Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីប្រមូលកាកសំណល់ និងសំរាមដើម្បីផលិតជាអគ្គិសនី

ឥណ្ឌូណេស៊ីប្រមូលកាកសំណល់ និងសំរាមដើម្បីផលិតជាអគ្គិសនី

89
0

ស្របពេលពិភពលោកកំពុងខ្វះខាតប្រេងឥន្ធនៈសម្រាប់ផលិតអគ្គិសនីដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ាអូសបន្លាយ ឥណ្ឌូណេស៊ី នៅខែមីនា ឆ្នាំ២០២៦ បានពន្លឿនការអនុវត្តគម្រោងបំលែងកាកសំណល់ទៅជាអគ្គិសនី (Waste-to-Energy: WTE) ដើម្បីកាត់បន្ថយការកប់កាកសំណល់ក្នុងដី, កាត់បន្ថយបរិមាណកាកសំណល់ និងជាការប្រើប្រាស់ប្រភពថាមពលថ្មីជំនួសថាមពលចាស់ដែលខ្វះខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUkyfpNHQgG3KEuyUv7vFI2nWqkYi7CiMR7CWgtu-8PZgBD7mGVrtUotPwghMecht-OeUaNWSp33LswrXqYtAmIY0YnGT3zJ7awKhPjPiaAFRp3cvhSwbh2ekCaqYQnhXIsyJXE53dVUtwY7CGY-rokaeVOZqMBUWJyLN-vkfSemEJlLbdVN3s_zfVqx7F/s1280/photo_2026-03-31_10-36-55%20(2).jpg
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាឱ្យពន្លឿនការផលិតអគ្គិសនីពីកាកសំណល់ ដោយផ្តោតលើការផ្លាស់ប្តូរកាកសំណល់នៅតាមទីក្រុងធំៗមុនគេ ដើម្បីដោះស្រាយបញ្ហាកាកសំណល់ដ៏ច្រើន ។ គណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ីបានប្រជុំពិភាក្សាជំរុញការអនុវត្តគម្រោងបំលែងកាកសំណល់ទៅជាអគ្គិសនី ចំនួន៣៤កន្លែង ជាពិសេស នៅទីប្រជុំជនមានមនុស្សរស់នៅច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2n3qNWZS6TxGViwLbPMmaagcAYJUK_16IHlJMUCYa45gMtM7CKbxK2L90tSYQ1g2xeuCHwhC-5wI0J84cXtxGeTHXXnJdBOwmwdQpNmPbDHEOFZlclfitqnvmofR4gex69hqMCXXIRhOZSoIAaJ4sgrgtpI6IDvNOIIbY9bM5BjyzSneRJ3vcuCo0Q4jO/s1280/photo_2026-03-31_10-36-55.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គម្រោងផលិតអគ្គិសនីពីកាកសំណល់ (Waste-to-Energy: WTE) គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដើម្បីដោះស្រាយបញ្ហាបរិមាណសំរាមក្នុងទីក្រុងកើនឡើងជាបន្តបន្ទាប់ និងកាត់បន្ថយការកប់កាកសំណល់ក្នុងដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbWj3cjnslxjfjjMjp0nTj3Em7PCliqTHZyBlwF9GTPMikv8VsH6S57VlPYzczWI_Xk_OUO2-5ycAiVHZ02HHRGAhBeIjFCaldOhXvKnn6jjQaKi4f6vcRXuRwxB7wvmf0H29-BU_F6SmEYsLBEilw6jym2VbkDQxlvZ0_w5MnfSj6TglV4v3j8GDQ1NPn/s600/photo_2026-04-01_08-29-41%20(2).jpg

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Subianto បានលើកឡើងពីភាពចាំបាច់ដែលរដ្ឋាភិបាលត្រូវចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការគ្រប់គ្រងកាកសំណល់ជាច្រើនកន្លែង ព្រមទាំងពង្រីកការផលិតអគ្គិសនីក្នុងប្រទេស ។ ឥណ្ឌូណេស៊ីកំពុងអភិវឌ្ឍន៍គម្រោងបំលែងកាកសំណល់ជាអគ្គិសនីនៅតាមទីក្រុងធំៗដែលមានមនុស្សរស់នៅកកកុញ ដូចជា ៖ ទីក្រុងហ្សាកាតា បាឌុង និងសេម៉ារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCNqFoUyyK59aWihxjt_NI5Dhw0H-xKxIhJKgLBf8UhuQk_DlTnjjU9_LAow5doA0RL00BeT2NTHqscr6gMMtjKDHMD3lcBMXT8qG10vlz3hlNVgn7qQJPVThZ8WaElQoEp9cEFgcJV80fHGwB5MmYDx7ght2L4ecHfC-j0guv5PmwqdNIB8gFWzd71O6X/s1280/photo_2026-04-01_08-29-41.jpg

ទោះយ៉ាងណា ការអនុវត្តគម្រោងនេះប្រឈមនឹងបញ្ហាមួយចំនួន រួមមាន ៖ ការចំណាយថវិកាច្រើន, បញ្ហាបរិស្ថាន (ឧស្ម័នពុល ប្រសិនបើគ្រប់គ្រងមិនល្អ) និងតម្រូវឱ្យមានការបែងចែកកាកសំណល់តាមប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZk-owWL5pkPzj7wj1vi19D8THdbjQ8ePfk39QjraJ6sTfG2S1JRpuCNbrBGFAz7XQ0NIZIhqgIkzAA3nE4xbaRWxLVkT2Fes393z8yI-soGTOVXp_TvBqAVBb29ng7qdaODQZ_4A6hd9gCZ29UUvllrU-IosItTTtYej-_Oo3Gkv0k5StpYwqatohfJe/s747/photo_2026-03-31_10-36-56.jpg

បច្ចុប្បន្ន បរិមាណកាកសំណល់នៅឥណ្ឌូណេស៊ី ស្មើប្រមាណ៣៥លានតោនក្នុង១ឆ្នាំ ហើយឥណ្ឌូណេស៊ីបានចាត់ការកាកសំណល់ត្រឹមតែ៦០% ប៉ុណ្ណោះ ប្រសិនបើគម្រោងទទួលបានជោគជ័យ នឹងជួយកាត់បន្ថយការប្រើប្រាស់ដីសម្រាប់កប់កាកសំណល់ រហូតដល់៩០%, កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេស ស្មើ៨០%, អាចផលិតអគ្គិសនីដល់១៥មេហ្គាវ៉ាត់សម្រាប់រោងចក្រនីមួយៗ និងកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន LPG (ហ្គាស) ៕