Home ព័ត៌មានអន្តរជាតិ ចែកគ្នាដឹង! អ្នកជំនាញខាងសុខភាពដាស់តឿន និងប្រាប់ពីវិធីសាស្ត្រថែទាំសុខភាពពេលអាកាសធាតុក្តៅបំផុតមុនចូលឆ្នាំថ្មី

ចែកគ្នាដឹង! អ្នកជំនាញខាងសុខភាពដាស់តឿន និងប្រាប់ពីវិធីសាស្ត្រថែទាំសុខភាពពេលអាកាសធាតុក្តៅបំផុតមុនចូលឆ្នាំថ្មី

90
0

នៅអំឡុងមុនចូលឆ្នាំថ្មីខាងមុខនេះ ប្រទេសថៃប្រឈមនឹងអាកាសធាតុក្តៅហែង និងបរិយាកាសខ្យល់ពុល ស្ទើរពេញផ្ទៃប្រទេស ។ ស្របពេលដែលកំដៅកើនឡើងក្តៅបំផុតរហូតដល់៤៣អង្សាសេ ដែលមនុស្សយើងអាចគ្រោះថ្នា.ក់ដល់ជីវិត ការកើនកំដៅនេះនឹងកើតមានឡើងនៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ហើយប្រទេសកម្ពុជាយើងក៏អាចរងផលប៉ះពាល់ពីការកើនកំដៅនៅប្រទេសថៃផងដែរ ព្រោះតែជាប្រទេសដែលមានភូមិសាស្ត្រក្បែរខាងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfF_fx5GCp_ZxJ95ANhD6Z9oLbhgBrrbInIj7ZVnLZi0isTvRmDxTFL2QWBDccU_LkeWdvy80YDFlww3oo2MCLnA2w-s6Zi3tjfU9syOfFsoxtkdy_NGXkZWUj8bsyhCluBNtj2csJee9rLpbY-fm08dBwpqn2n0NaYjAPTktoEv0l_KSSlKSfC8ms7AK/s1200/photo_2026-04-04_11-31-49.jpg

សារព័ត៌មាន ខេប៊ីអិន សូមដកស្រង់នូវសារដាស់តឿនរបស់អ្នកជំនាញខាងសុខភាព បរិស្ថានយកមកចែកបន្តដើម្បីការពារសុខភាពបងប្អូនប្រជាជនខ្មែរយើង ដែលបាន និងកំពុងតែធ្វើការនៅក្រោមកំដៅថ្ងៃ ដូចខាងក្រោមនេះ ៖

អ្នកជំនាញសុខភាព និងបរិស្ថានថៃ លោក ស៊ុនធិ ឃុតឆាវ៉ាត់ បានដាស់តឿនឱ្យថែទាំសុខភាពពេលអាកាសធាតុក្តៅបំផុត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ជាពិសេស អ្នករស់នៅភាគខាងជើង និងកណ្តាល ពីព្រោះសីតុណ្ហភាពនឹងកើនឡើងចាប់ពី៤២ ដល់៤៣អង្សាសេ ខណៈទីក្រុងបាងកក ៤១អង្សាសេ ។ បើស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងចាប់ពី៤១អង្សាសេ រយៈពេល១ម៉ោង នឹងប្រឈមការដាច់សរសៃឈាមខួរក្បាល និងប៉ះពាល់បេះដូង គួរចៀសវាងនៅក្រោមកំដៅថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល និងផឹកទឹក២លីត្រក្នុង១ថ្ងៃដើម្បីរក្សាសីតុណ្ហភាពរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPawtQbaQoCW23G78cF0oQ69BFWUVsInM3fvjhFniQJ8yk-z3oEnYtHeY_lmgJacEONtTdpG-3-8F5qOg8B29NbQTOXiY9wjOnKRq3RCYPuKPLwUmd2P4Qo6DyZFO39OMRxMaHEtTKXwoQ2lZCPVDndUoTb9z3cdoqi_sD3ZhfkkMdnrPFCYyLVHj7M2b/s1280/photo_2026-04-04_11-31-51.jpg

លោក ស៊ុនធិ ឃុតឆាវ៉ាត់ បានបង្ហោះសារក្នុងហ្វេសប៊ុកដាស់តឿនឱ្យថែទាំសុខភាពពេលអាកាសធាតុក្តៅខ្លាំងនៅខែមេសា ថា ប្រទេសថៃកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំង (Extreme heat) ដោយសំណូមពរឱ្យគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្ន ជាពិសេស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ។ បើតាមនាយកដ្ឋានឧតុនិយម គឺក្នុងអំឡុងពេលនេះ អាកាសធាតុនឹងក្តៅខ្លាំងបំផុត ហើយសីតុណ្ហភាពនៅខេត្តជាច្រើននឹងកើនឡើងខ្ពស់ ដូចជា ៖ ខេត្តភាគខាងជើង និងកណ្តាល សីតុណ្ហភាពនឹងកើនឡើងខ្ពស់ជាងគេ ចាប់ពី៤២ ដល់៤៣អង្សាសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytrMJwTbizWpbC46NE4sOwfzHVzzD69K5iXR_u-oplJ2Nu0ZVQbEEBfvXo5Rll_GzflrtDc5hbw7Xskcg8CtBqDlVkwHhIm9_kTelkVomMDCSsV2ryE_XdjU9Gh7hkZxkTtgXVhve7YMjIRB5E39LwhygzEEWTGLUYsAHXgT2cezlVUwbbAj7E7ivrteq/s640/photo_2026-04-04_11-31-51%20(2).jpg

អ្នកជំនាញរូបនេះបានបង្ហាញការស្រាវជ្រាវរបស់ទីប្រឹក្សាវេជ្ជសាស្ត្រគ្លីនិក Valiant នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ថា បើស្ថិតក្នុងអាកាសធាតុក្តៅរយៈពេល១ម៉ោង ឬតិចជាងនេះ នឹងរងផលប៉ះពាល់សុខភាពជាច្រើន ដូចជា ៖

-សីតុណ្ហភាព ចាប់ពី៣៩ ដល់៤០អង្សាសេ ៖ ខួរក្បាល និងសរីរាង្គផ្សេងៗចាប់ផ្តើមដំណើរការយឺត ឆាប់ហត់ និងដកដង្ហើមញាប់
-សីតុណ្ហភាព ចាប់ពី៤០ ដល់៤១អង្សាសេ ៖ អស់កម្លាំងក្នុងខ្លួន និងងងុយគេងយ៉ាងខ្លាំង
-សីតុណ្ហភាពលើស៤១អង្សាសេ ៖ ប៉ះពាល់ដល់ប្រព័ន្ធក្នុងរាងកាយទាំងអស់ ដូចជា ៖ បេះដូងលោតញាប់ បើកញើសច្រើន ដាច់សរសៃឈាមខួរក្បាល ដោយសារសីតុណ្ហភាពរាងកាយកើនឡើងខ្ពស់ឆាប់រហ័ស រាងកាយបញ្ចេញកំដៅមិនទាន់ពេល និងឈានទៅបាត់បង់ជីវិត
-សីតុណ្ហភាពលើស៥០អង្សាសេ ៖ រាងកាយមិនអាចទទួលយកបាន និងស្លាប់ដោយសារបេះដូងដំណើរការខុសប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyxa8uIGS3U_VTJRw4Z-3c8uXjtp-wNNBEZmAT97qnPzcN2RBBLB5zKpqgJqqMp2xoypbOfQInKCZcVgBTeIzmHFV8JTNhju_oRzGM9AAngil6-NRL-20ExUdxssHWSo1IU9yj3KCCC0ve-T42N3IaMfZijgzooNThGNG_lz2q-QpdwgTPV0DKMF89qo0/s980/b319ebf9bcd6e25ed1f29dca8e4a060e1b0a0e36.jpg

ប្រសិនបើសីតុណ្ហភាពចាប់ពី៣៨អង្សាសេឡើងទៅ អ្នកជំនាញណែនាំឱ្យចៀសវាងនៅកណ្តាលថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល និងផឹកទឹកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ ២លីត្រក្នុង១ថ្ងៃ ។ បើចាំបាច់ត្រូវចេញទៅក្រៅ គួរស្លៀកពាក់ជិតៗ បាំងឆ័ត្រ ពាក់មួក ពាក់វ៉ែនតាការពារកំដៅថ្ងៃ និងនៅក្រោមកំដៅថ្ងៃឱ្យតិចបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3V2tv6Mwi6VlEdfXMYM-36JkSmWrHbBobX_s43eLc4g4bq61OpdvuuVx8IBgl8kKDuupoZl9vaDbDEYAWZVpl9ywqHetII5A2hMUhQfYy1EE4MNXFlJePIb18Ntueqx2lgsOn6sg1sq-aqznXFjZ8xGyLN08K5b33QfPin6mAgnKMv5Q8YakQ1MFIiMk/s1000/bangladesh-climate-weather-heat-104443_4088719_20240428210151.jpg

ក្រៅពីនេះ ចៀសវាងផឹកគ្រឿងស្រវឹង កាហ្វេ និងភេសជ្ជៈផ្អែម ពីព្រោះវានឹងប៉ះពាល់សុខភាពកាន់តែខ្លាំង និងប្រឈមការដាច់សរសៃឈាមខួរក្បាល គួរនៅកន្លែងម្លប់ ឬក្នុងអគារ បើកកង្ហារ ឬម៉ាស៊ីនត្រជាក់ជួយបញ្ចេញកំដៅ ។ អ្នកជំនាញបញ្ជាក់ថា នៅមុនពេលចូលឆ្នាំខែមេសា គឺជាពេលក្តៅបំផុត សូមគ្រប់គ្នាថែទាំសុខភាពឱ្យល្អ កុំមើលស្រាលគ្រោះថ្នាក់កើតឡើងដោយសាររលកកំដៅ ៕