដូនតា! អាយ៉ៃឆ្លើយឆ្លងរវាងអ្នកនាង ខាត់ សុឃីម និងលោក ដួង សុខគា មានការគាំទ្រយ៉ាងច្រើន

កូនខ្មែរថែមរតកដូនតា! អាយ៉ៃឆ្លើយឆ្លងរវាងអ្នកនាង ខាត់ សុឃីម និងលោក ដួង សុខគា មានការគាំទ្រយ៉ាងច្រើន

74
0

ជ្រើសរើសប្រធានបទពេញនិយមពីបណ្តាញសង្គមពីសត្វតាលូនទូនបូកជាមួយនៃការច្នៃប្រឌិតពាក្យពេចន៍បរទេសនៃអាយៃឆ្លើយឆ្លងរវាងអ្នកនាង ខាត់ សុឃីម និងលោក ដួង សុខគា បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងច្រើនខណៈបច្ចុប្បន្នសិល្បៈបែបនេះពុំសូវមានការសម្តែងទូលំទូលាយនោះទេ។ ការគាំទ្រនេះជាការអភិរក្សនិងថែរក្សាមរតកដូនតាខ្មែរដើម្បីកុំឱ្យបាត់បង់នៃសិល្បៈបុរាណខ្មែរមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ0A8RShyphenhyphen2PRbEJdWpVOtOPaHGO7Pb6rNRCUYm_oQOh14T5M_QfDWagHVQS4a2dF90QG3oKadWZWlCBgsKE7i-Cxplj_1Ney1RgRnNdWwaea8fnm4ybE9DLRehjhRnpoXLyiaeMvta6XFHhmz3b3c6yCyL4Psr3iDCQEe8j8Co_Z6UfUXuytDJw-wGUo3J/s2048/image_2026-04-20_15-56-48.png
នៅក្នុងកម្មពិធី «នគរសង្ក្រាន្ត» ដែលទើបបញ្ចប់ថ្មីៗនេះពោរពេញដោយការចងចាំល្អៗក្នុងការលើកស្ទួយសិល្បៈវប្បធម៌ខ្មែរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ជាមួយនឹងការបង្ហាញវប្បធម៌ចម្រុះសិល្បៈអាយ៉ៃ ដែលពុំសូវមានការសម្តែងច្រើននាសម័យបច្ចុប្បន្នបានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីអ្នកនាង ខាត់ សុឃីម ចាប់ដៃគូច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយនឹងលោក ដួង សុខគា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmn0joCpPpJPEg8ygQEzaO2gRODDy4IyJaOA8sNsdWPJ0mSbEJ3fI_5dqtYtZqD3SRNG9ho7D4lAaRKGCQv54sXzb9OZLPsx-1Cj2711zIdGEjci1TgD3Ow6OFZR8beq1rtfPAiSYz6bj0M4UrPVawU6X7kuTwGHisPM0WY3saeXPpWTbj14NeIQIkWHaL/s2048/image_2026-04-20_15-56-45.png
សិល្បករជើងចាស់ដ៏ចំណានទាំងពីររូបបានជ្រើសរើសប្រធានបទលេបខាយពាក្យសម្តីដោយលើកពីអ្វីដែលបានផ្ទុះនៅលើបណ្តាញសង្គមមកច្រៀងឆ្លើយឆ្លងផ្តុះផ្តងវាចាយ៉ាងស៊ីសង្វាក់បូករួមជាមួយនឹងទម្រង់បុរាណលាយសម័យ។ ក្រៅពីការច្រៀងឆ្លើយឆ្លងបែបសប្បាយៗ បង្កបរិយាកាសរីករាយនៅក្នុងកម្មវិធីអ្នកទាំងពីរក៏បានច្រៀងអាយ៉ៃឆ្លងឆ្លងពីអត្ថន័យសិរី៣ប្រការនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjImneRsYHAVzoRAkFDalf6lNg_nXPuuhmQDKemulEC6ljQ0fZpiMSjIjM6KMHeIBztJdtCo-eqZqPVqnUNgfV6zbHFOTUqDCPunQIHAYoJ-mVacW4Mfr4XVIDtxOsy_F1CFVZEudWrcdw2dZsAOKgigq4gjLj61WwZNugifzZqmGO42ac4tAkSXmdcp155/s2048/image_2026-04-20_15-56-39.png
បន្ទាប់ពីវីដេអូអាយ៉ៃឆ្លើយឆ្លងរវាងលោក ដួង សុខគា និងអ្នកនាង ខាត់ សុឃីម បានបង្ហោះធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងច្រើន។ ឆ្លើយតបទៅនឹងការគាំទ្រនិងការអភិរក្សនៃសិល្បៈអាយ៉ៃនៅយប់ថ្ងៃទី១៩ ខែមេសា តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារថ្លែងអំណរគុណទៅកាន់ទស្សនិកជនដូចគ្នាបន្ទាប់ពីឃើញសន្ទុះគាំទ្រច្រើន។ អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងក្រៃលែងដែលបានបំរើអារម្មណ៍ទស្សនិកជនចំពោះសិល្បៈទម្រង់មួយនេះដោយអ្នកនាងជឿជាក់ថាអ្នកជំនាន់ក្រោយនឹងជួយថែរក្សាឬក៏បន្តវេនឱ្យទម្រង់អាយ៉ៃមួយនេះ ការតែរីកចម្រើនទៅមុខទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie9BYFMqboA5__9VYqO4T2DG9gyV0mSctsroIFXSespk1jRMWKG8YfNIzA2RERaGxXypJsd4QLbVnyJ4UG72S8Zu2HELtSXw0p1RDfzviGDKXCbVJ3Y9m0iz2i3HMZRTjgIJUoGcGhTLw7OjlJ7bxialpdLJeizBmvjz5kX3riMMLOdZlo6X7y2UQzeLNu/s2048/image_2026-04-20_15-56-36.png
ការគាំទ្រសិល្បៈអាយ៉ៃពីពលរដ្ឋខ្មែរគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសិល្បៈបុរាណមួយនេះដើម្បីកុំឱ្យបាត់បង់នៅថ្ងៃក្រោយ។ ក្រៅពីការកម្សាន្តសើចសប្បាយអ្នកច្រៀងអាយ៉ៃក៏បានផ្តល់ជាចំណេះដឹងនិងសារអប់រំមួយចំនួនទៅកាន់អ្នកស្តាប់ផងដែរ៕