Home ព័ត៌មានជាតិ កម្ពុជានឹងបន្តជ្រើសរើសការតវ៉ាតាម«ផ្លូវការទូត និង ផ្លូវច្បាប់»ដើម្បីទាមទារទឹកដីពីថៃមកវិញ

កម្ពុជានឹងបន្តជ្រើសរើសការតវ៉ាតាម«ផ្លូវការទូត និង ផ្លូវច្បាប់»ដើម្បីទាមទារទឹកដីពីថៃមកវិញ

82
0

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មីនានេះ បានប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ ហើយកម្ពុជានឹងបន្ត ជ្រើសរើសការតវ៉ាតាមផ្លូវ«ការទូត និងផ្លូវច្បាប់» ដើម្បីទាមទារឱ្យថៃប្រគល់ទឹកដីមកកម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4iGezugvGIyYZqCaSRYjFwuJaVARa13s6_J7ZfFe-UhNqkuhNkZdNIKyHOyoxTewfrQtWILxf-enD3isrz0lzdQdhD05jOxZNTg84hiSYU2MpZVXDQg64FYoDcZiZ4TYGLYKo_3fpeJb4fQGQ30AbOfVShLf-fA2r8b5ykZwSwFwbPqV_S4pZSLooIdD-/s1280/photo_2026-03-27_15-51-37%20(2).jpg

ថ្លែងនៅក្នុងឱកាសដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពដោយផ្ទាល់ជនភៀសសឹកចំនួន ៧៦ គ្រួសារ ដែលយោធាថៃបាន រាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកផ្ទះនៅតំបន់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងបន្តជ្រើសរើសយន្តការការទូត និងដំណោះស្រាយផ្លូវច្បាប់ ក្នុងការទាមទារមកវិញនូវទឹកដីដែលយោធាថៃបានប្រើប្រាស់កម្លាំងដណ្ដើមយកទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVaENfSBTle3Fb5rGkklNebhoKtRaWkEeQFQXsqpUc1uMZ0AQYhCo5iu6TsdbmLDtMA5lDyM9ciCRy42TqyRStob43gaHxCYrQPQL0_RgKAb2suDqd3tzD0AUlUT9dQITdy-dqXbd3XvEOf8N4asKSQxKZ1hdnp3mqT2Ur_L3lKBo43bxiLphv_Y0-M_Ze/s1280/photo_2026-03-27_15-51-37%20(3).jpg

តាមប្រសាសន៍របស់ឯកឧត្តម “ជម្រើសតាមផ្លូវយោធា គឺយើងមិនចង់បាននោះទេ តែយើងត្រូវបង្ខំចិត្តធ្វើ ដើម្បីការពារទឹកដីរបស់យើង ហើយយើងការពារនូវទឹកដីដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង”។ បន្ថែមលើការលើកឡើងនេះ លោកក៏បានបកអាក្រា.តពីសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យជាតិកម្ពុជា តាមរយៈបំពានបទឈប់បាញ់ មិនគោរពតាមច្បាប់អន្តរជាតិ ជាពិសេស ឯកសារនានាដែលអាណានិគមបារាំងបង្សល់ទុក ដើម្បីរៀបចំព្រំដែនរវាងកម្ពុជា និង ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvRwSCsUlS4wuPNsmuDQqcMDMYyZF8sWh4vzRHSdhItbeV0d7prv2cHY88SbmUJx-d7Oxfa54ldFbG1i5gJclfjH8hkevcP670R5Xq8Pexb77EFx996z9jO5JAu7vI6AriWH6DGcTrNcieI6Iglx5b_FOIj8vpxjrBvTOcULZ95w7iVvjCRHiCXM8Urk18/s1280/photo_2026-03-27_15-51-38.jpg

ជាងនេះទៅទៀត ប្រមុខការទូតកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងតវ៉ាតាមច្បាប់អន្តរជាតិនានា ដើម្បីទាមទារទឹកដីកម្ពុជាពីថៃមកវិញ ដោយឈរលើផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងឯកសារនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាជាច្រើនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI150vKUw1fn7GDzavteTxYNRA8n5O-49yTjd8Vhc7HdJU__tGG5AwhBoWVzStuvzmomW7seKLhIXNg9mADM_ikuNk4xvg7zdhZa2JdJPmXZ5bE480a9feIRUwpRTgVqbzzVoPEBuy_RWt4ewLkOwY2bSVdLklipUrnP_5JywpYqr_1ZV2oYGm02jpwwLE/s1280/photo_2026-03-27_15-51-39.jpg

គួរជម្រាបថា សកម្មភាពរបស់ភាគីថៃ ដោយរាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលទឹកដីកម្ពុជានេះ គឺបានធ្វើឡើងក្រោយភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីនោះមក រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីទាមទារមកវិញនូវដីដែលបានបាត់បង់ទៅទាំងនោះ ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។