Home តារាជាតិ អាកាសធាតុក្តៅខ្លាំង ណាន វីសារ សំណូមពរឱ្យអ្នកជិះឡានផ្តល់អាទិភាពដល់អ្នកជិះម៉ូតូ

អាកាសធាតុក្តៅខ្លាំង ណាន វីសារ សំណូមពរឱ្យអ្នកជិះឡានផ្តល់អាទិភាពដល់អ្នកជិះម៉ូតូ

97
0

តារាចម្រៀង ណាន វីសារ បានសំណូមពរដល់អ្នកធ្វើដំណើរដោយឡានគួរតែផ្តល់អាទិភាពដល់អ្នកធ្វើដំណើរដោយម៉ូតូក្នុងអាកាសធាតុក្តៅខ្លាំងបែបនេះ។ ការចេញមកសំណូមពរបែបនេះដោយសារតែ វីសារ បានជួបហេតុការផ្ទាល់ភ្នែកដោយឃើញអ្នកជិះឡានខំប្រឹងប្រជែងជាមួយនឹងម៉ូតូប្រញាប់ជាងអ្នកជិះម៉ូតូទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrFpNX8ODajm7ooK6dNBlxlLV1MNgSHd-EomhrwA305TM56UwEMau0CSFAMDwY5Fk8FyP0Qk-rq2Ua98F9axzCwwbkEVAq7SFXjwRI08MNbQhLALRSbOm0hw7YDhMAtBNy7MEkvxvGOtgykRIjmjOJfd10NpRqQjHIZMPsN_z8sQLvjSzpiDfXKKI3OUHH/s2048/image_2026-04-06_09-48-01.png

នៅលើ Story តារាចម្រៀង ណាន វីសារ អតីតបេក្ខជនលេចធ្លោមួយរូបក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានបង្ហោះថា «ក្នុងអាកាសធាតុក្តៅបែបនេះខ្ញុំសូមសំណូមពរដល់បងប្អូនដែលបើកឡានសូមមេត្តាយោគយល់ដល់អ្នកជិះម៉ូតូផង។ មុននេះខ្ញុំឈប់ចាំស្តុប ហើយឃើញប្អូនស្រី ម្នាក់ឈប់ចាំដូចគ្នា ប្រហែលមួយនាទីក្រោម ថ្ងៃក្តៅខ្លាំង តែពេលស្តុបពណ៌បៃតង មានឡានមួយប្រញ៉ាប់រុលទៅមុខរហូតដល់កៀរប្អូនស្រីនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQMbo8C5Z60NQ8k6Abruzc5I5pVPWCU2i_Mlgxo7FqPuLzpevYbhHCkdDVjxeH9P_9QSlHgwxuI3fJAcEIpprIEIACvBuqnH9AgWZkyuAqQQhaL6Bv9bavGDBcY687ZBMXtmwWTN7hdNdm_dU59sFtY0G38e9nZW843gSTxpgCaBhYPmed6L6c7b01ot6/s2048/image_2026-04-06_09-48-04.png

តារាចម្រៀងរូបនេះលើកឡើងទៀតថា «មិនដឹងថាឡាននោះប្រញាប់ប៉ុណ្ណាឡើយតែមេឃក្តៅចឹងអ្នកជិះម៉ូតូអត់មានអីការពារកម្ដៅទេ។សូមបើកបរដោយ ប្រុងប្រយ័ត្ន និងគិតគូរគ្នាបន្តិច ព្រោះ សុវត្ថិភាព គឺសំខាន់ជាងការប្រញាប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAr7fM5LYwM1cjZzxqaJAEiG9HioXFjPQfJ6y2zBU1sWgOCytCY-41lep-1diqEKX9Zc_Ibm9iudvpzPkqM09GSAr8pOqgyvFWo5naQRu0EH4TE3lNxNQEsTmZIxjUVwdgQ_G6SoTrR1MPGNwl_f8Fq3IBR5iqR_V4n73bB2awBdkpJREGfeebn5N90ijN/s1280/59439574_2001253966848415_564575418154221568_n.jpg

គួរជម្រាបជូនថាបើតាមសេចក្តីប្រកាសពីក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា តំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ និងតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGt3p1VNe_o0Z4axA_512CINT6Uwa13DId9ReWnZapw39nhMQoUIZSh3VdN__9CQtxIdutA8OH99jZ6CHk_68-kCuQsWSHguaH4AosAdKqQ0sPHAf5d-R4TQnNmpDokfmQ8ANr8-sqMkISAJriUClf7Xajgt-ncJe0WbLmQsXbC_38zbEw017LN81uKDEB/s1280/59700239_2001253940181751_7857798180207853568_n.jpg

ណាន វីសារ បានធ្វើឱ្យទស្សនិកជនស្ងប់ស្ញែងយ៉ាងខ្លាំងកាលពីកន្លងមកនេះបន្ទាប់ពីលោកបានប្រើប្រាស់សំឡេងរបស់ខ្លួនជិះម៉ូតូឆ្លងកាត់ចំនួន៨ខេត្ត ឆ្លងកាត់ហាលក្តៅហាលខ្យល់ដើម្បីគៀងគរថវិកាជួយដល់ប្រទេសជាតិក្នុងពេលដែលថៃឈ្លានពានទឹកដីកម្ពុជា។ ដើម្បីតបស្នងនិងការដឹងគុណដល់កងកម្លាំងជួរមុខដែលបានពលី ណាន វីសារ ថែមទាំងកោរសក់ទៀតផង៕