តារាចម្រៀងវ័យក្មេង សំ លីដា ដែលជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ បានទម្លាយទាំងទឹកភ្នែកអំពីប្រវត្តិតស៊ូក្នុងជីវិតនាងនិងម្តាយធ្លាប់រើសអេតចាយហើយម្តាយនាងថែមទាំងលក់ស្រែអស់មួយដើម្បីបំពេញក្តីស្រមៃរបស់នាង។
.png)
ប្រិយមិត្តមួយចំនួនអាចនឹងជ្រាបរឿងកាលពីកន្លងមកថ្មីៗនេះដោយតារាចម្រៀងវ័យក្មេង សំ លីដា ត្រូវបានបុរសរោគចិត្តម្នាក់ប្រើពាក្យមិនសមរម្តមកសួរពីតម្លៃខ្លួននាង។ កំពុងតែសិក្សាផងនិងប្រកបអាជីពសិល្បៈផង លីដា បានធ្វើឱ្យទស្សនិកជនសរសើរពីទឹកដមសំឡេងរបស់នាងយ៉ាងខ្លាំង។.png)
យ៉ាងណាមិញទម្រាំនឹងប្រិយមិត្តស្គាល់នាងជាម្ចាស់ពានជាអ្នកសិល្បៈវ័យក្មេងមួយរូប សំ លីដា និងគ្រួសារគឺតស៊ូណាស់នៅក្នុងឆាកជីវិត។ តាមរយៈវីដេអូខ្លីនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី v talk confession សំ លីដា បានទម្លាយថា នាងនិងម្តាយធ្លាប់រើសអេតចាយ ម្តាយធ្លាប់ខ្ចីលុយគេ និងលក់ស្រែដើម្បីសម្រេចក្តីស្រមៃរបស់កូនស្រីឱ្យកូនស្រីចូលរួមប្រកួតចម្រៀង។ តារាចម្រៀងមកពីខេត្តព្រៃវែងរូបនេះបានទម្លាយទៀតថា អំឡុងពេលឡើងមកប្រលងមានពេលខ្លះម្តាយរបស់នាងពុំមានលុយនោះទេសូម្បីតែ១០០រៀល ទោះបីជាលុយសម្រាប់ទិញទឹកឱ្យកូនផឹកក៏មិនមានផង។
វីដេអូខ្លីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងច្រើនខណៈអ្នកមួយចំនួនបានអះអាងថាអ្វីដែល សំ លីដា រៀបរាប់គឺជាការពិតទាំងអស់។ នេះមានន័យថាទម្រាំនាងអាចរកលុយបានមួយចំនួនដូចសព្វថ្ងៃបានមកពីការងារសិល្បៈច្រៀងតាមរោងការ និងការប្រគំតន្រ្តីមួយចំនួនជីវិតរបស់ម្ចាស់ពានវ័យក្មេងរូបនេះពិតជាលំបាកណាស់។
យ៉ាងណាមិញរឿងនេះក៏ស្តែងឱ្យទស្សនិកជនដឹងថាលទ្ធផលដែល សំ លីដា ខិតខំប្រឹងប្រែង តស៊ូ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនឯងគឺមិនក្បត់រត់ចោលនាងនោះទេ៕










