Home ព័ត៌មានអន្តរជាតិ អ្នកវិទ្យាសាស្ត្រចិនបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រ

អ្នកវិទ្យាសាស្ត្រចិនបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រ

225
0

អ្នកវិទ្យាសាស្ត្រចិនទទួលបានជោគជ័យក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រដោយផ្អែកលើការផ្លាស់ប្តូរទំនាញផែនដី ហើយពួកគេរំពឹងបច្ចេកវិទ្យាថ្មីនឹងក្លាយជាយុទ្ធសាស្ត្រសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ក្នុងការកំណត់ទីតាំងនាវាមុជទឹកដែលកំពុងតែលាក់ខ្លួន ជាពិសេស នាវាអាមេរិក ខណៈមុនដំបូង អ្នកវិទ្យាសាស្ត្រចិនមានគោលបំណងស្រាវជ្រាវសម្រាប់ផ្នែកវិទ្យាសាស្ត្រ និងរុករកធនធានធម្មជាតិប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPE8Kz1TarGjD2-ExJH0X57rgwZ1XEioncUr7NSHz0VtT91xKK5IIfC20pTLIN3qbAoav_6dV_mxwbtVioqRoHyjRaLU63xy0xBj4d8pKv_SAGO4KeQKMOGgGgMj6yLVepbbfS9HKBJF_rrDfXHBcPVtvC-dp0wsxKoNDzB1lZSl79TvWrN4LpGYhy-a4j/s1280/photo_2026-04-06_15-06-12%20(3).jpg
បច្ចុប្បន្ន បច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនៅបាតសមុទ្រកំពុងស្ថិតក្នុងការអភិវឌ្ឍដំណាក់កាលដំបូង ហើយពេលអភិវឌ្ឍន៍រួចរាល់ បច្ចេកវិទ្យានេះនឹងអាចចាប់សញ្ញាទីតាំងនាវាមុជទឹកធំៗ ដូចជា ៖ នាវាអាមេរិក Ohio-Class ដំណើរការដោយថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពដឹកជញ្ជូនរហូតដល់១៨,០០០តោន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKqRplocY0s2TEVtk6uGerDos-ERADtIsVEPQis33xHJdcvcwja2mnBhby04fuXHCUvULxTnMsFfqBgUtW_D1T2WEpn5jkg-cuahOmaR9MkBO5ERXmyhDie42PJOV18PHzrcZ1yXNemiSPJvAI878vQE9yLiaow_9xAGF8wv4dEPHhDr7HYEGYwdOqm-p/s1280/photo_2026-04-06_15-06-12.jpg
វាជាបច្ចេកវិទ្យាទំនើបជាងការបង្កើតបច្ចេកវិទ្យាកន្លងមក ដោយសារអាចចាប់ទំនាញនៅបរិវេណជុំវិញខ្លួន ហើយនាវាមុជទឹកអាមេរិកមិនអាចលាក់ខ្លួនបានឡើយ ។ ការដំណើរការរបស់បច្ចេកវិទ្យា គឺចាប់សញ្ញាទីតាំងឧបករណ៍ធំៗដែលកើតឡើងនៅផ្នែកខាងក្រោយទំនាញ ដូចជា ៖ ប្រសិនបើមាននាវាមុជទឹក ឬអ្វីមួយឆ្លងកាត់ វានឹងចាប់សញ្ញាបានភ្លាមៗថា មានអ្វីមួយកំពុងបម្លាស់ទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_amoH0AK4v5SthPdxUTFRgIGzx2Dvvp-M4bMjqchXhDp2yyULtCXHZmB_MydrJMnfr9DHCgv2EEGD1v-wHAx5fb2fbtndEy1_o1uMUTqKSuRrn6bPZE3R_t2h-Q4ffqTRPYaV9m_H-b6ksjeEn2Y8PdjzTGXxQU33ohvsxvuHNlxRTtq_Mg1NnDMxtzv/s1200/photo_2026-04-06_15-06-11%20(2).jpg
អត្ថប្រយោជន៍សំខាន់បំផុតនៃការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរទំនាញផែនដី គឺនាវាមុជទឹកផ្សេងៗមិនអាចលាក់ខ្លួនបានទៀតឡើយ ខណៈប្រព័ន្ធបច្ចេកវិទ្យាចាស់ដែលចាប់សញ្ញាទីតាំងនាវាមុជទឹក ដូចជា ៖ Sonar Radar ឬការចាប់ដែនម៉ាញេទិកអាចរងការរំខានផ្សេងៗ ឬនាវាមុជទឹកអាចគេចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFicTZYK0pMLHHX-sMkwwX0JMqcJU5UDLEOzqevHx68Rxf4FWgrV5StGuITVIQ1hTatv5_2lS2yRc4Wr2vF1KFVtOiF1GUG44-RhuujZe6I2Idmogyy29ztE-Ps9cStTQxnrdHeJ5d3FOlbmzg6qGW72DF8-bDowlaoaq_Lw69-PwncwytnSX5vNSsbjt/s800/photo_2026-04-06_15-06-11%20(3).jpg

ទោះជាបច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការចាប់សញ្ញាទីតាំងនាវាមុជទឹក ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិនថា ពួកគេកំពុងតែអភិវឌ្ឍន៍វាជារៀងរាល់ថ្ងៃដើម្បីសម្រេចក្តីសុបិននាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQSXNOxQxcIzij6OVLa-q5UtTbmxPeLzc1zilS2RHXvBX8JnTiTYwhkOOO5fRskl7t8KBGHwruvCnfzYSANNCjuqAFKbLNFL0_9MTvN6fLHGbYd-R_3MaEH_Oh3YUPenAMbjFX-EXqjqabgatA6kt6apHw-r6EiFF8Iazxcet8uExfvCNhDpgyfv_4Kcip/s1280/photo_2026-04-06_15-06-11.jpg

បច្ចេកវិទ្យានេះបានឆ្លងកាត់ការធ្វើតេស្តនៅខាងក្រៅមន្ទីរពិសោធន៍រួចហើយ ហើយត្រូវបានចាត់ទុកជាការស្រាវជ្រាវមួយដ៏លំបាក ដោយសារបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកភាគច្រើនតែងតែទទួលសំឡេងរំខានផ្សេងៗ ដូចជា ៖ សំឡេងនាវាឆ្លងកាត់ សំឡេងខ្យល់ ទឹករលក និងសំឡេងគ្រោះរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1hPpqQzd14moYc6sKKPih1nG_1zuz3Vdcyd2liFpt7qPRfrDxcbnMxlxdRk2zoqj5zf3js9p-ivAyfDRTQKGhxq0-ryydT2Xh2AAQl2_IYsqfshoRw5tqiez71HUBrD_RRsNNrjJttvWruTVAZVdVmQZECNXEQV-1mR3L63D-7CBXoEk5leG_yN6D_Xk/s1280/photo_2026-04-06_15-06-12%20(2).jpg

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រចិនអះអាងថា បច្ចេកវិទ្យានេះអាចដំណើរការនៅកន្លែងមានសំឡេងរំខានច្រើន ហើយវានឹងត្រូវដំឡើងលើនាវាធ្វើដំណើរតាមសមុទ្រ យន្តហោះ និងដ្រូន ដែលក្លាយជាបច្ចេកវិទ្យាសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ៕