Home តារាជាតិ លោក ទេព រិនដារ៉ូ លើកឡើងថាកូនៗភាគច្រើនពុំដែលសួរសុខទុក្ខឪពុក

លោក ទេព រិនដារ៉ូ លើកឡើងថាកូនៗភាគច្រើនពុំដែលសួរសុខទុក្ខឪពុក

92
0

ប្រឡូកនៅក្នុងអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំតារាសម្តែង ទេព រិនដារ៉ូ នៅតែសិល្បករមួយរូបដែលទទួលបានការគាំទ្រពីទស្សនិកជនទាំងក្មេងទាំងចាស់។ ជាមួយនឹងស្នាដៃចុងក្រោយនេះទៀតសោតយុវវ័យកាន់តែជ្រួលជ្រាបពីការសម្តែងរបស់លោក ខណៈតារាសម្តែងជើងចាស់រូបនេះបាននិយាយយ៉ាងចាស់ដោតទៅកាន់កូនៗភាគច្រើនដែលមើលរំលងការសួរសុខទុក្ខឪពុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmMYKG5NTXqYAdo3U_0k0l7YEsNoU_vVbmaVi6Y0CA3bJ49xdKx97TA1XkhpH6-dfa_5zxvihwBKiLvjKvjwgjDVxpmPnnZgHgCxsjFazG6VpgF4mS6o_FWY6a3nxBAvy9-bgtZ6poZh84CoqgYibFqT8NUz2rQ84rOf4VdCAixMKPpRKXpyhbt4kvZLH9/s1783/image_2026-04-04_14-32-37%20(2).png
«ចាស់កំព្រា» បានបន្សល់ទុកនៅចំណាប់អារម្មណ៍យ៉ាងច្រើនក្រោយពេលចាក់បញ្ចាំងក្នុងរោងកុនដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីដោយសារតែសាច់រឿងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ ក្នុងនាមជាតួអង្គសំខាន់នៅក្នុងខ្សែភាពយន្តនេះលោក ទេព រិនដារ៉ូ ក៏បានចូលរួមក្នុងកម្មវិធីកិច្ចសម្ភាសន៍ 3fun ព្រមទាំងបានចែករំលែករឿងរ៉ាវមួយចំនួនទាក់ទងនឹងការសម្តែងរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoIhdqQov4Wg6kEVCIGcysMN-0pJvuLGrUJ-VPOQKjEBKdROfTbvt61xrnp1K5yrqIbxYUqer_gBjsr6cPZZjbh507VryXALFTbGDmsbRckDzhdEPV8BISdsHWLo1HWhnWrWd-r7XBTEMyQxZ7EaWD_Gfdboi9z0qSVMAVph9StfWXBl06hJpiLOj2OUPk/s1920/image_2026-04-04_14-32-34.png
ដ្បិតតែការសម្តែងរបស់លោកអាចឱ្យអ្នកទស្សនាយំខ្សោះទឹកភ្នែកក្តី ប៉ុន្តែលោក ទេព រិនដារ៉ូ បានបង្ហាញថាចំណុចខ្លះក៏ធ្វើឱ្យលោកចាក់ដោតដូចគ្នាជាពិសេសគឺពាក្យ «ប៉ាឯងកុំគិតពីពួកខ្ញុំច្រើនពេកមើល…»។ ចំពោះការថតនៅក្នុងមឈូស វិញលោក ទេព រិនដារ៉ូ ថាការសម្តែងក្នុងភាពយន្តគឺជាអ្វីដែលលោកស្រលាញ់ដូច្នេះគេឱ្យលោកសម្តែងអ្វីតារាសម្តែងជើងចាស់រូបនេះមិនប្រកែកនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHC494cavlVfUKkMSLh_fK2V-nVqEH25PTt41hP_9d9szc51LECLd252WHaL_zlcgNh0tRcxTReYyHnGYCpxiBcxUK3BARyZg3B16T8uwCVYVRNuJkZl0MdcuC88nbuZPwE6PAS5tHSnAcV2ip7PJVkTVRFG4RLcR9ep5z277fCP8saQEOK5jFeFQugT8U/s1320/image_2026-04-04_14-32-35%20(2).png
ជាមួយនឹងការចែករំលែកនូវអារម្មណ៍ក្តុកក្តួលទាក់ទងនឹងឪពុកបង្កើតដែលបានចែកឋានទៅ លោក ទេព រិនដារ៉ូ ក៏បានលើកឡើងថាកូនៗភាគច្រើនមើលរំលងការសួរសុខទុក្ខឪពុក។ លោកបាននិយាយថា កូនៗមួយចំនួនគឺមិនដែលសួរសុខទុក្ខឪពុកថាគាត់សុខសប្បាយឬទេ មានឈឺអីឬអត់។ តារាជើងចាស់រូបនេះថា ក្នុងនាមជាឪពុកប្រសិនជាបានឮពាក្យសុខទុក្ខពីកូនគាត់នឹងសប្បាយចិត្ត ពីព្រោះបានដឹងថា កូនបានគិតពីឪពុកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg28yIvSbB8GJzZYreg9WCxvgaxj43pJVVsNfGNcGw7Sdm3HLLNe7EwLoRzhWRqawxFEA-gslB8LrAtSGAjlEdeqjgAFrwevDcrIOt0UjChXCuNOmHxVk7KOD_0fGimH5ddhhUnWe7AyLRXSmjXD_y6i4EMjCkCO-gclENgrJR5rCAC_cYKHtHaXNloYWHm/s2048/image_2026-04-04_14-32-36.png

គួរបញ្ជាក់ផងដែរថា «ចាស់កំព្រា» គឺជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD ដែលជាភាពយន្តខ្មែរទទួលបានការគាំទ្រច្រើននៅដើមឆ្នាំ២០២៦ នេះ។ មិនត្រឹមតែទទួលបានលទ្ធផលល្អភាពយន្តមួយនេះបានឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៅក្នុងសង្គមខ្មែរ និងដាស់តឿនកុលបុត្រ កុលធីតា យកចិត្តទុកដាក់ចំពោះឪពុកម្តាយ៕