Home ព័ត៌មានអន្តរជាតិ ថៃកំណត់ម៉ោងឱ្យស្ថានីយប្រេងបិទ និងបើកលក់នៅទូទាំងប្រទេស

ថៃកំណត់ម៉ោងឱ្យស្ថានីយប្រេងបិទ និងបើកលក់នៅទូទាំងប្រទេស

151
0

ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្ថានីយនៅទូទាំងប្រទេសថៃត្រូវបានកំណត់ឱ្យឈប់លក់ប្រេងឥន្ធនៈចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៥ភ្លឺ ឱ្យស្របតាមវិធានការសន្សំសំចៃប្រេងរបស់រដ្ឋាភិបាល បន្ទាប់ពីការខ្វះខាតប្រេងនៅប្រទេសថៃ និងតម្លៃកើនឡើងដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ាមិនទាន់បញ្ចប់ ។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃនឹងកំណត់វិធានការផ្សេងទៀតដើម្បីសន្សំសំចៃប្រេង និងកាត់បន្ថយផលប៉ះពាល់ពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8nBg0UlzxW9L5d3mOUB4cscF6FbJxA4YcpRKLQSWyIhWfv7TaiNSzzqQVGTdDqXSSl74yi2T6mEv60_INqwlI8u2lJmVxumJ_KvsB3lu_dTvVBD0tAb9p43vICzQ3N32NYe8lLPsoCgjNiawgDPiBaAGpnoGM12n3jH7dWj_4L9q5LvqSSqyxLUWFVnUa/s1280/photo_2026-04-08_08-19-45.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ លោកនាយកដ្ឋមន្ត្រី Anutin Charnvirakul បានកំណត់វិធានការសន្សំសំចៃប្រេងបន្ទាប់ពីប្រទេសថៃខ្វះខាតប្រេងយ៉ាងខ្លាំង គឺកំណត់ឱ្យស្ថានីយនៅទូទាំងប្រទេសឈប់លក់ប្រេង ចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៥ភ្លឺ ដែលវិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី២០ ខែមេសា ក្រោយបញ្ចប់ពិធីចូលឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbczeofnl3J4dpUDtrAzgUjZClvLTem6eBcGOFuYc3YE_p1FsvJGAWWkXODsjwd5v9b5u7cvLo4HxjzRRXIZq64HlD84CsOPtvmW6GivbJq6YBmBxXfxwWzLxH1poiCosL0YA8NiXpu5tZpL3IJ3JGhaHI4acq8FfHOHSSPbI_Jq3Z6w8HO0kEc06q5xC5/s1280/photo_2026-04-08_08-19-46%20(2).jpg
កាលពីព្រឹកថ្ងៃទី៧ ខែមេសា នៅក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី Anutin និយាយថា បានកំណត់វិធានការសន្សំសំចំប្រេងដោយឱ្យស្ថានីយបើក-បិទតាមពេលវេលាកំណត់ដើម្បីឱ្យមានប្រេងប្រើប្រាស់គ្រប់គ្រាន់ក្នុងប្រទេស ។ ក្រៅពីនេះ នឹងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រង និងតាមដានស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយព្យាយាមសន្សំសំចៃប្រេងតាមគ្រប់វិធី ព្រមទាំងកំណត់វិធានការប្រើប្រាស់ប្រេងសន្សំសំចៃបំផុត ។

ការកំណត់ឱ្យស្ថានីយនៅទូទាំងប្រទេសឈប់លក់ប្រេងចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៥ភ្លឺ គឺចាប់ផ្តើមអនុវត្តពេលពលរដ្ឋត្រឡប់មកពីចូលរួមពិធីចូលឆ្នាំនៅស្រុកកំណើត ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI_DZ77fhP82ZdZMzdiAwOnDtrMTV-UUQHC5nNDebz4iBFi5G9jO3J1qZyKaYBpLYT1FPSEUTkSeH1lJpQniiLod6UpiJf0ElrUK6sr5Gtsgw-ukpYgWdd0jDmLHLi69EkXYBKyz4VNm0UmPx8H_Rht3MtjJVOHOJX_v3q3gZXC3Atrk6fyfEqocvtRFKs/s800/photo_2026-04-08_08-19-46.jpg
បើតាមសេចក្តីរាយការណ៍ វិធានការឱ្យស្ថានីយបើក-បិទតាមពេលវេលាកំណត់នេះ មិនមែនជាការបិទសេវាកម្ម ឬបិទការលក់ប្រេងទាំងអស់ទេ ប៉ុន្តែនឹងអនុញ្ញាតឱ្យលក់ប្រេងមួយចំនួន ។ ក្នុងចន្លោះពេលនេះ ស្ថានីយនានាអាចលក់បានតែប្រេងម៉ាស៊ូត B20 ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា លោក Anutin បានបង្ហោះសារក្នុងហ្វេសប៊ុកនិយាយពីស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាឡើងកំដៅ ដោយមានការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រចម្រាញ់ប្រេង ដែលធ្វើឱ្យពិភពលោកខ្វះខាតថាមពល ជាពិសេស ប៉ះពាល់ការបញ្ជូនប្រេងពីតំបន់មជ្ឈិមបូព៌ាទៅប្រទេសផ្សេងៗ ។ លោកជឿថា សង្គ្រាមនេះនឹងកាន់តែខ្លាំងក្លា ហើយអូសបន្លាយពេលយូរទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvEoQy3V9EnwV5L925ZlxmUK0jcleosEIVM3ACZbAe-FHUS8YQMafUAjCEM2QlntLwIKNuhIDYGHoImNnTOKjm1BPfxivp50_XeEmsRpyS2q9KQImXi5iga7GMQzy7H957trlRZ8bW82gRUXYh6OjRy9RaIL7lzcyh8dftyfRNK3hZgDlxYqMWYzc_Zth3/s1000/photo_2026-04-08_08-19-47.jpg
បញ្ហាដែលប្រទេសទាំងអស់ត្រូវប្រឈមនោះ មិនមែនតែតម្លៃប្រេងកើនឡើងទេ ប៉ុន្តែនឹងពិបាកនាំចូលប្រេងពីក្រៅប្រទេស ហើយថៃក៏ជាប្រទេសមួយដែលត្រូវការនាំចូលប្រេងឆៅពីប្រភពជាច្រើន ។ ហេតុនេះ រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការឱ្យប៉ះពាល់តិចបំផុត ដោយមន្ត្រីរាជការ វិស័យឯកជន និងពលរដ្ឋ ត្រូវធ្វើការពីផ្ទះ (Work From Home) ឬធ្វើការពីទីកន្លែងណាមួយ (Work From Anywhere) ដើម្បីសន្សំសំចៃប្រេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZix36ulQmX4UBVAhrsOgbGbolImlfuOga9rRvuvCzH2MpbcRY4vJc65oCfVFXNOrhNnDRXIVHL8o8kTXvkkRxEzFX6Ie81EStLDsqXPQXBmtsEgrG8t2xUeaKpWUkZ9x_JXTe48HD5Ny5Se4Fg8qbGLWZh2MnX76Sptiz3ngFz4cq62Rr3VS8Qu8Z568O/s1140/photo_2026-04-08_08-20-04.jpg

ក្រៅពីនេះ ត្រូវកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន និងងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ឬប្រើប្រាស់យានជំនិះរួមគ្នា ។ ឆាប់ៗនេះ រដ្ឋាភិបាលថៃនឹងកំណត់វិធានការផ្សេងទៀតក្នុងការសន្សំសំចៃប្រេង ៕