Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអែលទាញគ្រិស្តបរិស័ទឲ្យថ្កោលទោសទង្វើអ៊ីរ៉ង់ តែមិនមើលពីអ្វីដែលខ្លួនធ្វើលើប្រជាជនមូស្លីម

អ៊ីស្រាអែលទាញគ្រិស្តបរិស័ទឲ្យថ្កោលទោសទង្វើអ៊ីរ៉ង់ តែមិនមើលពីអ្វីដែលខ្លួនធ្វើលើប្រជាជនមូស្លីម

94
0

ម្រាមមួយចង្អុលទៅកាន់គេ តែភ្លេចថាម្រាមបីទៀតបែរមករកខ្លួនឯង! ថ្មីៗនេះវោហាសាស្រ្តរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្កឲ្យមានភាពចម្រូងចម្រាស់ជាខ្លាំង តាមរយៈការជំរុញឱ្យអ្នកកាន់សាសនាគ្រិស្តថ្កោលទោសអ៊ីរ៉ង់ចំពោះការធ្វើឲ្យបាត់បង់ជីវិតគ្រិស្តសាសនិកក្នុងសង្គ្រាមដែលខ្លួនវា.យប្រហារលើពលរដ្ឋមូស្លីមដែលកាន់សាសនាឥស្លាមយ៉ាងដំណំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnUMZM3gUwCq9AnwpBA1zmSEPJYIQ4IDyoUzlwwUu6SZzg5hYLlo2TQIxAZ2oTKm0zv3NPIZ-1DXfSIHDIISibfw6c7pBe-Lh3yR4e4nbNIqgZwwBdbg_-bZ23SSMtiOU5MZeLKmOX7ND26uBFin2UjDHlzsl3pfF3cLknxXTiNPP2TRfxNkieoSyVxzDN/s1024/photo_2026-04-06_11-13-28.jpg
យោងតាមសារដែលបានបង្ហោះនៅថ្ងៃទី ៥ ខែមេសា ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយរបស់គ្រិស្តសាសនិក លោក Netanyahu បានលើកឡើងថា គ្រិស្តបរិស័ទត្រូវបានគេធ្វើទុក្ខបុកម្នេញនៅទូទាំងមជ្ឈិមបូព៌ា នៅក្នុងប្រទេសស៊ីរី លីបង់ នីហ្សេរីយ៉ា តួកគី និងលើសពីនេះ។ ជាមួយនឹងការលើកឡើងបែបនេះ លោក Netanyahu បានចាត់ទុកសកម្មភាពអ៊ីរ៉ង់ថាជាការបង្កអស្ថិរភាព ដោយអំពាវនាវឱ្យគ្រិស្តបរិស័ទនៅជុំវិញពិភពលោក ចូលរួមថ្កោលទោសនិងប្រឆាំងជាមួយអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIn5KoGVcDLiCRUznvIk0RygtktcfiJMJPs_zuNmwG9_U5rN8oBoxaGR-9bp3LCOaDYpLTivHyCHBaPrxLt1JZm3-pn63nOiiePe3MFtiunIwFw_Owz0z945L9rNm67sFKa4OFZKX2Dvm46mfaWX2ula4snSK24NXt9JJ-iKjqBeX4aM-lH7krqPvpbE-S/s1280/photo_2026-04-06_11-13-28%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះបានបង្កឱ្យមានមតិប្រតិកម្មតបវិញយ៉ាងខ្លាំង ដោយសារមនុស្សជាច្រើនយល់ឃើញថា ជម្លោះដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល បានបណ្តាលឱ្យមានអ្នកស្លា.ប់ និងរបួសយ៉ាងច្រើនជាហូរហែរ ហើយភាគច្រើនគឺជាជនជាតិមូស្លីម។ កន្លងមកមានរបាយការណ៍អន្តរជាតិសំខាន់ៗមួយចំនួនបានបង្ហាញថា សោកនាដកម្មទាំងនោះ កំពុងបង្កើនការព្រួយបារម្ភផ្នែកមនុស្សធម៌ និងការពិតដ៏ស្មុគស្មាញនៃសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitQ063W_Agwa21oyPZ-IWWkUY2D3H0jONRxMlcLldgrq2iKkVLxJDyoWLIedS6HZ33SeIdPrjQy3mzkFEMDcRkjg6734fiBb9nUy2a-hsZwa0tfjQmkK_JWAkQu3nP3s0YjJOBCHoggzImP5eKAXJNSIWa0Bo3VHBt0eeWCRSdNFRMToXwc8SGGRWlYdXP/s1280/photo_2026-04-06_11-13-28%20(4).jpg

អ្នកវិភាគនិយាយថា ការសន្ទនាបច្ចុប្បន្នឆ្លុះបញ្ចាំងពីគំរូដ៏ទូលំទូលាយមួយនៅក្នុងជម្លោះសម័យទំនើប ដែលមេដឹកនាំនយោបាយស្វែងរកការគាំទ្រពីអន្តរជាតិដោយអំពាវនាវដល់តម្លៃរួម រួមទាំងអត្តសញ្ញាណសាសនា។ ក្នុងពេលជាមួយគ្នានេះ យុទ្ធសាស្ត្របែបនេះអាចធ្វើឱ្យមានការបែកបាក់កាន់តែស៊ីជម្រៅ និងបង្កឱ្យមានការរិះគន់ ប្រសិនបើពួកគេត្រូវបានគេមើលឃើញថាមើលរំលងផលវិបាកនៃវិបត្តិមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWogo5_per7U1rkf1mGamQE7ZDbyKlx3q-GymbY2qTBBmB__F27Uq5idk8HTuq78f3gPxT487xWg8Qv3upmje-9rGZGwCOU8iLqMPiTmGxNW9EwzbQd-e6OaKj3cW1stxk1MZzNqGC3qva1wWkkbBwBHx96PLxNzIG_Gh7qhfIolpaGTHbW1H3w46KR9jP/s864/photo_2026-04-06_11-13-28%20(5).jpg

បញ្ហានេះបានបង្ហាញពីបញ្ហាប្រឈមនៃការធ្វើឱ្យមានតុល្យភាពរវាងសារនយោបាយ ការទូតអន្តរជាតិ និងការពិតនៅលើដី ស្របពេលដែលភាពតានតឹងនៅក្នុងតំបន់នៅតែបន្ត។ ទន្ទឹមគ្នានេះ ការជជែកវែកញែកជុំវិញការកត់សម្គាល់របស់លោក Benjamin Netanyahu ក៏បានគូសបញ្ជាក់ពីភាពរសើបនៃការរួមបញ្ចូលគ្នារវាងសាសនា និងសង្រ្គា.មនៅក្នុងបរិយាកាសសកលដែលកំពុងស្ថិតក្នុងអស្ថិរភាពផងដែរ៕