Home តារាជាតិ លាង សុផាឡែន រំភើបចិត្តព្រោះឃើញទស្សនិកជននៅតែស្រលាញ់និងគាំទ្រនាង

លាង សុផាឡែន រំភើបចិត្តព្រោះឃើញទស្សនិកជននៅតែស្រលាញ់និងគាំទ្រនាង

81
0

«ភ្លឺឡើងបាត់ស្នេហ៍», «បេះដូង១០០…» និងបទមួយចំនួនទៀតសុទ្ធតែជាបទចម្រៀងពេញនិយមរបស់តារាចម្រៀង លាង សុផាឡែន បើទោះបីជារំលងផុតជាច្រើនឆ្នាំក្តី។ ជាក់ស្តែងថ្មីៗនេះនៅពេលតារាចម្រៀងរូបនេះជ្រើសរើសបទទាំងនេះមកបកស្រាយម្តងទៀតនៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB7RZiZPPYUeR2T1IB5MZbkrSf8ZSFuLuOVbx_N4vjHJHMhLcUBr_-9XL2btMAK1cm8A6TKeHFdtlBkVsehg_cRrPDdkBtjWhvtDT03OVQH2Ca10nrrPmbCZZh909io_2QhQkQpYyoHtj9MkWUURMUGuW8RtXwMSgKr7-NIFzENCo28sijw3-GebPDc2B0/s2048/image_2026-03-26_14-59-21%20(2).png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម កញ្ញា លាង សុផាឡែន ដែលបច្ចុប្បន្នជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសបានជ្រើសរើសបទ «ភ្លឺឡើងបាត់ស្នេហ៍» មកបកស្រាយឡើងវិញជាចង្វាក់ Acoustic។ បទនេះបកស្រាយដំបូងដោយអ្នកស្រី រស់ សេរីសុទ្ធា ពីស្នាដៃនិពន្ធដោយកវី គង្គ ប៊ុនឈឿន។ ក្រោយមកខ្ទង់ឆ្នាំ២០០៦ បទនេះត្រូវបាន តារាចម្រៀង លាង សុផាឡែន និង សុខ សីឡាលីន បកស្រាយឡើងវិញ ហើយអ្នកមួយចំនួនធំសម្គាល់ថាជាបទថ្មីរបស់ លាង សុផាឡែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh67CXkqFQo3TwTZokPRdE0NOv4pskHENj51VFOUxQrufCpU_7Bag6Vb1cruh5b3M6xJK8jEsnXUocgDlG34hOelNFxFeqeq66yXhpCmMyLgrQ2-la0lgcCWQRxn8nSIgR6I_ZB2SjykIzELpZh3nUDlpYQXY5T30vYqW19Xgee2ZsS_NP2XejcmhTuNS1b/s1878/image_2026-03-26_14-59-18%20(2).png

នៅពេលកញ្ញា លាង សុផាឡែន បានបកស្រាយបទ «ភ្លឺឡើងបាត់ស្នេហ៍» ជាចង្វាក់ Acoustic នេះទទួលបានមតិកោតសរសើរជាច្រើន។ អ្នកមួយចំនួនបានសរសើរពីសម្រស់របស់តារាចម្រៀងរូបនេះនៅតែក្មេងនិងស្អាតដដែល ហើយចាស់តែអ្នកគាំទ្រ។ មតិខ្លះទៀតក៏បានលើកឡើងទៀតថា លាង សុផាឡែន ជាតារាចម្រៀងស្រីម្នាក់ដែលមានសមត្ថភាពច្រៀងបទតុងខ្ពស់ៗជាក់ស្តែងដូចជាបទ បេះដូង១០០ ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirAmiaBq9KRlxUllo21MpFuOr8PhDfYHDpIRsOyMTpj2kjUgRX4rJ9BAbWTuNZgsw8iyiLPwGABwT9vFeyvnhSuijQ7g_dXpOSWpnIuDK5kjn_rCsmKP7_5B-o5krpwo0Cnyy18RJJ03m2sZOQqepBKfstUIPm-WVHyiSXYmLsNLxn6VGKiZX_QYCjnxOM/s2048/image_2026-03-26_14-59-18.png
នៅពេលវីដេអូនោះបានរីកសាយភាយ ស្របពេលមតិទស្សនិកជននៅតែគាំទ្រនិងស្រលាញ់ កញ្ញា លាង សុផាឡែន បានពោលពាក្យយ៉ាងរំភើបដោយសារតែមើលខម្មិនឃើញថាមហាជនស្រលាញ់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSFPzvCIiKFf4Bp0Skn-ZoQsNC79Yr76Rcaan5IrTvHvUCQVNP3lD9mE4yy1UFM6YIj1YGsDxCVf6klmWxHGQid_GIt2oIc4KVGHOo37PyRNnUg3iKxcZxl6SaKsp_BJXB_ZyXnahY5WBFNNRgbSf31arsT-0UkTT9RLVgkvxKJHX4v6Tz5iDa5Su9RnpS/s960/image_2026-03-26_14-59-20.png
គួរឱ្យដឹងថា បទចាស់ៗពីមុនរបស់ លាង សុផាឡែន នៅតែពេញនិយមក្នុងចំណោមអ្នកស្តាប់នាពេលបច្ចុប្បន្ន ប៉ុន្តែយ៉ាងណារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកញ្ញា លាង សុផាឡែន ពុំទាន់មានបទផ្សេងទៀតដែលក្តោបឱកាសលើទីផ្សារបាននៅឡើយទេ៕