មេរោគកូវីដប្រភេទថ្មី “Cicada” មានអត្រាឆ្លងខ្លាំងខ្ពស់ជាង កូវីដ១៩ ដែលបច្ចុប្បន្ននៅក្នុងប្រទេសថៃកំពុងមានការរីករាល ខណៈក្រសួងសុខាភិបាលថៃ បានបិទព័ត៌មានពីចំនួនករណីឆ្លងមេរោគនេះ។
វីរុសកូវីដបំប្លែងខ្លួនCicada ឬ BA.3.2 ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន២៣ហើយរួមមាន អូស្ត្រាលី អាល្លឺម៉ង់ និងអាមេរិក ជាដើម។
ឈ្មោះវីរុស Cicada បានមកពីឈ្មោះសត្វល្អិតដែលលាក់ខ្លួននៅក្រោមដីអស់ជាច្រើនឆ្នាំ ដែលទើបតែលេចវត្តមានឡើងវិញ។
ចំពោះរោគសញ្ញាវិញ កូវីដប្រភេទ “Cicada” បណ្តាលឱ្យឈឺបំពង់កខ្លាំង ក្អកស្ងួត អស់កម្លាំង ហៀរសំបោរ តឹងច្រមុះ ឈឺក្បាល គ្រុនក្តៅ រងាញាក់ ឈឺសាច់ដុំ និងរាកជាដើម។
តែយ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ដែលអះអាងថា វីរុសនេះបណ្តាលអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឬបាត់បង់ជីវិតនោះទេ៕










