ករណីគ្រោះថ្នាក់ចរាចរណ៍បុ.កក្មេងរបួសធ្ងន់នៅខណ្ឌឫស្សីកែវ ដែលបង្កឡើ
ងដោយរថយន្តកូនប្រុសអភិបាលស្រុកកងមាស ធ្វើឲ្យមហាជនខកចិត្ត និងមានមន្ទិលសង្ស័យមិនទាន់បាត់ផង ឥឡូវស្រាប់តែលេចចេញករណីថ្មីដែលកាន់តែសា.ហាវជាងមុនទៅទៀត បង្កឡើងដោយកូនប្រុសស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ ឆក់យកជីវិតមនុស្សរហូតដល់ ៦នាក់ ធ្វើឲ្យប្រជាពលរដ្ឋរឹតតែចង់ដឹងពីចំណាត់ការផ្លូវច្បាប់របស់សមត្ថកិច្ចថានឹងដាក់ទោ.សជនបង្កនេះដោយរបៀបណា?

យោងតាមការចុះផ្សាយនៅលើបណ្ដាញសង្គមនាថ្ងៃចន្ទ ទី៣០ ខែមីនា នេះកំពុងផ្ទុះការវែកញែកសារជាថ្មីជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ.ត់មួយ ដែលបង្កឡើងដោយរថយន្ដ MERCEDES BENZ ស៊េរីទំនើបមួយគ្រឿងបានបុ.ករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។
តាមរបាយការណ៍របស់សមត្ថកិច្ចហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ដោយឡែក ចំពោះអត្តសញ្ញាណរបស់ម្ចាស់រថយន្ត ឬជនសង្យ័យថាជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានប្រភពជាច្រើនអះអាងថាមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ស្នងការរងខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នកំពុងរត់គេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកតាមចាប់ខ្លួន។

ជាមួយនឹងរបាយការណ៍ដែលបានលើកបង្ហាញខាងលើនេះ មហាជនជាច្រើនបានសម្ដែងការមិនសប្បាយចិត្តជាខ្លាំង ដ្បិតកន្លងមកករណីបែបនេះតែងកើតមានជារឿយៗឯលទ្ធផលសម្រេចចុងក្រោយបែរជាខុសពីការរំពឹងទុកជានិច្ច។ ជាក់ស្ដែងសម្រាប់ករណីបើកបុ.កក្មេង នៅខណ្ឌឫស្សីកែវដែលល្បីកក្រើកនៅមួយរយៈពេលចុងក្រោយមកនេះ ចុងក្រោយបែរជាធ្វើឲ្យគ្រប់គ្នាខកចិត្ត រហូតឈានចូលដល់ករណីថ្មីៗនេះមហាជនបានទាយទុកជាមុនថា លទ្ធផលស៊ើបអង្កេតអាចមិនសូវខុសគ្នាពីករណីមុនប៉ុន្មានឡើយ ដោយបើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់រួចហើយថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងព្យាយាមកោះហៅម្ចាស់រថយន្ត ប៉ុន្តែទាន់ដឹងថា បុគ្គលនេះជាអ្នកបើកបរផ្ទាល់ ឬមួយយ៉ាងណាឡើយ៕









