Home ព័ត៌មានជាតិ សម្ដេចធិបតី បញ្ជាឲ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុន និងដកតួនាទីមន្រ្តី​ណាដែលលួ.ចនាំប្រេងពីថៃចូលកម្ពុជា

សម្ដេចធិបតី បញ្ជាឲ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុន និងដកតួនាទីមន្រ្តី​ណាដែលលួ.ចនាំប្រេងពីថៃចូលកម្ពុជា

92
0

គ្មានការលើកលែងជាដាច់ខាត! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា ក្រុមហ៊ុននឹងត្រូវដកអាជ្ញាប័ណ្ណ ខណៈមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបញ្ចប់តួនាទី និងត្រូវបណ្ដេញចេញពីក្របខណ្ឌភ្លាមៗដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាមានលួ.ចនាំប្រេងពីថៃចូលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8auxN3yvLyCP30S6RgrOKb0NoTB3kxDio76P7-8xowgrGT0HmmtGoGh4kaH3_4CmV0HabmhOrQz4LLK-b5RbdFsv6DIrZGFf58AY_QB3_H4YSMTg6mknc148x8fcw3sReXmJ39b6XyJNCvibeNDx87ya1zO72xXHgJyGcCb_JnQlt1_pWepUO9VWJdNHC/s1280/photo_2026-04-03_08-52-32%20(2).jpg

តាមរយៈសំណេរដែលបានបង្ហោះនៅលើទំព័រផេកផ្លូវការ នាព្រឹងថ្ងៃសុក្រ ទី៣ ខែមេសា សម្ដេចធិបតីបានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំបានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8hJ4fIHcyWXYosP0_nL4FetXnF5VxOXhf0BpUXIq-zXi0L6QlTpHIBC7j9NHn-yDRvOni_YS5WmZDvPItjtRlTYo0Eg2TCPrzsWmn6Udk9KNG4Yx49VS50UXEzAjrST_0xGRC48vZ_gKzi3lyaW92SGfdZeGKfxRBpg5mwppDn2mZjEF7ndk4rspSkP0S/s1000/photo_2026-04-03_08-52-33.jpg

តាមការគូសបញ្ជាក់របស់សម្ដេច ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ គឺត្រូវតែដកអាជ្ញាប័ណ្ណ។ ដោយឡែក ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា បុគ្គលនោះនឹងត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCQ71fNKAbvU_EWXwlXCiTeJyGOqFj0vl4Q-1iM2ZeisXr_M4GR5qoE7xUWVXmgIS4i1aQ1gJGqMLepktmwt08SfVt8d0maYo3ZiulOC3LLkWUkFmP0iCCVsv0tRyFTDAzr5J9YqMrKv7rrqAnLltX6y97DuKC9RBJdAqEERVXVkJeiOoh3ARGz71gjLj5/s1280/photo_2026-04-03_08-52-32.jpg

ការចេញបញ្ជាដ៏តឹងរឹងនេះ ធ្វើឡើងក្រោយសម្ដេចធិបតីបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0kjTQbNhDPaEaK6IQGDJYEnh1S2i6X2KrBPtHF6X1tjQQFNADkqeNvtksjJzazG9SexsKNzLCEkcGICDJ1FqA6LJY7u1I_CiQsJsGINemLlPgjUpiHUkkS8N63OOqtP8962WOIOyxbQSBX01o7rScmrgeon6xVePOuFtQqnPZKphFwjDRUJ35DGK4VtuE/s750/photo_2026-04-03_08-52-32%20(3).jpg
សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ៕