មើលឃើញសាច់គេល្អជាងសាច់ឯង! មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើការប្រកាសប្ដេជ្ញាថានឹងផ្តល់ការគាំទ្រដ៏រឹងមាំជាអមតៈចំពោះរុស្ស៊ី ស្របពេលដែលនៅជ្រុងម្ខាងទៀតមេដឹកនាំដ៏មានឥទ្ធិពលរូបនេះបានចាត់ទុក កូរ៉េខាងត្បូងដែលជាប់ឈា.មជ័រតែមួយថាជាសត្រូវលេខ១ របស់កូរ៉េខាងជើង។ ការប្រកាសទាំងពីរនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
.jpg)
នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ លោកគីម ជុងអ៊ុន បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបន្តប្រកាន់ជំហររឹងរូសចំពោះកូរ៉េខាងត្បូង ដោយចាត់ទុកប្រទេសនេះជារដ្ឋសត្រូវដ៏អាក្រ.ក់បំផុតរបស់កូរ៉េខាងជើង ដែលជាសញ្ញាបង្ហាញពីការធ្លាក់ចុះបន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ការកត់សម្គាល់នេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ និងការបង្ហាញជំហរយោធាជាបន្តបន្ទាប់ដោយភាគីទាំងពីរ។
ក្រៅពីប្រកាសហៅកូរ៉េខាងត្បូងថាជាសត្រូវ លោកគីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្តនេះគឺជាកត្តាចាំបាច់បំផុតសម្រាប់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។.jpg)
ក្នុងពេលជាមួយគ្នានេះ លោកគីម បែរជាបានសន្យាគាំទ្ររុស្ស៊ីដែលជាសម្ព័ន្ធមិត្ត ដោយប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងយោធាដែលមានសក្តានុពល។ តាមការបញ្ជាក់របស់លោក គីម «ឥឡូវនេះកូរ៉េខាងជើងនិងរុស្ស៉ីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារអធិបតេយ្យរបស់ប្រទេសទាំងពីរ។ ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច ហើយនេះគឺជាជម្រើសនិងឆន្ទៈដែលមិនរង្គោះរង្គើរបស់យើង»។
.jpg)
តាមសម្ដីអ្នកវិភាគ សារពីររបស់កូរ៉េខាងជើងដូចខាងលើនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រទូលំទូលាយរបស់ខ្លួនក្នុងការប្រឈមមុខនឹងគូប្រជែងក្នុងតំបន់ ខណៈដែលកំពុងព្យាយាមចូលកាន់តែជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ។ ការផ្លាស់ប្តូរនេះ បានបង្ហាញពីតថភាពសន្តិសុខដែលកំពុងផ្លាស់ប្តូរ ដោយសម្ព័ន្ធភាព និងការប្រជែងគ្នានៅតែបន្តវិវឌ្ឍក្នុងចំណោមភាពមិនប្រាកដប្រជាជាសកល។
មន្ត្រីនៅកូរ៉េខាងត្បូងបានថ្កោលទោសការកត់សម្គាល់នេះ ដោយព្រមានថា វោហាសាស្ត្ររបស់លោក គីម ជុងអ៊ុន បានបង្កើនភាពតានតឹង និងធ្វើឱ្យខូចដល់ការរំពឹងទុកសម្រាប់ការសន្ទនា។ ទន្ទឹមនឹងនេះ មេដឹកនាំពិភពលោកក៏កំពុងតែតាមដានស្ថានការណ៍យ៉ាងដិតដល់ផងដែរ ព្រោះចំណងមិត្តភាពដ៏ស្អិតរមួយរវាងកូរ៉េខាងជើង និងប្រទេសរុស្ស៊ី អាចនាំមកនូវផលប៉ះពាល់ខាងភូមិសាស្ត្រនយោបាយកាន់តែទូលំទូលាយ៕










