Home តារាអន្តរជាតិ អាមេរិកផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេសចំនួន៧៥ រួមទាំងកម្ពុជា ថៃ និងឡាវ

អាមេរិកផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេសចំនួន៧៥ រួមទាំងកម្ពុជា ថៃ និងឡាវ

93
0

ក្រសួងការបរទេសអាមេរិកបានកំណត់វិធានការថ្មីផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ (Immigrant Visa) ដល់ពលរដ្ឋមកពីប្រទេសចំនួន៧៥ រួមទាំងកម្ពុជា ថៃ និងឡាវ ដោយអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនការត្រួតពិនិត្យជនអន្តោប្រវេសន៍ និងបារម្ភអាចក្លាយជាបន្ទុកចំណាយថវិកាផ្នែកប្រព័ន្ធសុខុមាលភាពសាធារណៈរបស់រដ្ឋាភិបាលអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO1Tpgnb8noBFl2oaF7u7EqEifMhFKI4ovxnQpvQIl5gyIGWv0B7bmfP2mxn02Jg5mQtLeUYR1ZtryK153Vs2Zdkv-W-5YPvJMqbZTsAIYISHxnY_jMksCYpV3fTm5hKuwEwDv8xF9x020HQ3RPPm4IZPCHLrrruFC0cyJ2CESbm97k7h8jWrBSEy4VZz7/s1280/photo_2026-03-30_15-45-04.jpg
ការកំណត់វិធានការថ្មីនេះត្រូវបានពិភាក្សាគ្នាតាំងពីដើមឆ្នាំ២០២៦ ក្រោមហេតុផលពលរដ្ឋមកពីប្រទេសចំនួន៧៥ ដែលស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ទទួលបានអត្ថប្រយោជន៍សុខុមាលភាពពីរដ្ឋាភិបាលអាមេរិក ដែលធ្វើឱ្យប៉ះពាល់ដល់ថវិកាជាតិ និងពលរដ្ឋអាមេរិកដែលបង់ពន្ធជូនរដ្ឋ ។ ហេតុនេះ អាមេរិកចាំបាច់ត្រូវតែមានវិធានការគ្រប់គ្រងការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ពលរដ្ឋមកពីប្រទេសទាំងនេះយ៉ាងតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA6IIGBrH7kYRIt_49alLpJK4Zi-ZgylLSrMgKF5NHo4pZhcHd31KTRc3sCdusFkqAThhlTa6tRDMwCR4PsNydxCc4ufjhwpdM_mpUXbSP7_2v670ul5P-8U_bwmzP9CTiBUrZuS_EACjzlyHlIYqTRqtRNgNoGxZ3lhJC3zb8pbD_EBtimOzglPYPWxL0/s1200/photo_2026-03-30_15-45-03%20(2).jpg
ទោះយ៉ាងណា ពលរដ្ឋប្រទេសទាំង៧៥ នៅតែអាចដាក់ពាក្យស្នើសុំទិដ្ឋាការ និងចូលសម្ភាសន៍តាមធម្មតា ប៉ុន្តែក្នុងអំឡុងពេលអាមេរិកផ្អាកការចេញទិដ្ឋាការអន្តោប្រវេសន៍នេះ គឺនឹងគ្មានការអនុម័ត ឬចេញទិដ្ឋាការអន្តោប្រវេសន៍ឱ្យអ្នកដាក់ពាក្យមកពីប្រទេសទាំងនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizFaztONbjFJlAh0GLbEKQ7LDiUK8YH8vaz8OvSFL692LczLJpcGUsXsoLf8pgkdrHQ4jBpMwn6GSUw05IvK2Dn7_XYDjyXUMsYY2fq2_waEn_7N0Rzrr9QqL_Sq7_9uo5d2ixAQoz1ChtSpb_KAtf35ehviipw9_5TQaS0upDc4H3B0jWTwCCMKINAuVU/s760/photo_2026-03-30_15-45-03%20(3).jpg

ជាមួយគ្នានេះ ក៏លើកលែងសម្រាប់ករណីមួយចំនួន ដូចជា ៖ អ្នកមានសញ្ជាតិ២ និងកាន់លិខិតឆ្លងដែនមកពីប្រទេសផ្សេងដែលមិនស្ថិតក្នុងបញ្ជីប្រទេសទាំង៧៥ រួមទាំងកុមារដែលក្រុមគ្រួសារអាមេរិកកំពុងតែរៀបចំឯកសារសុំចិញ្ចឹមជាកូនធម៌ គឺនឹងមានការពិចារណាពិសេស ដើម្បីផលប្រយោជន៍ជាតិក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjosPj-jNMEAiMdUTZlG_3oAU6gbvpndEEql-paINuGFmAL1OJyTRcq7wy15Ky1MKCRJxX6-kTeRTxQaFkoNLQdEgXC9Kbvrx9JhyphenhyphenMSXhLG0dV0H7dl0XJUXyfRgHSDeWN1bOiy9J-TEyOqPw17UcmghwsOZdo3l78B-Dc4eG97oT7dpkAovWqgK3dGW3BZ/s1280/photo_2026-03-30_15-45-03.jpg
សេចក្តីប្រកាសផ្អាកផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេស៧៥ គឺជាការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិកដែលផ្តោតលើការគ្រប់គ្រងហានិភ័យសេដ្ឋកិច្ច និងសង្គមកាន់តែតឹងរ៉ឹង ស្របពេលបំណុលសាធារណៈ និងឱនភាពថវិកានៅតែជាបញ្ហាគោលនយោបាយសំខាន់ៗថ្នាក់ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQMNeTTjKWIHYnfTF_uAMtr5mOe0vR3A5hQYpKrZdeW97Omt09fbKzJeZ8g2FN_H4v9jXPQ3q-Pwv2AC9qc4esWpYSOWIfDo_OFLEVCVswqCJo1kOVx03yR0wMZpxpnTTJ5aMhS2SgB8M3_Nymlb9ybj6CUBIDUqKGTmod71IRU8HTbb_ujA6OvrRP3vUq/s1200/photo_2026-03-30_15-45-04%20(2).jpg
គួរបញ្ជាក់ថា វិធានការថ្មីនេះធ្វើឡើងតាមគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឱ្យជនបរទេសទៅរស់នៅអាមេរិកលែងក្លាយជាបន្ទុករបស់រដ្ឋាភិបាល និងមានសមត្ថភាពថវិកាដោយខ្លួនឯង ៕