រលកកម្ដៅដ៏ខ្លាំងក្លាមិនធ្លាប់មាន! យោងរបាយការណ៍ថ្មីៗនេះបង្ហាញថា ប្រទេសនានានៅទូទាំងតំបន់អាស៊ានកំពុងជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ជាងធម្មតា ដោយនៅក្នុងប្រទេសខ្លះសីតុណ្ហភាពបានឡើងដល់ 49°C ដែលបង្កើតកំណត់ត្រាថ្មីក្នុងតំបន់ ហើយមានឱកាស 80%–100% នៃអាកាសធាតុក្តៅជាងធម្មតាក្នុងរដូវកាលបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។
.jpg)
អ្នកវិទ្យាសាស្ត្រនិយាយថា រលកកំដៅនេះមិនមែនបណ្តាលមកពីកត្តាតែមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃអែលនីញ៉ូ លំនាំអាកាសធាតុតាមរដូវ និងការប្រែប្រួលអាកាសធាតុរយៈពេលវែង ដែលទាំងអស់នេះធ្វើការរួមគ្នាទៅផ្ដុំកំដៅលើតំបន់មួយចំនួន។ ស្របគ្នានេះដែរ ជាមួយនឹងកម្រិតភ្លៀងធ្លាក់តិច មេឃស្រឡះ និងខ្យល់បក់ខ្សោយ វាបានបង្កើតលក្ខខណ្ឌកាន់តែអាក្រក់ទៅៗ ដែលអនុញ្ញាតឱ្យកំដៅកកកុញយ៉ាងឆាប់រហ័ស – ជាពិសេសនៅក្នុងទីក្រុង។
.jpg)
របាយការណ៍ដដែលនេះបង្ហាញថា នៅប្រទេសវៀតណាម សីតុណ្ហភាពបានឡើងដល់ 44.2°C ដែលជាកំណត់ត្រាខ្ពស់បំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេស ខណៈនៅប្រទេសថៃឯណោះ ខាងឧត្តុនិយមបានបង្ហាញការព្យាករណ៍ថាសីតុណ្ហភាពកើនឡើងដល់ 42–43°C និងមានរហូតដល់ 49°C នៅក្នុងតំបន់មួយចំនួន។ ក្រៅពីនេះ ប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងប្រទេសមួយចំនួនទៀតក៏បានជួបប្រទះនឹងកំដៅខ្លាំងផងដែរ ឯសីតុណ្ហភាពអាចមានលើសពី 42°C នៅកន្លែងជាច្រើន។.jpg)
អ្នកជំនាញបានព្រមានស្ថានភាពនេះថា គឺជា”រលកកម្ដៅដែលមិនធ្លាប់មានពីមុនមក” មិនមែនគ្រាន់តែជាការកើនឡើងសីតុណ្ហភាពធម្មតានោះទេ។ ជាមួយគ្នានេះ ផលប៉ះពាល់ក៏កំពុងត្រូវបានគេមើលឃើញរួចហើយដែរនៅទូទាំងប្រទេសអាស៊ាន។ គ្រោះថ្នាក់ដែលគេព្រួយបារម្ភជាងគេ គឺការកើនឡើងនៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល កង្វះជាតិទឹក និងការកើនឡើងនៃតម្រូវការថាមពលនៅទូទាំងតំបន់។
.jpg)
បច្ចុប្បន្នរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់ កំពុងដោះស្រាយជាមួយនឹងការខ្វះខាតទឹក ការកើនឡើងនៃតម្រូវការអគ្គិសនី ទប់ស្កាត់ហានិភ័យភ្លើងឆេះព្រៃ និងកង្វល់សុខភាពរបស់ប្រជាជន។ នៅកន្លែងខ្លះ អាជ្ញាធរថែមទាំងកំពុងប្រើប្រាស់វិធានការបន្ទាន់ដូចជាការដាំពពកដើម្បីធ្វើឱ្យសីតុណ្ហភាពត្រជាក់ និងគ្រប់គ្រងស្ថានភាពគ្រោះរាំងស្ងួត។
អាស្រ័យហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងទុកដាក់វត្ថុប្រើប្រាស់ជាពិសេសសម្ភារៈដែលងាយឆាបឆេះឲ្យបានត្រឹមត្រូវ ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយដែលមិននឹកស្មានដល់៕










