កងកម្លាំង FBI បានចា.ប់ខ្លួនបុរសអាមេរិកម្នាក់ដែលបានបង្ហោះសារក្នុងបណ្តាញសង្គមជាច្រើនលើកគំរា.មធ្វើឃា.តប្រធានាធិបតីអាមេរិក លោក Donald Trump ដែលការចា.ប់ខ្លួនធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង ទើបជនល្មើសព្រមប្រគល់ខ្លួន ។ បើតាមការស្រាវជ្រាវប្រវត្តិរូប គឺជនល្មើសធ្លាប់គំរា.មធ្វើឃា.តលោក Trump តាំងពីកាន់តំណែងអាណត្តិទី១ ឆ្នាំ២០១៨ ដែលប្រឈមនឹងជាប់ពន្ធនា.គារចំនួន៥ឆ្នាំ ។
.jpg)
ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសពីការចាប់ខ្លួនជនល្មើសឈ្មោះ Andrew Emerald អាយុ៤៥ឆ្នាំ រស់នៅរដ្ឋម៉ាសាឈូសេត បន្ទាប់ពីបង្ហោះសារតាមហ្វេសប៊ុករហូតដល់៨លើក គំរាមធ្វើឃាតលោកប្រធានាធិបតី Trump ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ។.jpg)
យោងតាមឯកសារពាក្យបណ្តឹងរបស់តុលាការ ជនល្មើសបានបង្ហោះសារគំរាមចំនួន៨លើក រួមមាន ៖ កាលពីខែឧសភា ឆ្នាំ២០២៥ ជនល្មើសបង្ហោះសារថា បើ Trump មិនទាន់ស្លាប់ទេ នៅឆ្នាំ២០២៦នេះ ជនល្មើសនឹងតាមធ្វើឃាតដោយខ្លួនឯង ។ បន្ទាប់មក ក៏បង្ហោះសារគំរាមដុតរីសត Mar-A-Lago នៅរដ្ឋផ្លរីដា និងគំរាមកាន់ដាវចូលទៅទីក្រុងវ៉ាស៊ីនតោនដើម្បីធ្វើឃាតលោកប្រធានាធិបតី Trump និងបុគ្គលមួយចំនួន ។
.jpg)
នៅថ្ងៃដែលកងកម្លាំង FBI យកដីកាចាប់ខ្លួនទៅដល់ផ្ទះ ជនល្មើសបដិសេធមិនព្រមប្រគល់ខ្លួន ដោយឈរនៅក្បែរបង្អួចផ្ទះគ្រវីដាវចុះឡើង និងស្រែកទៅកាន់កងកម្លាំង FBI ឱ្យសម្លា.ប់រូបគេតែម្តងទៅ ។ ការចាប់ខ្លួនធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង រហូតដល់សមត្ថកិច្ចមូលដ្ឋានជួយបញ្ចុះបញ្ចូល ទើបជនល្មើសយល់ព្រមទម្លាក់ដាវចុះ និងប្រគល់ខ្លួន ។ បន្ទាប់មក កងកម្លាំង FBI ក៏ត្រួតពិនិត្យផ្ទះជនល្មើស គឺមានដាវ និងវត្ថុមុតស្រួតជាច្រើន ដូចការបង្ហោះក្នុងបណ្តាញសង្គម ។
ជនល្មើសធ្លាប់ត្រូវសមត្ថកិច្ចស៊ើបអង្កេតប្រវត្តិរូបកាលពីឆ្នាំ២០១៨ គឺជាពេលដែលលោកប្រធានាធិបតី Trump កាន់តំណែងអាណត្តិទី១ ដោយសមត្ថកិច្ចដាក់ការសន្និដ្ឋានថា ជនល្មើសគំរាមបាញ់ប្រធានាធិបតីអាមេរិកនាពេលនោះ ។ បច្ចុប្បន្ន អាមេរិករឹតបន្តឹងសន្តិសុខខ្លាំងបំផុត ដោយសារលោក Trump ធ្លាប់ឆ្លងកាត់ហេតុការណ៍លួចធ្វើឃាតរហូតដល់របួសស្លឹកត្រចៀក ក្នុងពេលលោកចុះឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania កាលពីខែកក្កដា ឆ្នាំ២០២៤ ។.jpg)
ប្រសិនបើជនល្មើសត្រូវបានតុលាការកាត់ក្តីមានកំហុសពីការផ្ញើសារគំរាមធ្វើឃាតប្រធានាធិបតីអាមេរិក ចំនួន៨លើក ជនល្មើសនឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ កាលពីពេលថ្មីៗនេះ តុលាការអាមេរិកបានកាត់ក្តីបុរសម្នាក់នៅរដ្ឋ Virginia ឱ្យជាប់ពន្ធនាគារជាង២ឆ្នាំ ពីបទគំរាមសម្លាប់លោក Trump តាមបណ្តាញសង្គម ៕










